គូស្នេហ៍ ម៉ា ដូណា កោរសក់បួស ព្រោះដើម្បីបញ្ជាក់ថ្ងៃនេះ? (មានវីដេអូ)

//s5.kh1.co/a5/a55ad58ab55b96afe183fafeb29145b09f8dd81e.jpg
តារា & កម្សាន្ដ

 ០៣-កុម្ភៈ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ស្រលាញ់គ្នាអស់ពេលជាច្រើនឆ្នាំ ម៉ា ដូណា និងគូស្នេហ៍ភេទដូចគ្នា មានរឿងឈ្លោះជាច្រើន ពេលនេះគូស្នេហ៍ចេញមុខសុំទោស ទៅបួសដើម្បីបញ្ជាក់ចិត្ត

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនប្រាកដជាបានដឹងពីទំនាក់ទំនងរបស់តារាពហុជំនាញ លោកម៉ា ដូណា បានស្រលាញ់គ្នាជាមួយនឹងគូស្នេហ៍ដែលជាភេទដូចគ្នាអស់ពេលជាច្រើនឆ្នាំមកហើយ ក្រោយរួមរស់ជាមួយគ្នាមានការប៉ះទង្គិច ឈ្លោះគ្នាជាច្រើនដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង កាលពីពេលថ្មីៗនេះ ហ្វេនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយគូស្នេហ៍តារាប្រុសរូបនេះ បានធ្វើការចេញវីដេអូជាសាធារណៈ ដោយបានធ្វើការរៀបរាប់ពីកំហុសរបស់ខ្លួនដែលបានធ្លាប់ធ្វើខុសទៅលើ ម៉ា ដូណា កន្លងមក ជាមួយនឹងពាក្យពេចន៍ជាច្រើន។

មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានការភ្ញាក់ផ្អើល ក្រោយលោកនឹងត្រៀមខ្លួន ដើម្បីបួសនៅថ្ងៃនេះ ដើម្បីទុកជាការលុបលាងទោសដែលលោកបានធ្វើទៅកាន់គូស្នេហ៍របស់ខ្លួន ស្របពេលជាការបួសសងគុណជូនឪពុកម្តាយផងដែរ។

ទន្ទឹមនឹងសកម្មភាពបែបនេះ បានធ្វើឲ្យអ្នកទស្សនាវីដេអូនេះពិតជាពេញចិត្តយ៉ាងខ្លាំង​ ដោយទោះបីជាគូស្នេហ៍មួយគូនេះភេទដូចគ្នាយ៉ាងណាក្តី ក៏ប៉ុន្តែពួកគេស្រលាញ់គ្នាខ្លាំង​សុខចិត្តលះបង់ពេលវេលា ដើម្បីធ្វើការកោរសក់បួស សុំទោសចំពោះកំហុសរបស់ខ្លួនទៅកាន់គូស្នេហ៍៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ម៉ា ដូណា
ម៉ា ដូណា
ម៉ា ដូណា
ម៉ា ដូណា
ម៉ា ដូណា និងគូស្នេហ៍
ម៉ា ដូណា និងគូស្នេហ៍
ម៉ា ដូណា និងគូស្នេហ៍
ម៉ា ដូណា និងគូស្នេហ៍
ម៉ា ដូណា និងគូស្នេហ៍
ម៉ា ដូណា និងគូស្នេហ៍
ម៉ា ដូណា និងគូស្នេហ៍
ម៉ា ដូណា និងគូស្នេហ៍
គូស្នេហ៍ ម៉ា ដូណា ធ្វើការសុំទោស
គូស្នេហ៍ ម៉ា ដូណា ធ្វើការសុំទោស
គូស្នេហ៍ ម៉ា ដូណា ធ្វើការសុំទោស
គូស្នេហ៍ ម៉ា ដូណា ធ្វើការសុំទោស
ម៉ា ដូណា
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T