មនុស្សប្រភេទណាខ្លះ ដែលងាយប្រឈមមុខខ្ពស់ នឹងការឆ្លងកូរ៉ូណាវីរុសបំផុត?

//s5.kh1.co/5e/5ebd19397f85cf865945c6b1122e7e6b23ac7ec5.jpg
យល់ដឹង

 ២៨-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ពេលនេះវីរុសថ្មីដ៏កាចសាហាវ កូរ៉ូណាវីរុស បានមកដល់ប្រទេសកម្ពុជាយើងហើយ ដូចនេះយើងគួរតែអានដើម្បីស្រួលត្រៀមខ្លួន និងរកវិធីសាស្រ្តការពារខ្លួនឲ្យត្រឹមត្រូវផងដែរ។

ភ្នំពេញ៖ ខណៈពេលនេះ វីរុសឆ្លងថ្មីដ៏កាចសាហាវ កូរ៉ូណាវីរុស ដែលមានដើមកំណើតពីខេត្ត Wuhan ប្រទេសចិន កំពុងតែពង្រីកវិសាលភាពរបស់ខ្លួន កាន់តែរីករាលដាលធំឡើងៗសាយភាយពាសពេញ ប្រទេសក្នុងតំបន់អាស៊ាន និងដល់ទ្វីបអ៊ឺរ៉ុប ដោយតាមរយៈការឆ្លងពីមនុស្សម្នាក់ទៅកាន់មនុស្សច្រើននាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង កាលពីម្សិលមិញនេះ វីរុសកូរ៉ូណាមួយនេះ បានកើតមានឡើងនៅឯខេត្តព្រះសីហនុ ប្រទេសកម្ពុជាយើងមួយករណីហើយ ដោយបានកើតទៅលើបុរសជនជាតិចិនវ័យ៦០ឆ្នាំម្នាក់ ដែលបានធ្វើដំណើរមកពីខេត្ត Wuhan ផ្ទាល់តែម្តងជាមួយនឹងគ្រួសាររបស់លោកចំនួន៤នាក់ ដែលនេះបានកើតជាបញ្ហាដ៏សែនព្រួយកង្វល់បំផុត ចំពោះប្រជាជនខ្មែរ ជាពិសេសបច្ចុប្បន្ននេះ គេក៏កំពុងតែសង្ស័យទៅលើ ជនជាតិចិនចំនួន២ទៅ៣ផ្សេងទៀត ដែលអាចនឹងឆ្លងជំងឺនេះថែមទៀតផង។

កូរ៉ូណាវីរុស បានឆ្លងមកកម្ពុជា 
កូរ៉ូណាវីរុស បានឆ្លងមកកម្ពុជា 
កូរ៉ូណាវីរុស បានឆ្លងមកកម្ពុជា 
កូរ៉ូណាវីរុស បានឆ្លងមកកម្ពុជា 

ដោយហេតុនេះហើយ យើងត្រូវបង្ការការពារខ្លួនឯងឲ្យបានល្អ និងត្រូវដឹងពីរោគសញ្ញា ក៏ដូចជាប្រភេទមនុស្សដែលងាយឆ្លងនឹង វីរុសកូរ៉ូណា ខ្លាំងបំផុតផងដែរ។

នេះបើយោងតាមការបង្ហោះនៅលើផេកផ្លូវការ របស់វេជ្ជបណ្ឌិតជំនាញលោក លី គៀត បានសរសេររៀបរាប់ឲ្យដឹងថា៖

• សួរថា តើឲ្យតែឆ្លងនូវ កូរ៉ូណាវីរុស ដឹងតែស្លាប់ឬ? -ចម្លើយមិនមែនទេ ។• សួរថា តើនូវពេលណាលេចជារោគសញ្ញា ( Signs and symptoms ) ឲ្យយើងដឹងក្រោយពីចម្លង កូរ៉ូណារុសវីរុស ( Période d’incubation ) ? -ចម្លើយមានរយៈពេលពី ២ថ្ងៃ ទៅ ១៤ ថ្ងៃទើបលេចជារោគសញ្ញាឲ្យយើងដឹងបាន ។
• តើមនុស្សប្រភេទណាខ្លះប្រឈមមុខខ្ពស់អាចគ្រោះដល់អាយុជីវិតបាន បើសិនជាមានចម្លងកូរ៉ូណាវីរុស ( Novel coronavirus infected ) ? -ចម្លើយគឺ មនុស្សមានប្រព័ន្ធការពារខ្សោយ ( Weakness health system ) ដូចជា អ្នកមានជម្ងឺទឹកនោមផ្អែម ( Diabetes ) , អ្នកមានជម្ងឺបេះដូង ( Cardiopathie ) , អ្នកលើសសំពាធឈាម ( hight blood pressure ) ..... កុមារតូចៗ និងមនុស្សចាស់ជរា ៕

កូរ៉ូណាវីរុស 
កូរ៉ូណាវីរុស 
  លោកវេជ្ជបណ្ឌិត លី គៀត 
  លោកវេជ្ជបណ្ឌិត លី គៀត 
  លោកវេជ្ជបណ្ឌិត លី គៀត 
  លោកវេជ្ជបណ្ឌិត លី គៀត 
  លោកវេជ្ជបណ្ឌិត លី គៀត 
  លោកវេជ្ជបណ្ឌិត លី គៀត 
  លោកវេជ្ជបណ្ឌិត លី គៀត 
  លោកវេជ្ជបណ្ឌិត លី គៀត 
រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T