បទមួយរបស់BTS​ មួយជាប់កំណត់ត្រា មានអ្នកទស្សនាច្រើនបំផុតក្នុងរយៈពេលត្រឹមតែ២៤ម៉ោង (មានវីដេអូ)

//s5.kh1.co/34/347428bde4cbc9ad76f02ec8a73d8bdaa0adb6dc.jpg
តារា & កម្សាន្ដ

 ០៣-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អស្ចារ្យណាស់ បទមួយរបស់BTS​ មួយដែលជាប់កំណត់ត្រាក្នុង Guinness World Record ដែលជាបទទួលបានការទទួលលឿនបំផុតក្នុងរយៈពេលត្រឺមតែ២៤ម៉ោង៕

កូរ៉េ៖ ប្រិយមិត្តដែលនិយមតាមដាន តារា K-POP ច្បាស់ជាបានដឹង និង បានស្គាល់ពីក្រុមចម្រៀង BTS ហើយ ដែលក្រុមចម្រៀងមួយនេះមានភាពល្បីល្បាញខ្លាំង នៅក្នុងស្រទាប់យុវវ័យដែលពួកគេទទួលបានការគាំទ្រយ៉ាងខ្លាំងទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ។
ក្រុមចម្រៀងBTS បានបង្កើតឡើងក្នុង ថ្ងៃព្រហស្បតិ៍ ទី១៣​ ខែមិថុនាឆ្នាំ២០១៣ ដែលមានសមាជិកក្រុមទាំងអស់សរុប ៧ នាក់ ហើយពួកគេសុទ្ធសឹងតែមានរូបសម្បត្តិស្រស់ស្អាត និងសុទ្ធសឹងតែមានទេពកោសល្យ និងសមត្ថភាពរៀងៗខ្លួន មិនចាញ់គ្នាប៉ុន្មានឡើយ។ 
មកទល់សព្វថ្ងៃ BTS បានសាងស្នាដៃជាច្រើន តាមរយៈបទចម្រៀងដែលអន្ទងចិត្តអ្នកគាំទ្រមិនតិចនោះទេ ជាពិសេសពួកគេជាប់តារាចម្រៀងក្រុម ដែលល្បីបំផុតប្រចាំប្រទេសកូរ៉េទៀតផង៕
ប៉ុន្តែរឿងមួយទៀតដែលគួរអោយសរសើរជាងនេះទៀតគឺ បទរបស់គេដែលមានចំណងជើងថា «Boy In Luv»ទទួលបានការទស្សនារហូតទៅដល់ ៣២៥,០២២,១៣៨ ដង​​ ក្នុងគេហទំព័រYoutube។
ជាងនេះទៅទៀតបទនេះ បានជាប់កំណត់ត្រារបស់ Guinness World Record ដែលជាបទទួលបានការទទួលលឿនបំផុតក្នុងរយៈពេលត្រឺមតែ២៤ម៉ោង៕
តោះមកទស្សនាបទនេះទាំងអស់គ្នា៖


ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Boy In Luv 
BTS
BTS
BTS 
BTS 
BTS
BTS
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T