ជួបជាមួយ Harley Quinn ក្នុងរឿង «Birds Of Prey» នៅគ្រប់រោងភាពយន្តនាថ្ងៃទី២០ ខែកុម្ភៈនេះ! (មានវីដេអូ)

//s5.kh1.co/bd/bd089a7aec7dd25781caf3f524d978bff670e18a.jpg
តារា & កម្សាន្ដ

 ១៨-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ជឿជាក់ថាអ្នកណាៗក៏ស្គាល់តួអង្គដ៏ល្បីល្បាញ Harley Quinn ដែរ។ ឥឡូវនេះនាងបានត្រលប់មកវិញហើយ ជាមួយខ្សែភាពយន្តថ្មីដែលមានចំណងជើងថា «Birds Of Prey» ដែលនឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តនាថ្ងៃទី២០ ខែកុម្ភៈនេះតទៅ។ កុំភ្លេចណា៎ ហ្វេនៗរបស់ Harley Quinn ទៅទស្សនាទាំងអស់គ្នា។

ភ្នំពេញ៖ បន្ទាប់ពីបានបង្ហាញខ្លួនក្នុងខ្សែភាពយន្ត Suicide Squad រួចមក តួអង្គ Harley Quinn បានក្លាយជាតួអង្គនារីក្នុងចក្រវាឡ DC ដែលមាននូវប្រិយមិត្តជាច្រើនរង់ចាំទស្សនាខ្សែភាពយន្តឯករាជ្យរបស់នាង។ ប៉ុន្តែ DC មិនត្រឹមតែសម្រេចនូវក្ដីស្រមៃរបស់ហ្វេនជាច្រើនប៉ុណ្ណោះទេ DC បានបន្ថែមនូវតួអង្គថ្មីៗដែលជាដៃគូថ្មីរបស់ Harley Quinn ក្នុងខ្សែភាពយន្តថ្មីរបស់ខ្លួនរឿង «Birds of Prey» (and the Fantabulous Emancipation of One Harley Quinn) ដែលនឹងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តកម្ពុជា នាថ្ងៃទី២០ ខែកុម្ភៈនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រឿង «Birds of Prey»
រឿង «Birds of Prey»

ការត្រលប់មកវិញរបស់ចែ Harley Quinn មិនត្រឹមតែជាការត្រលប់មកវិញជាមួយនឹងជីវិត single ប៉ុណ្ណោះទេ ដោយ Harley Quinn ថែមទាំងមានឯករាជ្យភាពខ្លួនឯងទៀតផង។ ប្រិយមិត្តនឹងបានទស្សនាជាមួយនឹងការសម្ដែងដ៏ល្អឥតខ្ចោះរបស់កញ្ញា Margot Robbie ជា Harley Quinn នឹងបង្ហាញទស្សនិកជនឲ្យឃើញនូវក្បាច់វាយដំយ៉ាងសាហាវ ជាតួអង្គត្លុកស្រីយ៉ាប់ៗតែខ្លាំងក្លា បូករួមទាំងចរិតអត់ខ្វល់ពីអ្នកណានៅក្នុងរឿង «Birds of Prey» នេះ។ មិនតែប៉ុណ្ណោះទស្សនិកជននឹងបានជួបជាមួយនឹងតួអង្គថ្មីក្នុងសៀវភៅ Comic របស់ DC ពួកគេម្នាក់ៗ មិនត្រឹមតែមាននូវសមត្ថភាពពិសេសរាងខ្លួនប៉ុណ្ណោះទេ ពួកគេថែមទាំងជាតួអង្គនារី ដែលវាជាអ្វីដែលទស្សនិកជនរបស់ខ្សែភាពយន្តបែប Superhero Supervillains មិនសូវបានឃើញនៅក្នុងរោងភាពយន្ត។

រឿង «Birds of Prey»
រឿង «Birds of Prey»

ខ្សែភាពយន្ត «Birds of Prey» គឺកំប្លែងតែម្ដង ជាមួយនឹងភាពកំប្លុកកំប្លែងរបស់ Harley Quinn បូករួមទាំងដៃគូថ្មីរួមក្រុមរបស់នាង ជាពិសេស Villain ក្នុងរឿងនេះតែម្ដង។ ការសម្ដែងរបស់ពួកគេម្នាក់ៗ ជឿថានឹងធ្វើឲ្យប្រិយមិត្តពេញចិត្ត អញ្ចឹងកុំភ្លេចណា៎ ទៅទស្សនាខ្សែភាពយន្ត Birds of Prey (And the Fantabulous Emancipation of One Harley Quinn) នៅគ្រប់រោងភាពយន្តនាថ្ងៃទី២០ ខែកុម្ភៈនេះ៕ 

រឿង «Birds of Prey»
រឿង «Birds of Prey»
រឿង «Birds of Prey»
រឿង «Birds of Prey»

ទស្សនា​ trailer នៅទីនេះ៖ 

វិដេអូ

ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh ឬតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia

ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និងរបស់ពីភាពយន្តជារៀងរាល់សប្តាហ៍។  

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T