សាឡាត់ ស្រីឡាង រិះគន់ ទៅលើអ្នកដែលតម្លើងថ្លៃម៉ាស ថា...........

//s5.kh1.co/ae/aee5a40bd44b9a0d7718b06a47f49dd2309825f1.jpg
តារា & កម្សាន្ដ

 ២៨-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រោយពីមានមហាជនជាច្រើនត្អូញត្អែរ ពីការតម្លើងថ្លៃម៉ាស ស្រាប់តែ សាឡាត់ ស្រីឡាង ធ្វើការរិះគន់ទៅលើអ្នកដែលតម្លើងថ្លៃ ដែលធ្វើឲ្យមានផលវិបាកដល់អ្នកដែលគ្មានលទ្ធភាព

ភ្នំពេញ៖ ក្រោយពីការប្រកាសពី វីរុសកូរ៉ូណាថ្មី ដែលបានមកដល់ប្រទេសកម្ពុជាហើយ​ ធ្វើឲ្យប្រជាជនជាច្រើនដែលរស់នៅក្នុងប្រទេស ពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារតែការភ័យខ្លាចនេះ ទើបមានមហាជនជាច្រើន បាននាំគ្នាការពារខ្លួនពីវីរុសនេះ ដោយធ្វើការពាក់ម៉ាស និងធ្វើអនាម័យខ្លួនឯងឲ្យបានល្អជាទីបំផុត។ តែផ្ទុយទៅវិញ ក៏មានមហាជនមួយចំនួន បានត្អូញត្អែរពីផលវិបាកនេះ ដោយមានការបង្ហោះតាមបណ្ដាញសង្គមទាក់ទងនឹងតម្លៃម៉ាស ដែលមានការឡើងថ្លៃទ្វេមួយជាពីរ ហើយអាចធ្វើឲ្យមានផលវិបាកដល់អ្នកដែលគ្មានលទ្ធភាពផងដែរ។

ទន្ទឹមនឹងនេះដែរ តារាសម្ដែងស្រីដ៏ស្រស់ស្អាត កញ្ញា សាឡាត់ ស្រីឡាង ក៏មានមតិយោបល់ខ្លះពីបញ្ហាមួយនេះ ដោយ នាងបានបង្ហោះចូលទៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់នាង ថា៖

ខ្ញុំបើកជេរ​ Free បើនិយាយប៉ះពាល់ដល់អ្នកលក់ម៉ាស ប៉ុន្តែអ្នកត្រូវគិតពិចារណាពេលនេះជាពេលដែលអ្នកគួរចាក់ករបងប្អូនខ្មែរយកលុយ??រស់នៅក្នុងប្រទេសតែមួយមិនជួយគ្នាផ្សាយពាក់ព័ន្ធជាមួយការការពារ​ វិធីសំរាប់បង្ការ​....តែបែរជាទៅកេងចំណេញទៅវិញសមទេ??? ឧទាហរណ៍:ថាមានអ្នកឆ្លងច្រើនគិតថាអ្នករួចខ្លួនចុះបើអ្នករួចខ្លួនចុះបងប្អូ​នគ្រួសារអ្នក???ពេលនេះមិនមែនជាពេលបន្ទោសទៅលើនរណាម្នាក់ទេគឺជាពេលដែលត្រូវសាមគ្គីគ្នាការពារការឆ្លង​ #Coronavirus។

សម្ដីរបស់ សាឡាត់ ស្រីឡាង

តើប្រិយមិត្តយល់យ៉ាងណាដែរ?

សូមទស្សនារូបភាពខាងក្រោម៖

សាឡាត់ ស្រីឡាង
សាឡាត់ ស្រីឡាង
សាឡាត់ ស្រីឡាង
សាឡាត់ ស្រីឡាង
សាឡាត់ ស្រីឡាង
សាឡាត់ ស្រីឡាង
សាឡាត់ ស្រីឡាង
សាឡាត់ ស្រីឡាង
សាឡាត់ ស្រីឡាង
សាឡាត់ ស្រីឡាង
សាឡាត់ ស្រីឡាង
សាឡាត់ ស្រីឡាង
សាឡាត់ ស្រីឡាង
សាឡាត់ ស្រីឡាង
សាឡាត់ ស្រីឡាង
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T