កក្រើកក្របខ័ណ្ឌ La Liga នៅលើកញ្ចក់ទូរទស្សន៍ CBS (CTN, MYTV, CNC)!

//s5.kh1.co/75/754af4a08238fc0f49ab1ab0d26256ae0be46098.jpg
កីទ្បា

 ២៤-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ តើក្រុមអ្នកមានបុណ្យ FC Barcelona អាចរក្សាភាពឈ្នះលើការប្រកួត ដើម្បីឈរលើចំណាត់ថ្នាក់លេខ១ លើកំពូលតារាងដែរ ឬទេ? ដែលខ្លួនកំពុងមានពិន្ទុស្នើរនឹងក្រុម Real Madrid ចំណាត់ថ្នាក់លេខ២ គឺ៖ ៤៣ពិន្ទុដូចគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចូលមកដល់សប្ដាហ៍ទី២១ នៃការប្រកួតបាល់ទាត់ក្របខ័ណ្ឌលីគកំពូលរបស់ប្រទេសអេស្ប៉ាញ La Liga ក្នុងសប្តាហ៍​នេះ នឹងកក្រើកសង្វៀនវាលស្មៅសារជាថ្មីក្នុងពិភពបាល់ទាត់ ដោយមានការជួបគ្នារវៀងក្រុមជើងខ្លាំងប៉ះគ្នា គឺក្រុម Valencia ត្រូវមានភារៈស្វាគមន៍ភ្ញៀវក្រុមជើងខ្លាំង គឺក្រុមអ្នកមានបុណ្យ FC Barcelona ដែលកំពុងឈរចំណាត់ថ្នាក់លេខ១ នៅថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០២០ ម៉ោង ១០:០០ នាទីយប់ (ម៉ោងនៅកម្ពុជា)។​​

ការប្រកួតក្របខ័ណ្ឌ La Liga
ការប្រកួតក្របខ័ណ្ឌ La Liga

ចំណែកឯមួយគូទៀតនោះនៅថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២០ គឺជាការជំនួបរវៀងក្រុម Getafe ជាម្ចាស់ផ្ទះ នឹងត្រូវស្វាគមន៍ភ្ញៀវក្រុម Real Betis នៅវេលាម៉ោង ១០:០០ នាទីយប់ (ម៉ោងនៅកម្ពុជា)។

ការប្រកួតក្របខ័ណ្ឌ La Liga
ការប្រកួតក្របខ័ណ្ឌ La Liga

លទ្ធផលសប្តាហ៍មុនរបស់ក្រុមទាំង៤៖
- Mallorca ៤-១ Valencia
- Fc Barcelona ១-០ Granada
- Real Betis ៣-០ Real Sociedad

ដូច្នេះថា តើក្រុមណាមួយអាចដណ្តើមមបាន៣ពិន្ទុបន្ថែមសម្រាប់ខ្លូនឈរចំណាត់នោះ? សប្តាហ៍ពិសេសនេះរង់ចាំទស្សនាទាំងអស់គ្នានៅស្ថានីយទូរទស្សន៍របស់ CBS (CTN, MYTV, CNC)។ សូមប្រិយមិត្តកុំភ្លេចចូលរួមតាមដានទស្សនាទាំងអស់គ្នា៕

ការប្រកួតក្របខ័ណ្ឌ La Liga
ការប្រកួតក្របខ័ណ្ឌ La Liga
ការប្រកួតក្របខ័ណ្ឌ La Liga
ការប្រកួតក្របខ័ណ្ឌ La Liga
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/11/11f7586f6467d41382162982c38247b330c2dbe0.jpg

ស្រាបៀរ Tiger រៀបចំការប្រគំតន្ត្រីឆ្លងឆ្នាំសកល Tiger New Year’s Eve ដែលនឹងផ្សាយផ្ទាល់លើ កញ្ចក់ទូរទស្សន៍ និងប្រព័ន្ធអនឡាញ ជាមួយនឹងវត្តមានកំពូលតារាចម្រៀងល្បីៗជាច្រើនរូប

 ២៦-ធ្នូ-២០២០ 
 ២ល្ងាច · ៣ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T