Rose ធ្វើឲ្យបុរសម្នាក់ ឈ្លក់វង្វេងជាមួយសម្រស់ ឡើងដាច់ផ្ងារទៅក្រោយ

//s5.kh1.co/5a/5a76831c62aa52d5307350b27e9289b800999b2e.jpg
តារា & កម្សាន្ដ

 ២៧-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ហេតុតែគេជាស្រីស្អាត! រូបសម្រស់របស់ សមាជិកBlackpink Rose មានអំណាយខ្លាំង ធ្វើឲ្យបុរសម្នាក់មើលឡើងភ្លឹក រហូតដល់ដាច់ផ្ងារ ដួលទៅក្រោយ

កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា សមាជិកក្រុមតារាកូរ៉េដ៏ល្បី Blackpink ពោរពេញទៅដោយសមាជិកស្រីដែលមានទេពកោសល្យ និងសម្រស់ស្អាតៗ គួរឲ្យចាប់អារម្មណ៍មិនចាញ់គ្នាទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ Rose បានបង្ហាញវត្តមាននៅឯអាកាសយានដ្ឋាន ដើម្បីមានដំណើរកម្សាន្តមួយ នៅក្រៅប្រទេស ដោយបានតុបតែងខ្លួន យ៉ាងលេចធ្លោ ក្នុងឈុតសម្លៀកបំពាក់សាមញ្ញៗ តែមើលទៅលេចធ្លោខ្លាំង អមដោយស្នាមញញឹមស្រស់ថ្លា ចំពោះហ្វេនៗ។

ក្នុងពេលនោះដែរ អ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលនោះគឺ Rose បានពង្វក់អារម្មណ៍បុរសម្នាក់ ដែលឈរនៅក្រោយ ឲ្យដួលដាច់ផ្ងារ ក្រោយពីជក់មើល រូបសម្ផស្សដ៏ស្អាតរបស់នាង ធ្វើឲ្យមហាជនឃើញហើយ ទប់សំណើចមិនចង់បាន។

ដោយឡែក ក្រោយពីមានហេតុការណ៍នោះកើតឡើងភ្លាម Rose ក៏បានងាកទៅសើចហួសចិត្ត និងត្រឡប់មកឈរបង្ហាញខ្លួនឲ្យហ្វេនៗថតរូបដដែល៕

Rose
Rose
Rose នៅអាកាសយានដ្ឋាន
Rose នៅអាកាសយានដ្ឋាន
Rose នៅអាកាសយានដ្ឋាន
Rose នៅអាកាសយានដ្ឋាន
Rose នៅអាកាសយានដ្ឋាន
Rose នៅអាកាសយានដ្ឋាន
Rose នៅអាកាសយានដ្ឋាន
Rose នៅអាកាសយានដ្ឋាន
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T