កាន់តែងាយស្រួលជាងមុន! មិត្តហ្វូន ដាក់បន្ថែមនូវមុខងារថ្មីសម្រាប់អតិថិជនចុះឈ្មោះតភ្ជាប់សេវា Internet Wi-Fi

//s5.kh1.co/6c/6cb359edabb69cf4c7efae4fcb6c0f4c4f9286f3.jpg
បច្ចេកវិទ្យា

 ១៧-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះក្រុមហ៊ុនមិត្តហ្វូនបានដាក់ដំណើរការជាផ្លូវការនូវមុខងារថ្មីសំរាប់អតិថិជន Internet Wi-Fi របស់ខ្លួននោះគឺ Register Online ។ មុខងារថ្មីដែលអោយឈ្មោះថា Register Online គឺជាការឆ្លើយតបនូវតំរូវការសំរាប់អតិថិជនដែលមានបំណងចង់ចុះឈ្មោះតភ្ជាប់សេវា Internet Wi-Fi និងជួយកាត់បន្ថយពេលវេលាសំរាប់អតិថិជន ហើយកាន់តែងាយស្រួលជាងមុន

ភ្នំពេញ៖ ថ្មីៗនេះក្រុមហ៊ុនមិត្តហ្វូនបានដាក់ដំណើរការជាផ្លូវការនូវមុខងារថ្មីសំរាប់អតិថិជន Internet Wi-Fi របស់ខ្លួននោះគឺ Register Online ។ មុខងារថ្មីដែលអោយឈ្មោះថា  Register Online គឺជាការឆ្លើយតបនូវតំរូវការសំរាប់អតិថិជនដែលមានបំណងចង់ចុះឈ្មោះតភ្ជាប់សេវា Internet Wi-Fi និងជួយកាត់បន្ថយពេលវេលាសំរាប់អតិថិជន ហើយកាន់តែងាយស្រួលជាងមុន ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Register Online
Register Online
Register Online
Register Online

លោក ហា មិញប៊ៀន (Ha Minh Bien) នាយកទទួលបន្ទុកផ្នែកសេវាអ៊ិនធើណិតអចល័តក្រុមហ៊ុនមិត្តហ្វូន បានអោយដឹងថា៖ ដោយមើលឃើញពីសន្ទុះនៃការប្រើប្រាស់សេវា Internet Wi-Fi របស់អតិថិជនកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ និង ដើម្បីបង្ករភាពងាយស្រួលជូនដល់អតិថិជន ទើបក្រុមហ៊ុនសំរេចបន្ថែមជូននូវមុខងារថ្មីនេះឡើង ហើយចាប់ពីពេលនេះតទៅ ទោះជាលោកអ្នកនៅទីណា នៅកន្លែងណា ពេលវេលាណាក៏ដោយ លោកអ្នកក៏អាចដាក់ស្នើរចុះឈ្មោះតភ្ជាប់ សេវា Internet Wi-Fi របស់មិត្តហ្វូនបានដោយសេរី និង ងាយស្រួលបំផុត ។ ដោយគ្រាន់តែលោកអ្នកចូលទៅកាន់ Website : www.metfone.com.kh/en/registerftth និងបំពេញពត៌មានងាយៗ ដូចជា ឈ្មោះ, លេខទូរស័ព្ទ, អាសយដ្ឋានចង់តភ្ជាប់ រួចចុចបញ្ជូនជាការស្រេច នោះបុគ្គលិកផ្នែកលក់នឹងទំនាក់ទំនងទៅកាន់លោកអ្នកវិញដោយផ្ទាល់ ។ មិត្តហ្វូននាំមកជូនលោកអ្នកនូវសេវា Internet Wi-Fi ឈានមុខគេនៅកម្ពុជា​ ។ សម្រាប់ជំនួយ 24h/7day៖ 097 6097097 ។ មិត្តហ្វូនកាន់តែជិតស្និត

លោក ហា មិញប៊ៀន (Ha Minh Bien)
លោក ហា មិញប៊ៀន (Ha Minh Bien)
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T