មិនទាន់បានប៉ុន្មានផង! ព្រឹកនេះ នាវាទេសចរណ៍បរទេសមួយទៀតហើយ កំពុងត្រៀមចូលចតនៅកំពង់ផែ កំពង់សោម!

//s5.kh1.co/83/83a12f290fea039b4f9c3c8a2bb2d1ef4585bb28.jpg
សង្គម

 ១៧-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កន្លងផុតមិនទាន់ទាំងបានប៉ុន្មានថ្ងៃផង ពេលនេះនាវាទេសចរណ៍បរទេសថ្មីមួយគ្រឿងឈ្មោះទៀត ដែលមានឈ្មោះ MS World Dream កំពុងត្រៀមចូលចតនៅកំពង់ផែកំពង់សោមទៀតហើយ រងចាំការពិនិត្យពីគ្រូពេទ្យសិន។

ខេត្តព្រះសីហនុ៖ កាលពីមិនប៉ុន្មានថ្ងៃមុននេះ បានផ្ទុះនូវភាពចម្រូងចម្រាសជាខ្លាំង បន្ទាប់ពីកម្ពុជាបានបើកទទួលឲ្យ នាវាទេសចរណ៍មួយរបស់អាមេរិក MS Westerdam ដែលមានផ្ទុកអ្នកទេសចរណ៍ជាង១៤០០នាក់ និងនាវិកបម្រើការនៅលើនោះ ជាង៨០០នាក់ ចូលចតនៅឯកំពង់ផែស័្វយយ័ត​ ខេត្តព្រះសីហនុ ខណៈដែលក្រុមគ្រូពេទ្យកម្ពុជា បានធ្វើការពិនិត្យអ្នកទេសចរណ៍ នៅលើនាវានោះឃើញថាគ្មានវីរុសកូរ៉ូណា Covid-19 ប៉ុន្តែនៅពេលដែលពួកគេ ធ្វើដំណើរទៅដល់ប្រទេសម៉ាឡេស៊ី ស្រាប់តែគេពិនិត្យរកឃើញនារីវ័យ៨៣ឆ្នាំម្នាក់ មានភាពវិជ្ជមានចំពោះវីរុស Covid-19ទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក មិនបានយូរប៉ុន្មានផង ស្រាប់តែនៅកាលពីព្រឹកមិញនេះ យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា មានកប៉ាល់ទេសចរណ៍បរទេសថ្មីមួយគ្រឿងទៀតហើយ ដែលមានឈ្មោះ MS World Dream សញ្ជាតិ Bahamas បានឈប់សុំចតនៅក្នុងសមុទ្រ ខាងមុខកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃ១៧កុម្ភៈ២០២០នេះ។

តួយ៉ាង មន្ត្រីសមត្ថកិច្ចនៅកំពង់ផែបានឲ្យដឹងថា នៅលើនាវានេះមិនមានអ្នកទេសចរណ៍ទេ មានតែកងនាវិកចំនួន៣៦នាក់ប៉ុណ្ណោះ និងថានាវានេះអាជ្ញាធរមិនទាន់អនុញ្ញាតឲ្យចូលចត នៅចំណតកំពងផែនៅឡើយនោះទេ រង់ចាំរហូតដល់ក្រុមគ្រូពេទ្យកម្ពុជា យកសំណាកពីកងនាវិកទាំង៣៦នាក់ ទៅពិនិត្យផ្ទៀងផ្ទាត់នៅវិទ្យាស្ថានប៉ាស្ទរ័ រកមេរោគCovid-19 ជាមុនសិន និងថាប្រសិនបើការវិភាគតាមវេជ្ជសាស្ត្រជាក់លាក់ បញ្ជាក់ថាអវិជ្ជមាន គ្មានសញ្ញាសង្ស័យពីមេរោគ ទើបអជ្ញាធរអនុញ្ញាតឲ្យចូលចត ដល់ចំណតកំពង់ផែតែម្តង៕

នាវាបរទេសថ្មី 

ឈ្មោះ MS World Dream
នាវាបរទេសថ្មី  ឈ្មោះ MS World Dream
នាវាបរទេសថ្មី  ឈ្មោះ MS World Dream
នាវាបរទេសថ្មី ឈ្មោះ MS World Dream
នាវាបរទេសថ្មី  ឈ្មោះ MS World Dream
នាវាបរទេសថ្មី ឈ្មោះ MS World Dream
នាវា MS Westerdam
នាវា MS Westerdam
នាវា MS Westerdam
នាវា MS Westerdam

ប្រភពពី៖ Huy Bunleng News

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T