ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាសម្តែងស្រីជើងចាស់ល្បីឈ្មោះ ស្វែង សុជាតា បានបង្ហោះនូវរូបថតដើរលេងកម្សាន្តជាច្រើនសន្លេក នៅលើឆ្នេរសមុទ្រនៃខេត្តព្រះសីហនុ យ៉ាងសប្បាយរីករាយជាមួយនឹងក្រុមគ្រួសារ ក៏ដូចជាមិត្តភក្តិជិតដិតរបស់អ្នកស្រី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក អ្វីដែលធ្វើឲ្យប្រិយមិត្តមានការចាប់អារម្មណ៍បំផុតនោះ គឺតារាសម្តែងស្រីនិយមលេងតួកាចរូបនេះ បានលេងនូវឈុតហែលទឹកប៊ីគីនី បង្អួតសម្រស់នៅលើឆ្នេរខ្សាច់យ៉ាងឡូយ ជាមួយនឹងកូនប្រុសពេញវ័យកម្លោះរបស់អ្នកស្រី ដែលនេះអាចចាត់ទុកបានថា ជារឿងដ៏កម្របំផុត ដែលអ្នកស្រី ស្វែង សុជាតា បានលេងឈុតហែលទឹកបង្ហោះនៅលើបណ្តាញសង្គម ចាប់តាំងពីប្រឡូកចូលសិល្បៈរយៈពេលជិត២០ឆ្នាំមកនេះផងដែរ។
គួរឲ្យដឹងផងដែរថា មកគិតមកទល់ពេលនេះ គឺរយៈពេលជិត២០ឆ្នាំមកហើយ ដែលអ្នកស្រី ស្វែង សុជាតា បានប្រឡូកចូលសិល្បៈសម្តែង ហើយអ្នកស្រីក៏តែងតែទទួលបានការគាំទ្រ និងកោតសរសើរយ៉ាងខ្លាំង ពីសំណាក់ប្រិយមិត្តទស្សនិកជនទូទាំងប្រទេសផងដែរ ទៅលើសមត្ថភាពទេពកោសល្យដ៏ល្អឥតខ្ចោះរបស់អ្នកស្រី ជាពិសេសអ្នកស្រីក៏ជាតារាសម្តែងស្រីដ៏ឆ្នើមម្នាក់ ដែលអាចបត់បែនបានគ្រប់តួអង្គសម្តែងទាំងអស់ផងដែរ៕







