មណ្ឌលប៉ោយប៉ែតក្រុម Family Sisophon FC (A) ក្លាយជាម្ចាស់ជើងឯក Tiger Street Football 2020!

//s5.kh1.co/39/398d5720ad7d8799860b1d2618b62976eff54e31.jpg
កីទ្បា

 ២៩-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រោយបញ្ចប់មណ្ឌលប៉ោយប៉ែតនេះ ព្រឹត្តិការណ៍ Tiger Street Football 2020 នឹងបន្តទៅមណ្ឌលបាត់ដំបង ដែលជាមណ្ឌលទី៤។

ប៉ោយប៉ែត៖ ការប្រកួតបាល់ទាត់ Tiger Street Football 2020 ក្រុម Family Sisophon FC (A) បានក្លាយជាម្ចាស់ជើងឯកមណ្ឌលប៉ោយប៉ែត ក្រោយយកឈ្នះ Bun Koy FC ជើងឯកឆ្នាំចាស់យ៉ាងលំបាកក្នុងលទ្ធផល១ទល់០វគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យ។ យ៉ាងណាការប្រកួតធម្មតាប្រើរយៈពេល១២នាទីពេញនោះ គឺមិនមានក្រុមណាអាចយកឈ្នះគ្នាបានឡើយបើទោះជា ក្រុមនីមួយៗមោះមុតយ៉ាងណាក្ដី។ ការប្រកួតត្រូវបានបន្ត និងដកកីឡាកររហូត២ដងចេញទើបក្រុម Family Sisophon (A) អាចស៊ុតបញ្ចូលសំណាញ់១គ្រាប់នៅនាទីជិតបញ្ចប់ការប្រកួត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ការប្រកួតបាល់ទាត់ Tiger Street Football 2020
  ការប្រកួតបាល់ទាត់ Tiger Street Football 2020

បន្ទាប់ពីគ្រងតំណែងជើងឯកប្រចាំមណ្ឌលប៉ោយប៉ែត លោក ឈឿម ហេង ប្រធានក្រុម Family Sisophon FC (A) បានលើកឡើងថា ទម្រាំដណ្តើមបានតំណែងជើងឯកនេះបានក្រុមរបស់លោកបានឆ្លងកាត់ក្រុមខ្លាំងជាច្រើនហើយ អ្វីដែលធ្វើឱ្យក្រុមលោកទទួលបានជោគជ័យដណ្តើមបានលេខ១ ប្រចាំមណ្ឌលអមជាមួយទឹកប្រាក់ ១,៥០០ ដុល្លារ ដោយសាតែក្រុមបានហ្វឹកហាត់ទម្រង់លេង Tiger Street Football ជាប្រចាំ។ ចំពោះផែនការបន្តទៀត នៅវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ លោកនឹងបង្កើនការហ្វឹកហាត់ពង្រឹងសមត្ថភាពក្រុមបន្ថែមទៀត ដើម្បីឈានទៅក្រសោបបានជើងឯកវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ លើកមុខមាត់ខេត្តបន្ទាយមានជ័យ។

  ការប្រកួតបាល់ទាត់ Tiger Street Football 2020
  ការប្រកួតបាល់ទាត់ Tiger Street Football 2020

សម្រាប់ជ័យលាភីមណ្ឌលប៉ោយប៉ែតនេះគឺ៖ ក្រុមលេខ១ Family Sisophon (A) ទទួលបានប្រាក់រង្វាន់ ១,៥០០ ដុល្លារ ក្រុមលេខ២ Bun Koy FC ទទួលបានប្រាក់រង្វាន់ ១,០០០ ដុល្លារ ក្រុមលេខ៣ Bun Koy Youth ទទួលបានប្រាក់រង្វាន់ ៥០០ ដុល្លារ ក្រុមលេខ៤ Poi pet United ទទួលបានប្រាក់រង្វាន់ ២០០ ដុល្លារ ក្រុម Diamondstar A និងក្រុម Poi Pet Empire (A) បានសំបុត្រឡើងមកវគ្គផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញ  ចាប់ពី ថ្ងៃទី២៩ កុម្ភៈ និងថ្ងែទី១ មិនា ឆ្នាំ ២០២០ ហើយក៏មានការចូលរួមពីលោក Rio Ferdinand ផងដែរ។

  ការប្រកួតបាល់ទាត់ Tiger Street Football 2020
  ការប្រកួតបាល់ទាត់ Tiger Street Football 2020

ក្រោយបញ្ចប់មណ្ឌលប៉ោយប៉ែតនេះ ព្រឹត្តិការណ៍ Tiger Street Football 2020 នឹងបន្តទៅមណ្ឌលបាត់ដំបង ដែលជាមណ្ឌលទី៤ មានបាត់ដំបង ពោធិសាត់ ប៉ៃលិន បន្ទាយមានជ័យ ដាក់ពាក្យនៅមណ្ឌលខេត្តបាត់ដំបងប្រកួត នៅថ្ងៃទី៣១ មករា,១,២ កុម្ភៈ ២០២០។

ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នកជាមួយស្រាបៀរថៃហ្គ័រ។
ពិសាដោយការទទួលខុសត្រូវ៕

  ការប្រកួតបាល់ទាត់ Tiger Street Football 2020
  ការប្រកួតបាល់ទាត់ Tiger Street Football 2020
  ការប្រកួតបាល់ទាត់ Tiger Street Football 2020
  ការប្រកួតបាល់ទាត់ Tiger Street Football 2020
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T