អង់គ្លេស៖ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ សង្វៀនវាលស្មៅបាល់ទាត់នៅតែបន្តទៅមុខ ជាមួយស្ថានីយទូរទស្សន៍ CBS (CTN, MYTV, CNC) ។ ក្រុមនីមួយៗបានប្រឹងប្រែង ក្នុងការប្រកួតដណ្តើមភាពឈ្នះ សន្សំពិន្ទុរៀងៗខ្លួន ដើម្បីឈរលើចំណាត់តារាងក្នុងលីគ។ ក្នុងរដូវកាល English Premier League 2019-2020 (EPL) ក្រុមហង្សក្រម Liverpool បានកំពុងបង្កើតឥទ្ធិពល ធ្វើព្យុះភ្លៀងលើវាលស្មៅ ទៅលើគូប្រកួតរបស់ខ្លួន ដោយមិនទាន់មានក្រុមណា អាចធ្វើឱ្យខ្លួនបរាជ័យឡើយ។ ស្របពេលក្រុមកាំភ្លើងធំ Arsenal ហាក់ធ្វើមិនសូវបានល្អទេក្នុងរដូវកាលនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរហូតចូលមកដល់សប្តាហ៍នេះ គឺក្រុមកាំភ្លើងធំ Arsenal ត្រូវបើកកីឡដ្ឋាន Emirate របស់ខ្លួន ទទួលក្រុម Newcastle United ដែលជាភ្ញៀវ នៅថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១១:៣០ យប់។ មួយរយៈក្រោយ ក្រុមកាំភ្លើងធំ ហាក់ធ្វើមិនសូវបានល្អទេ ដោយ៥ក្រកួត ស្មើរ៤ ឈ្នះ១ ដែលកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ១០ លើតារាង។

ចំណែកជំនួបមួយគូទៀត ក្រុម Norwich City ដែលកំពុងឈរនៅបាតតារាង នឹងត្រូវបើកកីឡដ្ឋានរបស់ខ្លួន ទទួលស្វាគមន៍ភ្ញៀវ ក្រុមជើងខ្លាំងកំពូលតារាង ហង្សក្រហម Liverpool នៅថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១២:៣០ នារី រំលងអធ្រាត។
លទ្ធផលសប្តាហ៍មុនទាំងបួនក្រុម៖
- Norwich City 0:0 Newcastle United
- Liverpool 4:0 Southampton
- Burley 0:0 Arsenal
ដូច្នេះ ចុងសប្តាហ៍ពិសេសនេះ រង់ចាំទស្សនាទាំងអស់គ្នានៅស្ថានីយទូរទស្សន៍របស់ CBS (CTN, MYTV, CNC) នឹងផ្សាយបន្តផ្ទាល់ការប្រកួតនេះ រួមទាំងការប្រកួតផ្សេងៗទៀតផងដែរនោះគឺ ការផ្សាយបន្តផ្ទាល់គូពិសេសៗនូវក្របខ័ណ្ឌកំពូល La Liga របស់អេស្ប៉ាញផងដែរ ដោយឈានមកដល់សប្តាហ៍ទី២៤ហើយ គឺជំនួបក្រុមជើងខ្លាំង FC Barcelona ប៉ះនឹង Getafe នៅថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ វេលាម៉ោង ១០:០០ យប់ ហើយមួយក្រុមទៀត ជំនួបរវាងក្រុម Eibar ប៉ះនឹង Real Socieded នៅថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១០:០០ យប់ ផងដែរ។
សូមប្រិយមិត្ត កុំភ្លេចចូលរួមតាមដានទស្សនាទាំងអស់គ្នា៕






