ស្ងាត់ៗ! សមាជិកក្រុម2pm លេចមុខនៅក្នុងរឿង “The Game: Towards Zero” ជាមួយតារាស្រីម្នាក់

//s5.kh1.co/31/31b08e7945adce88a2202e4a68000eede768bd90.jpg
តារា & កម្សាន្ដ

 ៣១-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

សមាជិកក្រុម2pmម្នាក់ លេចមុខនៅក្នុងរឿង “The Game: Towards Zero”ជាមួយតារាសម្តែងស្រីមុខស្រស់ Lee YeonHee និង​ តារាសម្តែងប្រុស Lim Ju-hwan។

កូរ៉េ៖ ប្រិយមិត្តប្រាកដជាស្គាល់ហើយ តារារបស់ប្រទេសកូរ៉េខាងត្បូង ដែលមានអាយុ​៣១ឆ្នាំ កម្ពស់ខ្ពស់ស្រឡះ កែវភ្នែកខ្មៅស្រស់ថ្លា មុខម៉ត់ស Taecyeon ដែលសព្វថ្ងៃនេះ លោក នៅក្នុងសមាជិកនៅក្នុងក្រុម2pm ក្រៅពីការងារច្រៀង គាត់មានមុខងារជាអ្នកសម្តែងភាពយន្តទៀតផង។
ថ្មីៗនេះ តារាប្រុសរូបនេះ បានលេចមុខនៅក្នុងរឿងដែលមានចំណងជើងថា «The Game: Towards Zero» ដែលគាត់នឹងត្រូវចាប់ដៃគូជាមួយតារាសម្តែងស្រីមុខស្រស់ Lee YeonHee និង​ តារាសម្តែងប្រុស Lim Ju-hwan ដែលពួក នឹងសម្តែងរឿងជាលក្ខណ:បែប ឃាតកម្ម អាថ៌កំបាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយ Taecyeon ត្រូវដើរតួជា kim tae Pyung ដែលជាមនុស្សមានឥទ្ធិពល អាចមើលជោគវាសនារបស់មនុស្សដោយគ្រាន់តែមើលកែវភ្នែករបស់គេ។
គួរបញ្ជាក់ដែរថាTaecyeon បានចាប់ផ្តើមចាប់អាជីពជាតារាសម្តែងដំបូងបំផុត នៅឆ្នាំ២០១០ នៅក្នុងរឿង “Cinderella's Stepsister ដោយដើរតួសម្តែងដើរជា Jung-woo​។ តាំងពីពេលនោះមក តារាប្រុសរូបនេះ សម្តែងរឿងជាបន្តបន្ទាប់ទៀតផងដែរ ។ ជាពិសេស រឿងភាគចុងក្រោយ ដែលមានចំណងជើងថា «The Game: Towards Zero» ដែលធ្វើឲ្យគេទទួលបានការគាំទ្រច្រើនលើសលប់៕

Taecyeon
Taecyeon
Taecyeon
Taecyeon
Lee YeonHee
Lee YeonHee
Lee YeonHee
Lee YeonHee
Lim Ju-hwan 
Lim Ju-hwan 
Lim Ju-hwan 
Lim Ju-hwan 
Taecyeon,Lee YeonHeeនិង​ Lim Ju-hwan 
Taecyeon,Lee YeonHeeនិង​ Lim Ju-hwan 
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T