ទំនេរពីការងារយូរពេក Pochettino បង្ហើបថាចង់ទៅដឹកនាំនៅ…

//s5.kh1.co/09/09db51052f9b61fff58a4e519a7e6b2768c7e662.jpg
កីទ្បា

 ១២-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

លោក Mauricio Pochettino បានសារភាពថាចង់ត្រឡប់មកដឹកនាំនៅក្របខណ្ឌ Premier League វិញ

អង់គ្លេស៖ លោក Mauricio Pochettino បានសារភាពថាលោកនឹកបាល់ទាត់អង់គ្លេស នឹងចង់ត្រឡប់មកដឹកនាំនៅក្របខណ្ឌ Premier League  វិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អតីតគ្រូបង្វឹកក្លិប Tottenham Hotspur បានទំនេរពីការជាគ្រូបង្វឹកចំនួន៣ខែមកហើយ បន្ទាប់ពីត្រូវបាន Spurs បណ្ដេញចេញកាលពីខែវិច្ឆិកាឆ្នាំមុន ដោយសារដឹកនាំក្រុមចាប់ផ្ដើមរដូវកាលថ្មីមិនបានល្អ។ លោក Pochettino បាននិយាយប្រាប់កាសែត Sky Sports យ៉ាងដូច្នេះថា៖

និយាយឲ្យស្មោះត្រង់ចុះ ខ្ញុំចង់ត្រឡប់ទៅធ្វើការនៅ Premier League វិញ។ ខ្ញុំដឹងថាវានឹងពិបាក ហើយឥលូវនេះវាជាពេលដែលខ្ញុំកំពុងរង់ចាំ ដូច្នេះយើងនឹងចាំមើលទាំងអស់គ្នាថានឹងមានអ្វីកើតឡើង។

  លោក Mauricio Pochettino
  លោក Mauricio Pochettino
  លោក Mauricio Pochettino

លោក បានបន្ថែមទៀតថា៖

ឥលូវជាពេលវេលាដែលខ្ញុំកំពុងស្ដារខ្លួនឯងឡើងវិញ គិតអំពីខ្លួនឯងបន្តិច និងត្រៀមខ្លួនជានិច្ច ពីព្រោះក្នុងពិភពបាល់ទាត់អ្វីៗក៏អាចកើតឡើងបានដែរ ដូច្នេះអ្នកត្រូវត្រៀម។ ខ្ញុំត្រៀមខ្លួនរួចរាល់ហើយ នឹងកំពុងរង់ចាំកាប្រកួតប្រជែងថ្មី។ ខ្ញុំជឿជាក់ថាការប្រកួតប្រជែងបន្ទាប់ នឹងជារឿងមួយដ៏អស្ចារ្យ។

លោក Mauricio Pochettino

កាលពីរដូវកាលមុន មុនពេលចែកផ្លូវគ្នាជាមួយ Spurs គ្រូបង្វឹកវ័យ ៤៧ឆ្នាំ បានដឹកនាំក្រុម មាន់ខ្នាយមាស ឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ ​Champions League និងជួយក្រុមទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងក្របខណ្ឌ Premier League។

អតីតគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Jose Mourinho បានទទួលតំណែងមកដឹកនាំបន្តពីលោក Pochettino ។ គិតមកទល់ពេលនេះ គ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់ដឹកនាំ Spurs បាន១៩ប្រកួត ក្នុងនោះឈ្នះ១០ដង ចាញ់៥ដង និងស្មើ៤ដង។

លោក Jose Mourinho 
លោក Jose Mourinho 

គួរឲ្យដឹងដែរថា បើយោងតាមរបាយការណ៍ ក្រុម Atlectico Madrid  ជាក្លិបដែលមានចំណាប់អារម្មណ៍ទៅលើ លោក Pochettino បន្ទាប់ពីគ្រូបង្វឹកបច្ចុប្បន្នលោក Diego Simeone ដឹកនាំក្រុមមិនសូវបានល្អ ជាក់ស្ដែង៥ប្រកួតចុងក្រោយ ក្រុមយក្សអេស្ប៉ាញ ស្វែងរកជ័យជម្នះបានតែ១ដងប៉ុណ្ណោះ៕

លោក Diego Simeone 
លោក Diego Simeone 

ប្រភពdailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T