ក្រោយមានកូនហើយ ស្វាមីនៅ សូនីតា ប្រែ១៨០ដឺក្រេ

//s5.kh1.co/c0/c04e8861b381f6d7f9ec73edd7a2dd04bc510017.jpg
តារា & កម្សាន្ដ

 ១០-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

គួរឲ្យច្រណែនណាស់! អ្នកណាមិនប្រាថ្នាចង់បានស្វាមីដូច នៅ សូនីតា បន្ទាប់ពីឃើញចេះយល់ចិត្ត ជួលសម្រួលការងារគ្រប់យ៉ាងបែបនេះ គួរយកជាគំរូ។

ភ្នំពេញ៖ បើគិតមកទល់ពេលនេះ ក្រោយពីសម្រាលកូនរួច អ្នកនាង នៅ សូនីតា ដែលជាតារាសម្ដែង ដ៏មានប្រជាប្រិយភាពមិនទាន់បានត្រឡប់វិលមក ប្រឡូកក្នុងវិស័យសិល្បៈនោះទេ ហើយត្រូវមើលថែទាំកូនប្រុស  ទើបធ្វើឲ្យហ្វេនៗ នឹកដល់រូបនាងយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទោះមិនបានចេញមុខក្នុងការងារសិល្បៈក៏ដោយតែ នៅ សូនីតា បានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយជីវិតប្រចាំថ្ងៃ ជាមួយគ្រួសារដ៏តូចមួយ ពោរពេញដោយសុភមង្គល។

ជាក់ស្ដែង ថ្មីៗនេះដែរ នៅ សូនីតា បានបង្ហោះរូបភាពជាច្រើនសន្លឹក បញ្ជាក់ពីរឿងពិតនៃជីវិត បង្ហាញសកម្មភាពដែលស្វាមីកំពុងមើលថែទាំ កូនប្រុសជំនួសនាង និងពាក្យពេចន៍ អានហើយរំភើបចិត្តជំនួស។

ដោយឡែក ក្រោយពីឃើញបែបនេះភ្លាម ធ្វើឲ្យហ្វេនៗជាច្រើនបញ្ចេញអារម្មណ៍ពេញចិត្ត និងច្រណែនដល់ នៅ សូនីតា គ្រប់គ្នាដែលបានស្វាមីចេះយល់ចិត្ត និងសម្រួលការងារបែបនេះ គួរឲ្យយកជាគំរូណាស់ ហើយជាពិសេស រូបលោក បានប្រែសឹង១៨០ដឺក្រេ ពីមនុស្សមិនចេះមើលកូន មកជា ស្វាមីជួយយកអាសារប្រពន្ធបានយ៉ាងល្អ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា និងស្វាមី
នៅ សូនីតា និងស្វាមី
គ្រួសាររបស់ នៅ សូនីតា
គ្រួសាររបស់ នៅ សូនីតា
កូនប្រុសរបស់ សូនីតា
កូនប្រុសរបស់ សូនីតា
សកម្មភាពស្វាមី សូនីតា កំពុងមើលថែកូន
សកម្មភាពស្វាមី សូនីតា កំពុងមើលថែកូន
សកម្មភាពស្វាមី សូនីតា កំពុងមើលថែកូន
សកម្មភាពស្វាមី សូនីតា កំពុងមើលថែកូន
សកម្មភាពស្វាមី សូនីតា កំពុងមើលថែកូន
សកម្មភាពស្វាមី សូនីតា កំពុងមើលថែកូន
សារដែល នៅ សូនីតា បានបង្ហោះ
សារដែល នៅ សូនីតា បានបង្ហោះ
នៅ សូនីតា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T