បើកបង្ហាញបន្ទប់គេង វីរៈ និច ទើបតុបតែងបាន៨០% ពិតជាស្អាតទោះមិនធំពេក!

//s5.kh1.co/1f/1fa28c26c2af1d95f8faa40648215c94bd55a5a4.jpg
តារា & កម្សាន្ដ

 ១៩-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ទីបំផុត វីរៈ និច អាចធ្វើឲ្យបំណងប្រាថ្នាមួយរបស់ខ្លួនបានសម្រេច ដោយអាចទិញផ្ទះមួយដែលបានមកពីកម្លាំងញើសឈាមខ្លួនឯង។

ភ្នំពេញ៖ នាពេលថ្មីៗនេះ តារាចម្រៀងស្រីរាងស្អាតប្រចាំផលិតកម្ម សាន់ដេ កញ្ញា វីរៈ និច បានបើកបង្ហាញនូវផ្ទះល្វែងថ្មីរបស់ខ្លួន ដែលទើបនឹងទិញក្នុងបុរីមួយកន្លែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ក្នុងនោះតារាចម្រៀងស្រីរូបនេះ បានបង្ហោះនូវរូបថតមួយផ្នែកៗ នៅក្នុងផ្ទះថ្មីរបស់នាង នៅលើគណនីទំនាក់ទំនងសង្គម អ៊ីនស្តារក្រាម និងហ្វេសប៊ុក ផ្ទាល់ខ្លួន ប៉ុន្តែនាងនៅមិនទាន់បានបង្ហោះនូវ រូបថតផ្ទះថ្មីទាំងស្រុងរបស់នាង បង្ហាញទៅកាន់ទស្សនិកជននៅឡើយនោះទេ។

ដោយឡែក មិនថាយ៉ាងណា ក្នុងនោះនាងក៏បានបើកបង្ហាញ​នូវទិដ្ឋភាពបន្ទប់គេងរបស់នាងមុនគេផងដែរ ដោយមើលទៅរូបថតខាងក្រោមនេះ បើទោះបីជាបន្ទប់គេងរបស់នាងមិនសូវជាមានទំហំធំប៉ុន្មាន និងតុបតែងទើបតែបាន៨០%យ៉ាងណាក្តី ប៉ុន្តែក៏មានភាពស្រស់ស្អាត ត្រជាក់ភ្នែក គួរឲ្យចង់នៅ និងពោរពេញទៅដោយភាពកក់ក្តៅផងដែរ ។

យ៉ាងណាមិញ អ្នកគាំទ្រក៏បានធ្វើការកោតសរសើរចំពោះតារាស្រី វីរៈ និច ដែលទីបំផុតនាងអាចសម្រេចក្តីស្រមៃមួយរបស់ខ្លួនបាន ដោយអាចសន្សំលុយទិញផ្ទះមួយសម្រាប់ខ្លួនឯង ដែលបានមកពីកម្លាំងញើសឈាមរបស់ខ្លួនផ្ទាល់ផងដែរ៕

វីរៈ និច 
វីរៈ និច 
វីរៈ និច 
វីរៈ និច 
ផ្ទះថ្មីរបស់ វីរៈ និច 
ផ្ទះថ្មីរបស់ វីរៈ និច 
ផ្ទះថ្មីរបស់ វីរៈ និច 
ផ្ទះថ្មីរបស់ វីរៈ និច 
ផ្ទះថ្មីរបស់ វីរៈ និច 
ផ្ទះថ្មីរបស់ វីរៈ និច 
ផ្ទះថ្មីរបស់ វីរៈ និច 
ផ្ទះថ្មីរបស់ វីរៈ និច 
ផ្ទះថ្មីរបស់ វីរៈ និច 
ផ្ទះថ្មីរបស់ វីរៈ និច 
ផ្ទះថ្មីរបស់ វីរៈ និច 
ផ្ទះថ្មីរបស់ វីរៈ និច 
និច តារាចម្រៀង
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T