អ្នកគាំទ្រBTS៖ កូនស្រីប្រធានាធិបតី Trump កំពុង​ទាញយក​ប្រជាប្រិយភាព​ពីក្រុម BTS ដើម្បីប្រយោជន៍ខ្លួន

//s5.kh1.co/a0/a09961561408b95fa21c06b288751e99691e1de0.jpg
តារា & កម្សាន្ដ

 ១៦-កុម្ភៈ-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

ថ្ងៃនេះយើងនឹងនិយាយអំពីបញ្ហាមួយ ដែលថ្មីៗនេះបានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅសហរដ្ឋអាមេរិក។  កាលពីប៉ុន្មានថ្ងៃមុនការបង្ហោះសារតាមអ៊ីធឺណិតរបស់ Ivanka បានធ្វើឱ្យអ្នកគាំទ្រ BTS ខឹងសម្បារយ៉ាងខ្លាំង។អ្នកគាំទ្របានទទូចថានាងត្រូវតែលុបចោលការបង្ហោះនោះភ្លាមៗ។ តើមានរឿងអីកើតឡើង?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

«ឈប់ប្រើ BTS សម្រាប់នយោបាយទៅ។»៖ពួកគេនិយាយ។ ឥលូវនេះអ្នកគាំទ្ររាប់មិនអស់កំពុងរិះគន់​ទៅកាន់ Ivanka Trump ដែលជាកូនស្រីរបស់ប្រធានាធិបតីអាមេរិក។ វាចាប់ផ្តើមដោយសារតែការបង្ហោះនៅលើ Twitter របស់នាង។

​កាលពីថ្ងៃទី ៥ ខែកុម្ភៈ ប្រធានាធិបតី Trump បាននិយាយអំពីសមិទ្ធិផល​នៃរដ្ឋបាលបច្ចុប្បន្ននៅក្នុងរដ្ឋ តែអ្វីដែលកាត់បន្ថយការចាប់អារម្មណ៍របស់អ្នកស្តាប់ មិនមែនជាសុន្ទរកថារបស់ប្រធានាធិបតីទេ  ប៉ុន្តែរបៀបដែល Trump មិនអើពើនឹងការចាប់ដៃរបស់ Pelosi នាងបានហែកក្រដាសសុន្ទរកថាពីក្រោយគាត់។  នាងត្រូវបានការពារផង និងថ្កោលទោសផង​​ដោយមនុស្សជាច្រើនក្នុងពេលតែមួយ។​ និយាយអញ្ចឹងតើរឿងនេះទាក់ទងជាមួយ BTS យ៉ាងដូចម្តេច?

BTS 
BTS 

បន្ទាប់ពីសុន្ទរកថា Ivanka បានបង្ហោះរូបថតនៅលើ Twitter ។ នៅក្នុងរូបភាពនាងញញឹមជាមួយស្វាមីរបស់នាងគឺលោក  Jared Kushner និងបងប្រុស Donald Trump Jr. នៅជាប់នឹងពាក្យ“ BTS”​។ មាននិមិត្តសញ្ញាក្រុមចម្រៀង​ប្រុសក្រុម​ BTS​​ ដែលធ្វើឱ្យមនុស្សជាច្រើនងឿងឆ្ងល់។

ទោះយ៉ាងណាអ្នកគាំទ្ររបស់ក្រុម BTS ជាច្រើនបានប្រកែកថានេះមិនមែនជាកំហុសទេ ប៉ុន្តែគេចោទIvanka ថានាងបានប្រើស្លាកសញ្ញា BTS ដើម្បីទទួលបានការចាប់អារម្មណ៍​ថែមទៀត។​ តើអ្នកគាំទ្រកូរ៉េ គិតយ៉ាងដូចម្តេចចំពោះបញ្ហានេះ?

Picture that Ivanka posted 
Picture that Ivanka posted 

នៅប្រទេសកូរ៉េ Ivanka កាន់តែល្បីល្បាញក្នុងនាមជាអ្នកគាំទ្រ EXO ។ នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកPyeongCHang ឆ្នាំ ២០១៨ នាងត្រូវបានគេមើលឃើញថាកំពុងផ្តោតអារម្មណ៍ទៅលើក្រុម EXO ។  នាងបានប្រាប់សមាជិក ថានាងចង់ទៅមើលការប្រគំតន្ត្រីរបស់ពួកគេ ពីព្រោះកូនៗ របស់នាងគឺជាអ្នកគាំទ្រដ៏ធំ​របស់ពួកគេ។​

នាងក៏បានប្រាប់ប្រធានាធិបតី Moon ថាកូន ៗ របស់នាងរាំបទ K-pop រាល់យប់។​ ទោះយ៉ាងណា ហ្វែនកូរ៉េ ជាច្រើនបានអះអាងថានាងកំពុងប្រើរូបតារា K-pop ល្បីៗ រាល់ពេលដើម្បីទាក់ទាញ ចំណាបអារម្មណ៍។ 

ពួកគេមានប្រតិកម្មអវិជ្ជមានចំពោះ Ivanka ជាច្រើនដោយថា៖ “ កុំទាញយកប្រយោជន៍ពីប្រជាប្រិយភាព​របស់ក្រុមBTS”។

“ Ivanka បាននិយាយថានាងជាអ្នកគាំទ្រក្រុម EXO ។  នាងច្បាស់ជាបានដឹងហើយថាអ្នកគាំទ្រ BTS នឹងខឹង។ 

Ivanka Trump 
Ivanka Trump 

នៅពេលដែល BTS ក្លាយជាតារាសកលលោកអ្នកនយោបាយកូរ៉េក៏កំពុងតែនិយាយអំពីពួកគេកាន់តែ​ច្រើន​ឡើងដែរ។ 

អ្នកនយោបាយម្នាក់ថែមទាំងត្រូវបានអ្នកគាំទ្ររិះគន់យ៉ាងខ្លាំងចំពោះការទទូចថា BTS គួរតែរៀបចំការប្រគំតន្ត្រី នៅទីក្រុង Pyungyang ប្រទេសកូរ៉េខាងជើង។ 

ហ្វែនបាននិយាយថា BTS ឥឡូវនេះជាមនុស្សមមាញឹកបំផុតនៅលើពិភពលោក។  BTS នៅ Pyungyang? មិនដែល វាគ្រោះថ្នាក់ណាស់។ " "អ្នកមិនអើពើនឹងពួកគេទេហើយឥឡូវអ្នកកំពុងប្រើ BTS ឬ?" ​

សមាជិកសភាក៏មានប្រតិកម្មអវិជ្ជមានដែរដោយនិយាយថា វាមិនត្រឹមត្រូវទេក្នុងការប្រើអ្នកល្បីល្បាញក្នុងឆាក​នយោបាយ។ ​ទោះយ៉ាងណា BTS មិនដែលបង្ហាញពីជំហរនយោបាយរបស់ពួកគេទេ។ 

ពួកគេហាក់ដូចជាព្យាយាមនៅឱ្យឆ្ងាយពីបញ្ហានយោបាយតាមដែលអាចធ្វើទៅបាន។ ក្នុងស្ថានភាពនេះវាមិនល្អទេ ដែលBTS ត្រូវបានលើកឡើងមកនិយាយដោយអ្នកនយោបាយ៕

BTS 
BTS 
Hab Cheynob
ហាប់ ជ័យនុប (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T