បើកឆាកឆ្នាំថ្មីភ្លាម ក្រុមហ៊ុន OPPO ដាក់សម្ពោធ និងបើកដំណើរការ មជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO សាខាថ្មី នៅផ្សារទំនើប Exchange Square!

//s5.kh1.co/30/305d8b859752eb1d0d0ccd53520aaca4d253d2d8.jpg
បច្ចេកវិទ្យា

 ១៣-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្រុមហ៊ុន OPPO បានពង្រីក និងដាក់សម្ពោធបើកដំណើរការមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO ខ្នាតស្តង់ដារ សាខាថ្មី នៅផ្សារទំនើប Exchange Square។

ភ្នំពេញ៖ ក្រោយទទួលបានជោគជ័យលើការសាបព្រោះម៉ាកយីហោរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា រយៈពេលជាង3ឆ្នាំ ក្រុមហ៊ុន OPPO បានពង្រីក និងដាក់សម្ពោធបើកដំណើរការមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO ខ្នាតស្តង់ដារ សាខាថ្មី នៅផ្សារទំនើប Exchange Square ក្បែររមណីយដ្ឋានវត្តភ្នំ រាជធានីភ្នំពេញ កាលពីថ្ងៃទី12 ខែកុម្ភៈ ឆ្នាំ2020។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  មជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO ខ្នាតស្តង់ដារនៅផ្សារទំនើប Exchange Square
  មជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO ខ្នាតស្តង់ដារនៅផ្សារទំនើប Exchange Square

ការដាក់សម្ពោធមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO ខ្នាតស្តង់ដារ សាខាថ្មីនេះ ក្រុមហ៊ុន OPPO មានគោលដៅផ្តល់ភាពងាយស្រួលដល់អតិថិជន ដែលនិយមគាំទ្រស្មាតហ្វូន OPPO គ្រប់ស៊េរីគ្រប់ម៉ូឌែលដូចជា OPPO​ F11, F11 Pro, Reno2, Reno2 F, A9 2020, A5 2020 -ល-។

មជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO ចាស់នៅវត្តកោះ
មជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO ចាស់នៅវត្តកោះ

អ្នកតំណាងឲ្យក្រុមហ៊ុន OPPO បាននិយាយថា៖

“សម្រាប់ទីក្រុងភ្នំពេញ មជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO ខ្នាតស្តង់ដារ សាខាថ្មី នៅផ្សារទំនើប Exchange Square នេះ នឹងបង្កនូវភាពងាយស្រួលដល់អ្នកប្រើប្រាស់ទូរស័ព្ទដៃ OPPO ដែលរស់នៅម្តុំវត្តភ្នំ អាចសន្សំពេលវេលា និងថវិកាសម្រាប់ការធ្វើដំណើរមកជួសជុលទូរស័ព្ទ។ អតិថិជនអាចជ្រើសរើសទៅកាន់ទីតាំងដែលស្ថិតនៅក្បែរខ្លួនជាងគេតាមការគួរ”។ 

ប្រសាសរបស់អ្នកតំណាងឲ្យក្រុមហ៊ុន OPPO

មជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO សាខាថ្មីនេះ ចាប់បើកដំណើរការពីម៉ោង 09ព្រឹក ដល់ 09យប់ ពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យ ដែលបង្កលក្ខណៈកាន់តែងាយស្រួលដល់អតិថិជន។ ចំពោះអតិថិជនដែលអញ្ជើញមកកាន់សាខាថ្មីនេះ នឹងទទួលបានកាដូពិសេស សេវាកម្ម ជួសជុលទូរស័ព្ទ បុកកម្មវិធី ដោះកូដ សម្អាតទូរស័ព្ទ និងដឹកជញ្ជូន ដោយឥតគិតថ្លៃ។ លើសពីនេះ រាល់ការជាវគ្រឿងបន្ថែមមួយឈុត (កាស ខែ្ស និង ឆ្នាំងសាក) ចាប់ពីថ្ងៃទី12 កុម្ភៈ រហូតដល់បំណាច់ខែ នឹងទទួលបានតម្លៃពិសេសត្រឹមតែ $15 ប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់ទូរស័ព្ទ: 098 652 888 ឬចុច Like Page https://www.facebook.com/OPPOCareKH/

  មជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO ខ្នាតស្តង់ដារនៅផ្សារទំនើប Exchange Square
  មជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO ខ្នាតស្តង់ដារនៅផ្សារទំនើប Exchange Square

សូមរំលឹកថាបច្ចុប្បន្ន OPPO មានមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃនៅរាជធានីភ្នំពេញចំនួនបីទីតាំងគឺ ទល់មុខវត្តកោះ សួនឧស្សាហកម្មវឌ្ឍនៈ និង Exchange Square។ ចំណែកឯនៅតាមបណ្តាខេត្តវិញ OPPO មានមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃនៅខេត្តកំពង់ចាម សៀមរាប ព្រះសីហនុ កណ្តាល ក្រចេះ និងខេត្តបាត់ដំបង៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T