ភ្នំពេញ៖ ក្រោយពីការប្រកាសពី វីរុសកូរ៉ូណាថ្មី ដែលបានមកដល់ប្រទេសកម្ពុជាហើយ ធ្វើឲ្យប្រជាជនជាច្រើនដែលរស់នៅក្នុងប្រទេស ពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយសារតែការភ័យខ្លាចនេះ ទើបមានមហាជនជាច្រើន បាននាំគ្នាការពារខ្លួនពីវីរុសនេះ ដោយធ្វើការពាក់ម៉ាស និងធ្វើអនាម័យខ្លួនឯងឲ្យបានល្អជាទីបំផុត។ តែផ្ទុយទៅវិញ ក៏មានមហាជនមួយចំនួន បានត្អូញត្អែរពីផលវិបាកនេះ ដោយមានការបង្ហោះតាមបណ្ដាញសង្គមទាក់ទងនឹងតម្លៃម៉ាស ដែលមានការឡើងថ្លៃទ្វេមួយជាពីរ ហើយអាចធ្វើឲ្យមានផលវិបាកដល់អ្នកដែលគ្មានលទ្ធភាពផងដែរ។
ទន្ទឹមនឹងនេះដែរ តារាសម្ដែងស្រីដ៏ស្រស់ស្អាត កញ្ញា សាឡាត់ ស្រីឡាង ក៏មានមតិយោបល់ខ្លះពីបញ្ហាមួយនេះ ដោយ នាងបានបង្ហោះចូលទៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់នាង ថា៖
ខ្ញុំបើកជេរ Free បើនិយាយប៉ះពាល់ដល់អ្នកលក់ម៉ាស ប៉ុន្តែអ្នកត្រូវគិតពិចារណាពេលនេះជាពេលដែលអ្នកគួរចាក់ករបងប្អូនខ្មែរយកលុយ??រស់នៅក្នុងប្រទេសតែមួយមិនជួយគ្នាផ្សាយពាក់ព័ន្ធជាមួយការការពារ វិធីសំរាប់បង្ការ....តែបែរជាទៅកេងចំណេញទៅវិញសមទេ??? ឧទាហរណ៍:ថាមានអ្នកឆ្លងច្រើនគិតថាអ្នករួចខ្លួនចុះបើអ្នករួចខ្លួនចុះបងប្អូនគ្រួសារអ្នក???ពេលនេះមិនមែនជាពេលបន្ទោសទៅលើនរណាម្នាក់ទេគឺជាពេលដែលត្រូវសាមគ្គីគ្នាការពារការឆ្លង #Coronavirus។
តើប្រិយមិត្តយល់យ៉ាងណាដែរ?
សូមទស្សនារូបភាពខាងក្រោម៖






