ការប្រកួតរកអ្នកក្លាហានដោះសំបកកង់ចេញពីក.ក្រពើត្រូវបានលុបចោលហើយ ព្រោះគ្មាននរណាម្នាក់ហ៊ានចេញមុខមកប្រកួត

//s5.kh1.co/58/58114de84e5bd43a5eefdbb6132a8188c998309c.jpg
សង្គម

 ០៥-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្រពើជាប់កនឹងសំបកកង់ដោះមិនចេញជាច្រើនឆ្នាំ កំពុងបង្កភាពស្មុគស្មាញដល់ភ្នាក់ងារអភិរក្សធនធានធម្មជាតិ ក្រោយពីមិនមាននរណាម្នាក់ហ៊ានចូលទៅជួយដោះ

ឥណ្ឌូនេស៊ី៖ ប្រិយមិត្តអ្នកអានមួយចំនួនប្រាកដជាបានជ្រាបហើយថា កាលពីខែមករាកន្លងទៅ ទីភ្នាក់ងារអភិរក្សធនធានធម្មជាតិ Sulawesi បានប្រកាសផ្ដល់រង្វាន់ជាសាច់ប្រាក់ដល់នរណាម្នាក់ដែលមានភាពក្លាហាន ហ៊ានដោះសំបកកង់ចេញពី.កក្រពើ។ តែលុះមកដល់ថ្ងៃទី៤ ខែកុម្ភៈម្សិលមិញនេះ បានចេញសេចក្ដីប្រកាសលុបចោលការប្រកួតវិញ ព្រោះមិនមាននរណាម្នាក់ហ៊ានឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទីភ្នាក់ងារអភិរក្សក្នុងតំបន់បានឲ្យដឹងពីព័ត៌មានលម្អិតដែរថា ចំពោះប្រាក់រង្វាន់គ្រោងនឹងផ្ដល់ឲ្យទៅអ្នកក្លាហានដែលអាចបំពេញកិច្ចការដ៏គ្រោះថ្នាក់នេះ គឺជាប្រាក់ចេញពីហោប៉ៅផ្ទាល់ខ្លួន។ ហើយការបារម្ភ និងចង់ជួយទៅដល់សត្វក្រពើគឺនៅតែមានជានិច្ច ព្រោះតែខ្លាចសំបកកង់រឹត.ករបស់វាងាប់។ យ៉ាងណាមិញ ឥឡូវនេះខាងក្រសួងបរិស្ថាន និងរដ្ឋាភិបាលកំពុងពិភាក្សារកវិធីដោះស្រាយ ដើម្បីជួយសត្វក្រពើនេះ។

គួររម្លឹកដែរថា ក្រពើមួយក្បាលនេះ ក.របស់វាជាប់សំបកកង់តាំងពីឆ្នាំ២០១៦មកម៉្លេះ ហើយវាបានរួចផុតពីការរញ្ជួយដី និងរលកយក្សស៊ូណាមិដែលវាយប្រហារក្នុងឆ្នាំ២០១៨៕

សូមទស្សនារូបភាពខាងក្រោម៖

ក្រពើជាប់សំបកកង់ម៉ូតូ
ក្រពើជាប់សំបកកង់ម៉ូតូ
ក្រពើជាប់សំបកកង់ម៉ូតូ
ក្រពើជាប់សំបកកង់ម៉ូតូ
ក្រពើជាប់សំបកកង់ម៉ូតូ
ក្រពើជាប់សំបកកង់ម៉ូតូ
ក្រពើជាប់សំបកកង់ម៉ូតូ
ក្រពើជាប់សំបកកង់ម៉ូតូ
ក្រពើជាប់សំបកកង់ម៉ូតូ
ក្រពើជាប់សំបកកង់ម៉ូតូ
ក្រពើជាប់សំបកកង់ម៉ូតូ
ក្រពើជាប់សំបកកង់ម៉ូតូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T