ឥណ្ឌូណេស៊ីប្រកាសផ្តល់រង្វាន់ ដល់អ្នកដែលអាចដោះសំបកកង់ម៉ូតូចេញពីករបស់ក្រពើមួយក្បាលនេះបាន (មានវីដេអូ)

//s5.kh1.co/33/330f993eca62f9d760a68a39309372c2654e83db.jpg
សង្គម

 ៣១-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រពើមួយក្បាលបានជាប់សំបងកង់​អស់រយៈពេលជាច្រើនឆ្នាំ ហើយពេលនេះឥណ្ឌូណេស៊ីប្រកាសផ្តល់រង្វាន់ដល់អ្នកដែលអាចដោះវាចេញបាន

ឥណ្ឌូណេស៊ី៖ ខេត្តមួយស្ថិតនៅក្នុងប្រទេសឥណ្ឌូណេស៊ីកំពុងប្រកាសផ្តល់រង្វាន់ដល់អ្នកណាម្នាក់ ដែលមានភាពក្លាហានអាចដោះសំបកកង់ម៉ូតូចេញពីកក្រពើព្រៃដ៏ធំសម្បើមមួយ​ក្បាលនេះបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រពើមួយក្បាលនេះត្រូវបានប្រទះឃើញជាថ្មីម្តងទៀត នៅថ្ងៃទី ២២ ខែមករាឆ្នាំ ២០២០ តាមមាត់ទន្លេបា៉លូ
ក្រពើមួយក្បាលនេះត្រូវបានប្រទះឃើញជាថ្មីម្តងទៀត នៅថ្ងៃទី ២២ ខែមករាឆ្នាំ ២០២០ តាមមាត់ទន្លេបា៉លូ

យោងតាម​គេហទំព័រសារព័ត៌មាន​ Antara របស់ឥណ្ឌូនេស៊ីបានឱ្យដឹងថា ​ក្រពើ​មួយក្បាលនេះមានប្រវែង ​៤ ម៉ែត្រ ​បាន​ជាប់សំបកកង់តាំងពីឆ្នាំ ២០១៦ ​ដែលគេបានប្រទះឃើញ​វា​ហែលទឹកដំបូងតាមដងទន្លេ ប៉ាលូ ​ប្រទេសឥណ្ឌូណេស៊ី។ ក្រពើនេះបានរួចផុតរស់រានមានជីវិត​ក្រោយ​គ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមិ ដែលបានវាយប្រហារតំបន់នេះក្នុងឆ្នាំ ២០១៨ ប៉ុន្តែសំបកកង់នៅមិនទាន់របូតចេញពីករបស់វាទេ។

ក្រពើមួយក្បាលនេះត្រូវបានប្រទះឃើញជាថ្មីម្តងទៀត នៅថ្ងៃទី ២២ ខែមករាឆ្នាំ ២០២០ តាមមាត់ទន្លេបា៉លូ
ក្រពើមួយក្បាលនេះត្រូវបានប្រទះឃើញជាថ្មីម្តងទៀត នៅថ្ងៃទី ២២ ខែមករាឆ្នាំ ២០២០ តាមមាត់ទន្លេបា៉លូ

ការិយាល័យអង្គការអភិរក្សធនធានធម្មជាតិ (BKSDA) របស់ប្រទេសឥណ្ឌូណេស៊ីនៅសប្តាហ៍នេះ បានចាប់ផ្តើមប្រកាសស្វែងរកអ្នក​ក្លាហាន ដែលមានសមត្ថភាពអាចជួយសង្គ្រោះសត្វមួយក្បាលនេះ ប៉ុន្តែព័ត៌មានលំអិតនៃរង្វាន់ថានឹងត្រូវផ្តល់ជូនប៉ុន្មាន​គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។

ក្រពើមួយក្បាលនេះត្រូវបានប្រទះឃើញជាថ្មីម្តងទៀត នៅថ្ងៃទី ២២ ខែមករាឆ្នាំ ២០២០ តាមមាត់ទន្លេបា៉លូ
ក្រពើមួយក្បាលនេះត្រូវបានប្រទះឃើញជាថ្មីម្តងទៀត នៅថ្ងៃទី ២២ ខែមករាឆ្នាំ ២០២០ តាមមាត់ទន្លេបា៉លូ

​គួររម្លឹងផងដែរថា កាលពីឆ្នាំ២០១៨ ​លោក Muhammad Panji ដែលមកពីក្រុមអ្នកជួយសង្គ្រោះសត្វព្រៃធ្លាប់បានព្យាយាមជួយសង្គ្រោះក្រពើមួយក្បាលនេះ ប៉ុន្តែមិនទទួលបានជោគជ័យ ​ហើយប៉ុន្មានក្រោយមកទៀត​ការិយាល័យអភិរក្សបានព្យាយាមប្រើសាច់ដើម្បីទាក់ទាញសត្វក្រពើនេះ ប៉ុន្តែនៅតែ​ទទួល​បរាជ័យ៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T