វិស្សមកាលខ្លីពិត​ តែវាបានបន្សល់ទុកនូវការចងចាំដ៏ល្អមួយ

//s5.kh1.co/e5/e5f11961bffe259847e4d3d2b5fc3635421c2ff4.jpg
ប្រលោមលោក & អប់រំ

 ០៣-កុម្ភៈ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ជីវិតមិនមែនគ្រាន់តែរស់នៅឱ្យសប្បាយនោះទេ តែក៏គួរធ្វើអ្វីឱ្យវាមានន័យផងដែរ។

ខ្ញុំ និងមិត្តម្នាក់បានចំណាយពេលវេលានៃវិស្សមកាលដ៏ខ្លីមួយ នារដូវវស្សាក្នុងភូមិដាច់ស្រយាលជាមួយគ្នា បន្ទាប់ពីបែកគ្នាអស់រយៈពេលជាច្រើនឆ្នាំ។ យើងចង់ប្រើពេលវេលារបស់យើងឲ្យមានន័យ ទន្ទឹមនឹងការចង់រៀនសូត្រស្វែងយល់ពីអ្វីដែលថ្មី យើងក៏សម្រេចចិត្តទៅសិក្សាពីការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់មួយ។ វាជាពេលវេលាដែលមានក្តីសុខបំផុតក្នុងជីវិតខ្ញុំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ភ្លៀងធ្លាក់ស្ទើរតែរៀងរាល់ល្ងាច ក្រោមមេឃរលឹមក្នុងភូមិតូចដ៏ស្រស់ស្អាតនោះ យើងបានងូតទឹកភ្លៀង រត់លេងជាមួយក្មេងៗ ញាំបាយ និងនិយាយគ្នាលេងជាមួយពូមីងជិតខាងនិងម្ចាស់ផ្ទះ ហើយនិទានរឿងឲ្យគ្នាស្តាប់មុនពេលចូលគេងជាប្រចាំ។ ព្រលឹមស្រ៊ាងៗប្រជាពលរដ្ឋចាប់ផ្តើមមមាញឹកនឹងការងាររបស់គាត់រៀងៗខ្លួន។ ដោយសារតែអាកាសធាតុត្រជាក់ស្រួល សម្លេងធម្មជាតិរងំ ធ្វើឲ្យយើងស្ទើរតែក្រោកមិនរួចពីកន្លែងគេង។

រូបតំណាង
រូបតំណាង

នាពេលថ្ងៃត្រង់ យើងបានដើរកាត់ភូមិ ស្រូបក្លិនអាហារដ៏ឈ្ងុយពីផ្ទះនីមួយៗ ហើយពេលល្ងាចជិះកង់ទៅមើលកន្លែងអភិវឌ្ឍមួយចំនួនក្នុងតំបន់នោះ។​  ក្រោយពេលដែលយើងត្រលប់មកវិញ យើងបានសរសេររឿងដែលបានរៀនក្នុងភូមិនោះទុកជាឯកសារ។ ធម្មជាតិ តំណក់ទឹកភ្លៀង ភាពទ្រហឹងអឺងកងរបស់អ្នកភូមិ ជាអ្វីដែលខ្ញុំចាំមិនដែលភ្លេច ហើយខ្ញុំតែងតែនឹកគិតដល់មិត្តម្នាក់នោះដែលយើងបានចំណាយពេលវេលាដ៏មានន័យ ធ្វើរឿងជាច្រើនជាមួយគ្នា។

ធ្វើគ្រប់នាទីឲ្យមានន័យ ថ្ងៃក្រោយយើងនឹងមានការចងចាំដ៏ល្អមួយ

Korng Samphors Phuong
Chai Tav (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T