ញាក់សាច់! គ្រាន់តែហ្គីតា សុវត្ថិ មុនីនាគ លេងលើឆាកថ្ងៃមុន តម្លៃថ្លៃរហូតដល់.....

//s5.kh1.co/a6/a6a942b74aa80ac7cc6080b43e354e0b5e87c230.jpg
តារា & កម្សាន្ដ

 ១៣-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

កូនប្រុសទីពីររបស់ តារាចម្រៀងលោក ព្រាប សុវត្ថិ គឺ សុវត្ថិ មុនីនាគ ទិញហ្គីតាមួយមានតម្លៃ ថ្លៃរហូតដល់​ ៦,១៤០ ដុល្លារ

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានស្គាល់កូនប្រុសកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ដោយលោកមានកូនប្រុស ៣នាក់ សុទ្ធតែបានដើរតាមគន្លងលោក ខណៈពេលដែលកូនប្រុសទាំង៣របស់លោក សុទ្ធតែជាតារាចម្រៀង កំពុង មានប្រជាប្រិយភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ​ បច្ចុប្បន្ននេះ កូនប្រុសរូបសង្ហារបស់លោកទាំង៣នាក់គឺ សុវត្ថិ មុនីវណ្ណ សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ កាន់តែមានប្រជាប្រិយភាពខ្លាំងឡើង ទទួលបានការគាំទ្រពីហ្វេនៗ។ ស្របពេលដែលមានការចាប់អារម្មណ៍ខ្លាំង ទៅលើការតែងខ្លួន ក៏ដូចជាសម្ភារៈនិយមក៏ប្រើប្រាស់មិនខ្វះ មិនថាឡានស៊េរីទំនើប ដូរសឹងគ្រប់គ្រឿងតែម្តង។ 

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ សុវត្ថិ មុនីនាគ ដែលជាកូនប្រុសទីពីររបស់លោក ព្រាប សុវត្ថិ បានធ្វើឲ្យហ្វេននាំគ្នាចាប់អារម្មណ៍ ក្រោយលោកបានធ្វើការបង្ហាញ ជាមួយនឹងហ្គីតារបស់ខ្លួន ខណៈពេលឡើងឆាក ដែលជាម៉ាកល្បី។ ចំណែកឯតម្លៃវិញ ក៏ថ្លៃមិនធម្មតានោះទេ ដោយហ្គីតាមួយនោះ មានតម្លៃថ្លៃខ្លាំងរហូតដល់​ ៦១៤០ ដុល្លារឯណ្ណោះ៕

សូមទស្សរូបភាព និង វីដេអូខាងក្រោម៖

សុវត្ថិ មុនីនាគ និង បងប្អូនប្រុស
សុវត្ថិ មុនីនាគ និង បងប្អូនប្រុស
សុវត្ថិ មុនីនាគ
សុវត្ថិ មុនីនាគ
សុវត្ថិ មុនីនាគ
សុវត្ថិ មុនីនាគ
សុវត្ថិ មុនីនាគ
សុវត្ថិ មុនីនាគ
ហ្គីតា តម្លៃថ្លៃរបស់សុវត្ថិ មុនីនាគ
ហ្គីតា តម្លៃថ្លៃរបស់សុវត្ថិ មុនីនាគ
តម្លៃហ្គឺតា មុនីនាគ
តម្លៃហ្គឺតា មុនីនាគ
សុវត្ថិ មុនីនាគ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T