ហេតុផលខ្លះៗបង្ហើបថា ​ទោះហត់យ៉ាងណា ក៏មិន​​ត្រូវរត់​ចោល​ផែនដី!

//s5.kh1.co/19/19152e96b3d0c1124c3c89cc6d2c523b94efdd85.jpg
ប្រលោមលោក & អប់រំ

 ១៨-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ការជឿជាក់លើខ្លួនឯងគឺជាចំណុចសំខាន់នៃគោលដៅ

ថ្ងៃដែលអ្នកក្រោកពីគេងនៅពេលព្រឹក មានថ្ងៃខ្លះគ្រប់យ៉ាងរៀបរយ ដូចជាស្រស់ថ្លា អ្នកប្រហែល​ជាមាន​អារម្មណ៍ថារាសីថ្ងៃនេះខ្ពស់ត្រដែត។ តែថ្ងៃខ្លះភ្ញាក់ពីគេងមកដូចជាមានគំនរ​រឿងអាក្រក់ៗចូលមកឥតឈប់ឈរ ដូចមាននរណាចង់ធ្វើបាបអ្នកអ៉ឹចឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅពេលនោះអ្នកត្រូវប្រាប់ខ្លួនឯងថាអ្វីៗនឹងប្រសើរឡើង។ មានពេលខ្លះដែលមនុស្សស្និទ្ធនឹងអ្នកកំពុងខកចិត្ត និងធ្វើឲ្យអ្នកខកចិត្តតាមដែរ។ ប៉ុន្តែទាំងនោះគឺជាពេលវេលាដែលអ្នកត្រូវរំលឹកខ្លួនឯងឱ្យជឿជាក់លើការវិនិច្ឆ័យ និងយោបល់របស់ខ្លួនឯង ដើម្បីឱ្យជីវិតរបស់អ្នកផ្តោតលើការជឿលើខ្លួនឯងជាចំបង។

បញ្ហាប្រឈមខ្លះធ្វើឲ្យអ្នកចង់រត់ចោលផែនដីម្តងៗ​ តែចូរចាំថាការប្រឈមមុខ នឹងផ្លាស់ប្តូរជីវិតរបស់អ្នក ហើយវាអាស្រ័យលើអ្នកថាតើសក្តិសមទទួលយកវា​ ឬបោះវាចោល។

រក្សាខ្លួនអ្នកឱ្យឆ្ពោះទៅរកទិសដៅត្រឹមត្រូវសម្រាប់អ្នក។ វាមិនងាយស្រួលទេនៅពេលខ្លះ​ប្រហែលអ្នកចង់​ស្រែករកជំនួយ ប៉ុន្តែក្នុងគ្រាលំបាកនោះអ្នកនឹងដឹងថាអ្នកជានរណា។ ដូច្នេះនៅពេលថ្ងៃថ្មីមកដល់ដែលពោរពេញទៅដោយការខកចិត្ត និងទំនួលខុសត្រូវដែលមិននឹកស្មានដល់ ចូរចងចាំថាជឿលើខ្លួនអ្នក និងអ្វីទាំងអស់ដែលអ្នកចង់បាន ព្រោះបញ្ហាប្រឈម នឹងផ្លាស់ប្តូរ​ភាពទន់ជ្រាយនៅថ្ងៃស្អែក ហើយអាចជួយអ្នកក្នុងការស្វែងរកគោលដៅ​ដែលអ្នកដឹងថា វានឹងក្លាយជា​ការពិត​សម្រាប់អ្នកនាពេលអនាគត៕

https://s5.kh1.co/__image/w=650,h=429,q=100/cf/cffb5043945eca7562b6a23826f8408c16b23eb2.jpg
រូបតំណាង
រូបតំណាង
Tan Seuvinn
Vinn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T