សង្វេគណាស់! ពេលនេះតារាជើងចាស់ សួស សងវាចា ធ្លាក់ខ្លួនឈឺ ដល់ថ្នាក់ប្រើឈើច្រត់ដើរ

//s5.kh1.co/78/78ba555b149e6aeeb8554bc2f38fdf0cdf071722.jpg
តារា & កម្សាន្ដ

 ១១-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ពិតជាសង្វេគណាស់ តារាជើងចាស់ លោក សួស​ សងវាចា ធ្លាក់ខ្លួនឈឺជាច្រើនឆ្នាំហើយ មិនបានទៅច្រៀងឡើងឆាកដូចពេលមុនៗ ស្របពេលដែលពេលនេះលោកដើរដោយប្រើឈើច្រត់។

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានស្គាល់ និងនៅចាំតារាជើងចាស់ លោក សួស សងវាចា ដែលលោកជាតារាចម្រៀងជើងចាស់ម្នាក់មានសម្លេងពីរោះ ហើយក៏ជាតារាចម្រៀងម្នាក់ ដែលមានអ្នកចូលចិត្តស្ដាប់បទរបស់លោកជាច្រើននាក់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើក្រឡេកទៅរំលឹកកាលពីមុន ឆ្នាំ ២០១៥ លោកបាន​ដួល​ដាច់​សរសៃឈាម​ ក្នុង​ខួរក្បាល​ដោយសារ​តែជំងឺប្រចាំកាយ​លើសឈាម ហើយ​ត្រូវបាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ភ្លាមៗ នៅមន្ទីរពេទ្យជោរៃ រាជធានីភ្នំពេញ។

ចាប់តាំងពីធ្លាក់ខ្លួនឈឺមក លោកមិនអាចទៅចម្រៀងដូចកាលពីមុនបានទៀតនោះទេ ស្របពេលដែលពេលនេះ ជីវភាពរបស់លោកក៏កំពុងតែអន់ខ្សោយ និងខ្វះខាតខ្លាំង នៅក្នុងការព្យាបាលជំងឺផងដែរ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ គណនីហ្វេសប៊ុករបស់លោកផ្ទាល់ បានធ្វើការបង្ហោះរូបភាព ដែលដៃកំពុងតែកាន់ឈើច្រត់ អមជាមួយនឹងសារខ្លីមួយ និងចាក់ដោតយ៉ាងដូច្នោះថា៖ 

ដៃកាន់ឈើច្រត់ ខំសង្កត់ចិត្ត ពេលនេះស្គាល់មិត្តពិតហើយរូបខ្ញុំ មិត្តខ្លះរាប់អានពេលយើងសុខុម មិត្តដ៏ឧត្តមខ្ញុំស្គាល់ពេលនេះ។

សម្ដី លោក សួស សងវាចា

សូមទស្សនារូបភាពខាងក្រោម៖

  លោក សួស សងវាចា
  លោក សួស សងវាចា
  លោក សួស សងវាចា
  លោក សួស សងវាចា
ស្ថានភាព សួស សងវាចា ពេលនេះ
ស្ថានភាព សួស សងវាចា ពេលនេះ
ស្ថានភាព សួស សងវាចា ពេលនេះ
ស្ថានភាព សួស សងវាចា ពេលនេះ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T