ម្តាយណាមិនភ័យ! បើវីរុសកូរ៉ូណា កំពុងតែវាយលុក ពេលនេះគឹម លីហ្សា សុខចិត្តផ្អាកឲ្យកូន.......

//s5.kh1.co/09/09d632dea516e2b8e93c809e91658ce1a0eff837.jpg
តារា & កម្សាន្ដ

 ២៨-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ខណៈពេលដែលវីរុស កូរ៉ូណា កំពុងតែវាយលុក តារាស្រីគឹម លីហ្សា ដែលកំពុងតែរស់នៅក្រៅប្រទេស​បារម្ភកូន ផ្អាកមិនទៅរៀនមួយរយៈ

អូស្ត្រាលី៖ វីរុសកូរ៉ូណា កំពុងតែវាយលុកខ្លាំងនៅក្នុងប្រទេសស្របពេលដែលមហាជនជាច្រើន​ ដែលនៅជាប់ប្រទេសដែលឆ្លងវីរុសនេះ បាននាំគ្នាការពារខ្លាំងគ្រប់គ្នា ដើម្បីកុំឲ្យមានការឆ្លងជំងឺដ៏គួរឲ្យខ្លាចមួយនេះ ជាពិសេសម្តាយឪពុកគ្រប់រូបក៏បានផ្អាកការសិក្សាកូនៗ គ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះតារាស្រីអ្នកនាង គឹម លីហ្សា ក៏មានការព្រួយបារម្ភយ៉ាងខ្លាំងណាស់ដែល ខណៈពេលដែលកំពុងរស់នៅលើទឹកដីអូស្ត្រាលី ដោយនាងបានធ្វើការផ្អាកឲ្យកូនមិនទៅសាលារៀន មិនសូវចេញទៅក្រៅដូចមុន ដើម្បីជាការការពារ ខ្លាចឆ្លងជំងឺនេះទៅកាន់កូនៗដោយក្តីព្រួយបារម្ភយ៉ាងខ្លាំង។ ដោយក្នុងនោះនាងក៏បានធ្វើការបន្ថែម តាមរយៈសារយ៉ាងដូច្នោះថា៖

យើងជាមនុស្សធំ​ យើងចេះពាក់ម៉ាស់​ការពារ និងចេះរក្សាអនាម័យ​ សំអាតដៃជើង​ ចុះកូនក្មេងតូចៗគ្នាម៉េចនិងយល់ទៅ​ ចឹងបេីសិនជាអាចអោយកូនៗផ្អាកទៅសាលារៀនសិនទៅ​ ព្រោះនៅសាលាគ្រូៗគាត់មិនអាចមើលដិតដល់ដូចយើងជាម្តាយទេ​ ( ខ្ញុំជាម្តាយ​ គ្មានអីសំខាន់ចំពោះខ្ញុំជាងសុខភាពកូននោះទេ​ )  សូម្បីតែនៅ​ Australia ក៏ត្រូវតែប្រយត្ន័ដែរ​ ចឹងមួយរយះនេះសុំនៅផ្ទះ​ហើយ ជាមួយនឹងសារមួយនេះ បានធ្វើឲ្យហ្វេនជាច្រើនសរសើរដល់នាង ដែលបានគិតគូពីកូនៗខ្លាំងបែបនេះ

សាររបស់ គឹម លីហ្សា

ជាមួយនឹងសារមួយនេះ បានធ្វើឲ្យហ្វេនជាច្រើនសរសើរដល់នាង ដែលបានគិតគូពីកូនៗខ្លាំងបែបនេះ ស្របពេលដែលម្តាយគ្រប់រូប ពិតជាភ័យខ្លាចជាមួយនឹងជំងឺនេះ ដោយសារតែក្មេងៗងាយនឹងឆាប់ឆ្លង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

គឹម លីហ្សា
គឹម លីហ្សា
គឹម លីហ្សា
គឹម លីហ្សា
គឹម លីហ្សា
គឹម លីហ្សា
គឹម លីហ្សា និងកូន
គឹម លីហ្សា និងកូន
ការការពារខ្លួន កុំឲ្យឆ្លងវីរុស
ការការពារខ្លួន កុំឲ្យឆ្លងវីរុស
ការការពារខ្លួន កុំឲ្យឆ្លងវីរុស
ការការពារខ្លួន កុំឲ្យឆ្លងវីរុស
ការការពារខ្លួន កុំឲ្យឆ្លងវីរុស
ការការពារខ្លួន កុំឲ្យឆ្លងវីរុស
វីរុស កូរ៉ូណា
វីរុស កូរ៉ូណា
គឹម លីហ្សា
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T