បើបានមែនដឹងតែកក្រើក La Liga ហើយ! At Madrid សម្លឹងឃើញអតីតគ្រូបង្វឹកឆ្នើមនៅ PL ម្នាក់ដែលអាចមកជំនួស Simeone

//s5.kh1.co/94/94f014aa883011596b7311f4c3e54b713421701a.jpg
កីទ្បា

 ០៥-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

លោក Pochettino កំពុងស្ថិតក្នុងរ៉ាដារបស់ក្លិបយក្សមួយនៅអេស្ប៉ាញ

អេស្ប៉ាញ៖ ក្លិបយក្សអេស្ប៉ាញ Atletico de Madrid បានចាត់ទុកអតីតគ្រូបង្វឹកក្រុមមាន់ខ្នាយមាស លោក Mauricio Pochettino ជាគោលដៅកំពូលរបស់ពួកគេប្រសិនបើក្លិបបណ្ដេញលោក Diego Simeone ចេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Mauricio Pochettino
  លោក Mauricio Pochettino

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន បច្ចុប្បន្នកំពុងនៅទំនេរពីការងារ បន្ទាប់ពីត្រូវបានក្រុម Tottenham Hotspur បណ្ដេញចេញពីតំណែងកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយដឹកនាំក្រុមចាប់ផ្ដើមរដូវកាលថ្មីមិនបានល្អ ជំនួសវិញដោយអតីតអ្នកចាត់ការទូទៅក្រុមបិសាចក្រហម Manchester United លោក Jose Mourinho

  លោក Jose Mourinho
  លោក Jose Mourinho

កាលពីពេលថ្មីៗនេះ លោក Pochettino  បាននិយាយបញ្ជាក់ ក្នុងកម្មវិធីបើកសម្ពោធទូរទស្សន៍ La Liga ក្នុងទីក្រុងឡុងដ៍ថា ការងារបន្ទាប់របស់គាត់ អាចនឹងនៅប្រទេសអង់គ្លេសឬអេស្ប៉ាញ។ ទន្ទឹមនឹងនេះ កាសែត Daily Telegraph បានរាយការណ៍ថា គាត់គឺជាគោលដៅលេខមួយរបស់ក្រុម At Madrid ។

ក្រឡេកមកមើល ស្ថានភាពរបស់លោក Simeone នៅទឹកដី Wanda Metropolitano វិញឃើញថា លោកកំពុងស្ថិតក្រោមសម្ពាធ។ ជាក់ស្ដែងប្រមាណពីរសប្ដាហ៍មុន At Madrid ​ទើប​តែ​ធ្លាក់​ចេញ​ពី​ពានរង្វាន់ Copa del Rey ក្រោមថ្វីជើងក្រុមមកពីលីគលំដាប់ទី៣ ហើយបន្ត​ចាញ់​ Real Madrid នៅជំនួប Madrid Derby ធ្លាក់ចេញពីចំណាត់ថ្នាក់កំពូលតារាងទាំង៤ទៀតផង។

  លោក Diego Simeone
  លោក Diego Simeone

លើសពីនេះទៅទៀត បើគិតត្រឹម៥ប្រកួតចុងក្រោយ At Madrid មិនទាន់ស្គាល់ពាក្យថាឈ្នះ ម្ដងនោះទេពោលគឺចាញ់៤ដង និងស្មើ១ដង។

គួរឲ្យដឹងដែរថា ក្រុមលោក Simone បច្ចុប្បន្នកំពុងឈរចំណាត់ថ្នាក់លេខ៦ ក្នុងក្របខណ្ឌ La Liga Santander។ ពោល ២២ប្រកួតកន្លងទៅ At Madrid រកបាន៣៦ពិន្ទុ មានគម្លាតពីក្រុមលេខ៤ Sevilla ចំនួន៣ពិន្ទុ និងមានគម្លាតពីក្រុមកំពូលតារាង Real Madrid រហូតដល់ទៅ១៣ពិន្ទុ៕

តារាងពិន្ទុនៅ  La Liga
តារាងពិន្ទុនៅ  La Liga

ប្រភពfootball-espana

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T