បើកមុខមកភ្ញាក់ព្រើតតែម្តង! កម្មវិធី «The Mask Singer Cambodia» ធ្វើស៊ីសាហាវមែន! (មានវីដេអូ)

//s5.kh1.co/8f/8fa0d4e42a4208ae7c0aa3fcf6590d64322728f1.jpg
តារា & កម្សាន្ដ

 ១៨-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ឈានចូលមកដល់វគ្គ Live Show ពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រសប្តាហ៍ទី១ ក្រុមហ៊ុនហង្សមាស និងម្ចាស់ឧបត្ថម្ភកម្មវិធី «The Mask Singer Cambodia»។

ភ្នំពេញ៖ ឈានចូលមកដល់វគ្គ Live Show ពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រសប្តាហ៍ទី១ ក្រុមហ៊ុនហង្សមាស និងម្ចាស់ឧបត្ថម្ភកម្មវិធី «The Mask Singer Cambodia» ផ្តាច់មុខដោយ OPPO Reno2F បានធ្វើឲ្យអ្នកគាំទ្រក្នុងស្ទូឌីយ៉ូហង្សមាស ផ្សារទំនើបអីអនម៉ល សែនសុខស៊ីធី អ្នកទស្សនាការផ្សាយផ្ទាល់លើកញ្ចក់ទូរស្សន៍ ហង្សមាស HDTV និងទំព័រហ្វេសប៊ុកផ្លូវការ OPPO រាប់ម៉ឺននាក់ រំជួលចិត្ត អួលដើមទ្រូង និយាយលែងចេញនៅពេលបកម៉ាសបង្ហាញមុខមាត់ពិតរបស់បេក្ខជន ដែលត្រូវដើរចេញពីកម្មវិធីម្តងៗ ជាពិសេសគឺតារាប្រុសស្រីល្បីៗតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពកម្មវិធី «The Mask Singer Cambodia» 
ទិដ្ឋភាពកម្មវិធី «The Mask Singer Cambodia» 

លោក សុខ សុភាព ដែលជាទស្សនិកនិយមគំាទ្រកម្មវិធី «The Mask Singer Cambodia» បានឲ្យដឹងថា៖

“ធ្វើស៊ីឡើងសាហាវតែម្តង! តាមពិតរាជនី Unicorn រូបស្រស់ គឺជាអាយដល វី ឌីណែត សោះ! ចឹងតើបានសម្លេងប្រហែលៗ”។

សម្តីរបស់លោក សុខ សុភាព
កញ្ញា វី ឌីណែត 
កញ្ញា វី ឌីណែត 

ចំណែកឯយុវតី សោម៉ា ដែលបានទស្សនាកម្មវិធី «The Mask Singer Cambodia» ផ្ទាល់នៅក្នុងស្ទូឌីយ៉ូហង្សមាស ផ្សារទំនើបអីអនម៉ល សែនសុខស៊ីធី កាលពីថ្ងៃទី ០២ កុម្ភៈ ២០២០ បានបង្ហាញអារម្មណ៍ពិតថា៖

“នាងខ្ញុំស្រឡាំងកាំងតែម្តង នៅពេលដែលឃើញផ្ទាល់ភ្នែកថាអ្នកចម្រៀងកំបាំងមុខសេះប្រយុទ្ធគឺជាអាយដល ឃី សុឃុន។ ខ្ញុំចូលចិត្តកម្មវិធី «The Mask Singer Cambodia» នេះព្រោះទាំងគណៈកម្មការ ពិធីករ និងបេក្ខជនចូលប្រឡង សុទ្ធតែពូកែកំប្លែង ហើយធ្វើឲ្យយើងជាអ្នកទស្សនាមានអារម្មណ៍សប្បាយរីករាយ និងពេលខ្លះសើចឡើងចង់ចុកពោះតែម្តង”។

សម្តីរបស់យុវតី សោម៉ា
លោក ឃី សុឃុន
លោក ឃី សុឃុន
លោក ឃី សុឃុន
លោក ឃី សុឃុន

ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ក៏ដូចជាពីមួយវគ្គទៅមួយវគ្គកាន់តែមានភាពខុសប្លែក និងចម្លែកភ្នែកសម្រាប់អ្នកគាំទ្រជានិច្ច ហើយក៏មានបេក្ខជនបេក្ខនារីជាច្រើននាក់បានបកម៉ាសបង្ហាញមុខមាត់ពិតរបស់ខ្លួនរួចរាល់ផងដែរ ក្រោយទទួលបានសម្លេងផ្ញើសារតិចពីទស្សនិកជន។ អ្វីដែលកាន់តែភ្ញាក់ផ្អើលខ្លាំងនោះគឺ ការបើកមុខបេក្ខជន និងអាយដលសរុប ៨រូប រួមមាន ពូល A​ មានលោក នួន សុធារក្ស និងបេក្ខនារី ប៊ូ ស្ពាប៊ាន ពូល B មានកញ្ញា វី ឌីណែត និងលោក សាដា ពូល C មានលោក ឃី សុឃុន និងលោក ង៉ូត សិលា និងពូល D ដែលមានលោក វណ្ណ ផល្លី និងកញ្ញា កែវ សុបញ្ញា

  កញ្ញា កែវ សុបញ្ញា
  កញ្ញា កែវ សុបញ្ញា
លោក ង៉ូត សិលា
លោក ង៉ូត សិលា
លោក ឈុន បាលូ
លោក ឈុន បាលូ
លោក វណ្ណ ផល្លី
លោក វណ្ណ ផល្លី

សម្រាប់ Live Show វគ្គផ្តាច់ព្រ័ត្រសប្តាហ៍ទី១ ដែលនឹងត្រូវថ្ងៃអាទិត្យ ទី១៦ កុម្ភៈ ២០២០ បេក្ខជនអ្នកចម្រៀងកំបំាងមុខពូលA ដែលអាចបន្តដណ្តើមយកតំណែងជើងឯកចុងក្រោយនៅក្នុងកម្មវិធី «The Mask Singer Cambodia» គឺកំពូលអ្នកគិត ខណៈឥន្ទ្រីស្ទាវត្រូវបានចាកចេញពីកម្មវិធីនោះមានពិតឈ្មោះពិត ឈុន បាលូ ជាអតីតបេក្ខជន «X Factor Cambodia» ដូច្នេះកុំភ្លេចតាមដានទស្សនាបន្ត ហើយសាកទាយលមើល៍ថា តើតារានៅក្នុងដួងចិត្តលោកអ្នករូបណា នឹងត្រូវបកម៉ាសបង្ហាញមុខមាត់ពិត រួចដើរចេញពីកម្មវិធី «The Mask Singer Cambodia» ជាបន្តបន្ទាប់ទៀត?

កំពូលអ្នកគិត
កំពូលអ្នកគិត
អ្នកទស្សនាក្នុងកម្មវិធី «The Mask Singer Cambodia»
អ្នកទស្សនាក្នុងកម្មវិធី «The Mask Singer Cambodia»

សូមរំលឹកថា ​កម្មវិធីប្រឡងចម្រៀងបែប Digital ដោយពាក់របាំងមុខ «The Mask Singer Cambodia» ដែលឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុនទូរស័ព្ទ OPPO (OPPO Reno2, OPPO Reno2 Fកាមេរ៉ា4 Zoom ទៅកាន់ក្តីស្រមៃ) គឺតម្រូវឲ្យបេក្ខជនទាំងអស់ធ្វើការបិតរបាំងមុខទៅតាមស្ទីលរបស់ពួកគេរៀងៗខ្លួន និងធ្វើការបង្ហាញសមត្ថភាពពិត សម្លេងពិតរបស់ពួកគេ នៅលើឆាកតន្រ្តីដ៏ធំសម្បើមខ្នាតអន្តរជាតិ។ ចំពោះជ័យលាភីដែលឈ្នះចុងក្រោយបំផុតនឹងទទួលបានទឹកប្រាក់សុទ្ធ ១០០,០០០,០០០ រៀល (មួយរយលានរៀល) ស្មើនឹងប្រមាណជា ២ម៉ឺន ៥ពាន់ដុល្លារអាមេរិក៕  

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T