ពាក្យថា សណ្ឋាគារ ប្រិយមិត្តតែងតែគិតថាវាប្រាកដ ជាមានផាសុខភាព ហើយមានបន្ទប់ធំទូលាយ មានបន្ទប់ទឹក ដែលមានទឹកក្តៅ និងទឹកត្រជាក់ជាមិនខាន ប៉ុន្តែនៅឯ សៀងហៃ វិញ មានសណ្ឋាគារមួយដែលប្លែក ជាងគេ គឺក្នុងបន្ទប់ នៃសណ្ឋាគារមួយ មានកម្ពស់ និង ទទឹង ១ ម៉ែត្រ រីឯ បណ្តោយ ២ ម៉ែត្រ ។ ប៉ុន្តែអ្វីដែលពិសេសនោះ គឺបន្ទប់ទាំងនោះ មានម៉ាស៊ីនត្រជាក់ និង បំពាក់នូវទូរទស្សន៍ LCD ផងដែរ ហើយគេអាចដោះវាចេញ បានគ្រប់ពេលនៅពេលដែលគេ មិនត្រូវការ។ សណ្ឋាគារនេះមាន WIFI ហាងស៊ុប និង កន្លែងជួលភាពយន្តមើលផងដែរ ។ ស៊ុបនៅទីនោះមួយចានមាន តំលៃ ២៨ យាន់ (៤.៥ ដុល្លា) ហើយចំពោះភាពយន្តវិញគឺពិតជាទំនើប ដោយភ្ញៀវទាំងអស់អាច រើសភាពយន្តណាមួយ នៅលើអេក្រង់ទូរទស្សន៍ រួចដល់ពេលគិតលុយ គេបូករួមបញ្ចូលជាមួយថ្លៃបន្ទប់ហើយស្រេច ដោយភាពយន្ត ១ រឿងមានតំលៃត្រឹមតែ ១ យាន់ (១៥ សេន) តែប៉ុន្នោះ។ តាមការសាកសួរ ភ្ញៀវដែល​បានស្នាក់នៅ ក្នុងសណ្ឋាគារនេះបានអោយដឹងថា វាពិតជាប្លែកពីសណ្ឋាគារផ្សេងៗឆ្ងាយណាស់ ប៉ុន្តែវាមានតំលៃរាងថ្លៃបន្តិច គឺក្នុង មួយថ្ងៃមួយយប់ តំលៃ ៨៨ យាន់ (១៥ ដុល្លា)។ គួរបញ្ជាក់ផងដែរថា ការឆ្នៃម៉ូតសណ្ឋាគារនេះ គឺគេបានឆ្នៃម៉ូត តាមប្រទេស ជប៉ុន ដែលវាអាចធន់ទៅនឹងគ្រោះរណ្ជួយដី និង អគ្គីភ័យបានទៀតផង។

ដោយ ៖​ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តមានយោបល់យ៉ាងណាដែរចំពោះសណ្ឋាគារមួយនេះ ?

សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]