ស្មោះស្ម័គ្រណាស់! អស់ពីសាក់រូប សួស វីហ្សា លើទ្រូង ពេលនេះ ថមមី សាក់បន្ថែម ដោយដាក់ថា.....

//s5.kh1.co/13/130269f7efb31f4a08a32d9cade5e4c916d01b83.jpg
តារា & កម្សាន្ដ

 ១២-កុម្ភៈ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

លើកមុន លោក ថមមី ហ៊ានសាក់រូប សួស វីហ្សា នៅលើដើមទ្រូង ដោយកាលពីពេលថ្មីៗនេះ រូបលោកក៏បានបន្ថែមនៅរូបសាក់ លើជើង ដោយមានរូប និងអក្សរ​ Tommy Love Visa

ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាបានដឹងថា កាលពីពេលថ្មីៗនេះ តារាសម្ដែង លោក ថមមី និងតារាចម្រៀងស្រី សួស វីហ្សា បានដឹកដៃគ្នាចូលរោងការ រហូតមកទល់នឹងពេលនេះ ជីវិតប្ដី ប្រពន្ធរបស់អ្នកទាំងពីរ មើលទៅពិតជាមានសុភមង្គលកាន់តែខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីរៀបការរួច មិនបានប៉ុន្មានផង ស្រាប់តែអ្នកទាំងពីរបានទៅក្រេបទឹកឃ្មុំនៅប៉ែកអឺរ៉ុប ដោយមើលពីសកម្មភាពរបស់ លោក ថមមី ពិតជាបានមើលថែ និងស្រលាញ់ ភរិយាយ៉ាងខ្លាំងស្ទើរតែគ្រប់ពេល ធ្វើឲ្យហេ្វនជាច្រើនពេញចិត្តយ៉ាងខ្លាំង។

អ្វីដែលកាន់តែពិសេសនោះគឺ តារាប្រុសរូបនេះ ក៏ធ្លាប់បានសាក់រូបមុខ សួស វីហ្សា នៅលើដើមទ្រូង ដើម្បីបញ្ជាក់ពីទំហំនៃក្ដីស្រលាញ់ របស់លោកដែលមាន ទៅកាន់ភរិយា ហើយក៏ជាការបញ្ជាក់ថា គឺលោកមានតែតារាស្រីរូបនេះ នៅជាមួយគ្រប់ពេលវេលា។

ជាក់ស្ដែង ថមមី សាក់រូបភរិយានៅលើដើមទ្រូង មិនបានប៉ុន្មានផង ដោយថ្មីៗនេះ លោកបានបង្ហាញនៅរូបសាក់ថ្មីនៅលើជើងរបស់លោក ដោយមានរូប ព្រមទាំង អក្សរ «Tommy Love Visa »នេះគឺកាន់តែបង្ហាញឲ្យហ្វេនៗ បានឃើញថា លោកពិតជាស្រលាញ់ភរិយា ចង់រួមរស់ និងនាងដល់ចាស់កោងខ្នង៕

សូមទស្សនារូបភាពខាងក្រោម៖

 ថមមី និង  សួស វីហ្សា
 ថមមី និង  សួស វីហ្សា
 ថមមី និង  សួស វីហ្សា
 ថមមី និង សួស វីហ្សា
 ថមមី និង  សួស វីហ្សា
 ថមមី និង សួស វីហ្សា
 ថមមី និង  សួស វីហ្សា
 ថមមី និង សួស វីហ្សា
 ថមមី និង  សួស វីហ្សា
 ថមមី និង សួស វីហ្សា
រូបសាក់ថ្មី លោក ថមមី
រូបសាក់ថ្មី លោក ថមមី
សួស វីហ្សាថមមី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T