ប្រជាជន នៅWuhan នាំគ្នាស្រែកតាមមាត់បង្អួច ដើម្បីលើកទឹកចិត្តគ្នាឲ្យគ្នា ទៅវិញទៅមក (មានវីដេអូ)

//s5.kh1.co/fd/fd3f778401c987c7d69d390a2ec9b4d7a7c83195.jpg
សង្គម

 ២៩-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ទោះបីជាទីក្រុងត្រូវបានបិទក្តី ក៏ប្រជាជន​ Wuhan ក៏បាននាំគ្នារកផ្លូវ ដែលបាននាំគ្នាស្រែកតាមមាត់បង្អួច​របស់ពួកគេ ដើម្បីជាការជួយលើកទឹកចិត្តគ្នាទៅវិញទៅមក

Wuhan៖​​ ទីក្រុង Wuhan ត្រូវបានបិទទូទាំងទីក្រុង​ចាប់តាំងពីថ្ងៃទី ២៣ ខែមករាដោយសារតែការរីករាលដាលនៃវីរុសកូរ៉ូណា។ ចំពោះ ទីក្រុងWuhan ជាទីក្រុងដែលមានប្រជាពលរដ្ឋ ១១លាននាក់និងជាទីក្រុងដ៏មានសក្តានុពលសេដ្ឋកិច្ចខ្លាំង ដែលជាប្រភពនៃ​​វី​រុស​កូរ៉ូណា ត្រូវបានក្លាយជាទីក្រុងខ្មោចស្ងាត់ជ្រងំ គ្មានសូម្បីមនុស្សដើរ ដោយសារតែប្រជាពលរដ្ឋមិនអាចដើរទៅណា នៅតែក្នុងផ្ទះរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ដោយសារតែប្រជាពលរដ្ឋដែលជាអ្នកស្រុក Wuhanមិអាចចេញពីផ្ទះបាន​ ក៏បានរកផ្លូវជួយលើកទឹកចិត្តគ្នា ដោយបានស្រែកតាមមាត់បង្អួច នៅពេលរាត្រីឡើងពេញទ្រហឹងថា “រឹងមាំឡើង” និងអ្នកខ្លះទៀតបានច្រៀងចម្រៀងស្នេហាជាតិផងដែរ។​  ហើយមិនយូរប៉ុន្មាន វីដេអូនេះ ក៏មានការរីករាលដាលល្បីនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិនផងដែរ។

ប៉ុន្តែអ្នកមានសិទ្ធិអំណាចបានសុំឲ្យពួកគេ កុំធ្វើចឹងទៀត វានិងមានហានិភ័យក្នុងការងាយឆ្លងវីរុស បើសិនពួកបើកបង្អួចស្រែកច្រៀងដូចេ្នះ ហើយពួកនឹងវាយប្រហារប្រតិកម្មចម្រុះពីអ្នកប្រើអ៊ីនធើណែត។ នៅក្នុងនោះដែរក៏មានមហាជន មួយចំនួនបាននិយាយថា៖

"វាគ្មានគ្រោះថ្នាក់នោះទេ ហើយក៏គ្មានគ្រោះថ្នាក់ផងដែរ​ តែវាធ្វើឲ្យយើងធូរស្រាលចិត្ត ណាមួយពេលយើងបើកបង្អួចស្រែកច្រៀង ក៏យើងពាក់ម៉ាសដែរ''៕

សម្តីមហាជន
រូបភាពទីក្រុងដ៏ស្ងាត់
រូបភាពទីក្រុងដ៏ស្ងាត់
រូបភាពទីក្រុងដ៏ស្ងាត់
រូបភាពទីក្រុងដ៏ស្ងាត់
រូបភាពនាពេលរាត្រីដែលប្រជាពលរដ្ឋស្រែកច្រៀង
រូបភាពនាពេលរាត្រីដែលប្រជាពលរដ្ឋស្រែកច្រៀង
រូបភាពនាពេលរាត្រីដែលប្រជាពលរដ្ឋស្រែកច្រៀង
រូបភាពនាពេលរាត្រីដែលប្រជាពលរដ្ឋស្រែកច្រៀង
វីដេអូដក់ស្រង់ចេញពី​ South China Morning Post

ប៉ុន្តែអ្នកមានសិទ្ធអំណាចបានសុំអោយពួកគេ កុំធ្វើចឹងទៀត  វានិងមានហានិភ័យក្នុងការងាយឆ្លងវីរុស បើសិនពួកបើកបង្អួចស្រែកច្រៀងដូចេ្នះ ហើយពួកនឹងវាយប្រហារប្រតិកម្មចម្រុះពីអ្នកប្រើអ៊ីនធឺណិត។ នៅក្នុងនោះដែរក៏មានមហាជន មួយចំនួនបាននិយាយថា៖ "វាគ្មានគ្រោះថ្នាក់នោះទេ ហើយក៏គ្មានគ្រោះថ្នាក់ផងដែរ​  តែវាធ្វើអោយយើងធូរស្រាលចិត្ត ណាមួយពេលយើងបើកបង្អួចស្រែកច្រៀង ក៏យើងពាក់ម៉ាសដែរ''៕

Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T