ធ្លាប់តែឃើញច្រៀង ពេលនេះ ឈួន សុវណ្ណឆៃ ចេញសម្តែងម្តង រាំរបាំខ្មែរ ទន់ភ្លន់ ដូចអ្នកអាជីព (មានវីដេអូ)

//s5.kh1.co/f4/f425e39c9f327e2acb7336cab9e2df965ce7749d.jpg
តារា & កម្សាន្ដ

 ០៣-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ហ្វេនជាច្រើននាំគ្នាសរសើរ ក្រោយបានឃើញឈួន សុវណ្ណឆៃ ប្រែ៣៦០ដឺក្រេ ក្រោយធ្លាប់តែឃើញច្រៀង ពេលនេះ ចេញសម្តែងម្តង រាំរបាំខ្មែរ ទន់ភ្លន់ ដូចអ្នកអាជីព

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថាតារាចម្រៀងស្រី អ្នកនាង ឈួន សុវណ្ណឆៃ បានប្រឡូកក្នុងវិស័យសិល្បៈជាង២០ឆ្នាំ ដែលតែងតែបម្រើអារម្មណ៍ទស្សនិកជនតាមរយៈការបកស្រាយចម្រៀងរបស់ខ្លួន ធ្វើឲ្យអ្នកគាំទ្រសម្ដែងនូវការពេញចិត្តខ្លាំង ជាមួយនឹងសម្លេងយ៉ាងក្រអួនក្រអៅរបស់នាង នាពេលកន្លងមក។
ជាមួយគ្នានេះផងដែរ តារាចម្រៀងស្រីសាច់ចាំរូបនេះ ក៏បានធ្វើឲ្យបណ្ដាអ្នកគាំទ្ររបស់ខ្លួនមានការភ្ញាក់ផ្អើលខ្លាំង សារជាថ្មីម្ដងទៀត ជាមួយនឹងការវិលត្រឡប់មកវិញក្នុងការសម្ដែងក្នុងបទថ្មី ក្រោមចំណងជើងថា«ទេពនារី» ដែលបកស្រាយដោយលោក ជឹម ជឿន ទើបតែនឹងចេញការពីយប់មិញនេះ។
ក្នុងនោះផងដែរ អ្នកនាង ឈួន សុវណ្ណឆៃ ក៏បានសម្ដែងជានារីរបាំ ជាមួយនឹងកាយវិការយ៉ាងរស់រវើក មើលទៅពិតជាសមជានារីខ្មែរខ្លាំងតែម្ដង រហូតធ្វើឲ្យមហាជនជាច្រើន បានធ្វើការសរសើរទៅលើនាង ថាពិតជាមានសិល្បៈពេញខ្លួនតែម្ដង។
គួរឲ្យដឹងផងដែរថា ក្នុងបទចម្រៀងមួយបទនេះ លោក ជឹម ជឿន និង អ្នកនាង ឈួន សុវណ្ណឆៃ ចំណាយពេលថត ជាមួយនឹងថវិកាផ្ទាល់ខ្លួន មិនតិចនោះទេ ទម្រាំតែបានមួយបទនេះ ដើម្បីចែកជូនដល់ពុកម៉ែបងប្អួនបានទស្សនា៕
 តោះដើម្បីជ្រាបច្បាស់ទៅទស្សនាវីដេអូទាំងអស់គ្នា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពក្នុងបទចម្រៀង«ទេពនារី»
សកម្មភាពក្នុងបទចម្រៀង«ទេពនារី»
សកម្មភាពក្នុងបទចម្រៀង«ទេពនារី»
សកម្មភាពក្នុងបទចម្រៀង«ទេពនារី»
សកម្មភាពក្នុងបទចម្រៀង«ទេពនារី»
សកម្មភាពក្នុងបទចម្រៀង«ទេពនារី»
សកម្មភាពក្នុងបទចម្រៀង«ទេពនារី»
សកម្មភាពក្នុងបទចម្រៀង«ទេពនារី»
សកម្មភាពក្នុងបទចម្រៀង«ទេពនារី»
សកម្មភាពក្នុងបទចម្រៀង«ទេពនារី»
សកម្មភាពក្នុងបទចម្រៀង«ទេពនារី»
សកម្មភាពក្នុងបទចម្រៀង«ទេពនារី»
ឈួន សុវណ្ណឆៃ
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T