Wuhan៖ ទីក្រុង Wuhan ត្រូវបានបិទទូទាំងទីក្រុងចាប់តាំងពីថ្ងៃទី ២៣ ខែមករាដោយសារតែការរីករាលដាលនៃវីរុសកូរ៉ូណា។ ចំពោះ ទីក្រុងWuhan ជាទីក្រុងដែលមានប្រជាពលរដ្ឋ ១១លាននាក់និងជាទីក្រុងដ៏មានសក្តានុពលសេដ្ឋកិច្ចខ្លាំង ដែលជាប្រភពនៃវីរុសកូរ៉ូណា ត្រូវបានក្លាយជាទីក្រុងខ្មោចស្ងាត់ជ្រងំ គ្មានសូម្បីមនុស្សដើរ ដោយសារតែប្រជាពលរដ្ឋមិនអាចដើរទៅណា នៅតែក្នុងផ្ទះរបស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ដោយសារតែប្រជាពលរដ្ឋដែលជាអ្នកស្រុក Wuhanមិអាចចេញពីផ្ទះបាន ក៏បានរកផ្លូវជួយលើកទឹកចិត្តគ្នា ដោយបានស្រែកតាមមាត់បង្អួច នៅពេលរាត្រីឡើងពេញទ្រហឹងថា “រឹងមាំឡើង” និងអ្នកខ្លះទៀតបានច្រៀងចម្រៀងស្នេហាជាតិផងដែរ។ ហើយមិនយូរប៉ុន្មាន វីដេអូនេះ ក៏មានការរីករាលដាលល្បីនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិនផងដែរ។
ប៉ុន្តែអ្នកមានសិទ្ធិអំណាចបានសុំឲ្យពួកគេ កុំធ្វើចឹងទៀត វានិងមានហានិភ័យក្នុងការងាយឆ្លងវីរុស បើសិនពួកបើកបង្អួចស្រែកច្រៀងដូចេ្នះ ហើយពួកនឹងវាយប្រហារប្រតិកម្មចម្រុះពីអ្នកប្រើអ៊ីនធើណែត។ នៅក្នុងនោះដែរក៏មានមហាជន មួយចំនួនបាននិយាយថា៖
ប៉ុន្តែអ្នកមានសិទ្ធអំណាចបានសុំអោយពួកគេ កុំធ្វើចឹងទៀត វានិងមានហានិភ័យក្នុងការងាយឆ្លងវីរុស បើសិនពួកបើកបង្អួចស្រែកច្រៀងដូចេ្នះ ហើយពួកនឹងវាយប្រហារប្រតិកម្មចម្រុះពីអ្នកប្រើអ៊ីនធឺណិត។ នៅក្នុងនោះដែរក៏មានមហាជន មួយចំនួនបាននិយាយថា៖ "វាគ្មានគ្រោះថ្នាក់នោះទេ ហើយក៏គ្មានគ្រោះថ្នាក់ផងដែរ តែវាធ្វើអោយយើងធូរស្រាលចិត្ត ណាមួយពេលយើងបើកបង្អួចស្រែកច្រៀង ក៏យើងពាក់ម៉ាសដែរ''៕