ម៉ូលីកា និង ស្វាមី ដឹកដៃគ្នាទៅក្រេបទឹកឃ្មុំ ក្រោយត្រូវរ៉ូវគ្នាវិញ

//s5.kh1.co/2b/2b0ed28588c4d4731c4fc3ee63935c31b4402316.jpg
តារា & កម្សាន្ដ

 ០៤-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រោយពីលែងលះគ្នាមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែព្រឹកមិញនេះ ស្វាមី ម៉ូលីកា បង្ហាញរូដ៏ផ្អែមល្ហែមនិងនាង ហើយពេលនេះអ្នកទាំងពីបានដឹកដៃគ្នាទៅក្រេបទឹកឃ្មុំយ៉ាងរ៉ូមែនទិក។

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានស្គាល់ ម៉ូលីកា ដែលនាងជាអីតតតារាចម្រៀងស្រី ដោយកាលពីថ្មីនេះ បានផ្ទុះរឿងថានាងនិងស្វាមី បានលែងលះគ្នាក្រោយពីបានរឿបការបាន ១០ថ្ងៃនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីលែងលះគ្នាមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែអ្នកទាំងពីបានមកត្រូវរ៉ូវគ្នាវិញដូចដើម។ ដោយអ្នកទាំងពីរ ព្យាយាមដោះស្រាយនៅបញ្ហារហូតមកត្រូវគ្នាវិញ ហើយកាលព្រឹកមិញនេះ ស្វាមីរបស់ តារារូបនេះ បានដាក់Cover រូបថតមង្គលការរវាង នាងនិងរូបលោក ថែមទាំងបង្ហោះរូបភាពស្និទ្ធស្នាលគ្នា ក្នុងស្នាមញញឹមស្រស់ថ្លា មើលទៅគួរឲ្យច្រណែនណាស់។

ជាក់ស្ដែង នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួននាងបានបង្ហោះរូបភាពនាង និងស្វាមី យ៉ាងមានភាពផ្អែមល្ហែម ដោយអ្នកទាំងពីបានដឹកដៃគ្នាទៅក្រេបទឹកឃ្មុំ តែមិនបានបញ្ជាក់ថាអ្នកទាំងពីរទៅកម្សាន្តនៅទីណានោះទេ ៕

សូមទស្សនារូបភាពខាងក្រោម៖

ម៉ូលីកា និង ស្វាមី 
ម៉ូលីកា និង ស្វាមី 
ម៉ូលីកា និង ស្វាមី
ម៉ូលីកា និង ស្វាមី
ម៉ូលីកា និង ស្វាមី 
ម៉ូលីកា និង ស្វាមី 
ម៉ូលីកា និង ស្វាមី 
ម៉ូលីកា និង ស្វាមី 
ម៉ូលីកា និង ស្វាមី 
ម៉ូលីកា និង ស្វាមី 
ម៉ូលីកា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T