ស្នេហាពិតគឺជាការផ្តល់ឲ្យ និងលះបង់

//s5.kh1.co/77/7767301b1b9dc314fad079f74a503bafddfa9e68.jpg
ប្រលោមលោក & អប់រំ

 ២៣-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តើជីវិតនឹងទៅជាយ៉ាងណានាពេលអនាគត?

មានពេលមួយមានក្មេងប្រុសម្នាក់មកពីគ្រួសារក្រីក្រ ហើយគាត់រស់នៅដោយមានសុភមង្គល​ជាមួយគ្រួសារ​នៅជនបទ។ ថ្ងៃមួយនៅពេលគាត់អង្គុយនៅកសិដ្ឋានតូចមួយនាពេលល្ងាច គាត់កំពុងគិតអំពីជីវិតរបស់គាត់។ គាត់តែងតែសម្លឹងមើលថ្ងៃលិចតែម្នាក់ឯង។ គាត់តែងតែសួរខ្លួនឯងថា តើជីវិតនឹងទៅជាយ៉ាងណានាពេលអនាគត?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាកូនតែម្នាក់គត់នៅក្នុងគ្រួសារដែលអាចសិក្សានៅសាលារៀន ព្រោះឪពុកម្តាយរបស់គាត់​មិនមានលទ្ធភាពបញ្ជូន​កូន​ទាំងអស់ទៅសាលារៀនទេ។ សុបិន្តរបស់គាត់គឺចង់ធ្វើជាគ្រូបង្រៀន និងជួយអ្នកដទៃ។

បន្ទាប់មកគាត់តែងតែចែករំលែកចំណេះដឹង​របស់គាត់​ ដល់មនុស្សគ្រប់គ្នាដែលរស់នៅតំបន់ជនបទហើយមិនមាន​ឱកាសបានរៀនសូត្រ។

https://s5.kh1.co/__image/w=650,h=433,q=100/a0/a07915b831083a776a6d2334d483259efb036985.jpg

បន្ទាប់ពីគាត់បញ្ចប់ការសិក្សានៅវិទ្យាល័យគាត់មានឱកាសដ៏ល្អដើម្បីបន្តការសិក្សានៅទីក្រុង។

ឪពុកគាត់បានស្នើសុំព្រះសង្ឃឱ្យគាត់ស្នាក់នៅវត្ត។ គាត់ដឹងថាគាត់ត្រូវតែខិតខំរៀនសូត្រ​ពីព្រោះគាត់ពិត​ជាចង់ទទួលបានចំណេះដឹងខ្ពស់នៅក្នុងមហាវិទ្យាល័យ។ នៅពេលដែលគាត់ស្នាក់នៅក្នុងទីក្រុងគាត់ជាក្មេងប្រុសឯកោម្នាក់ដោយសារ​តែគាត់មិនស្គាល់អ្នកដទៃ​និងមិនមានសាច់ញាតិនៅទីនេះ។

គាត់គិតថានារីទីក្រុងស្រឡាញ់ប្រាក់​ និងមិនឲ្យតម្លៃជនក្រីក្រ​ នោះជាហេតុផលដែលគាត់មិន​ដែលមាន​ទំនាក់ទំនងជាមួយនរណាម្នាក់។ តែក្រោយមក គាត់មានឱកាសជួបនារីម្នាក់ដែលគាត់មិនធ្លាប់គិត។

អ្វីដែលគាត់សង្កេត​ នាងខុសពីក្មេងស្រីដទៃទៀតនៅទីនេះ។ នាងរស់នៅក្នុងវណ្ណៈសង្គម ស្រស់ស្អាត​ហើយមិនខ្វល់អំពីប្រាក់ និងរូបរាងទេ។

នាងមានចិត្តសប្បុរស​ និងមិនរើសអើង នោះហើយជាមូលហេតុដែលធ្វើឱ្យគាត់ធ្លាក់ក្នុងអន្លង់ស្នេហ៍នាង។ ក្រោយមកគាត់ក្លាយជាមិត្តប្រុសជាមួយនាង។ ពួកគេមានទំនាក់ទំនងល្អហើយស្រឡាញ់គ្នាខ្លាំងណាស់។ ពួកគេតែងតែទៅគ្រប់ទីកន្លែងជាមួយគ្នា​​ និងមានការចងចាំល្អៗជាច្រើនអស់រយៈពេល ២ ឆ្នាំ។

ផ្ទុយទៅវិញសុបិន្តអាក្រក់បានចូលមកក្នុងជីវិតរបស់ពួកគេ។ ពេលវេលារីករាយគឺលឿនណាស់។ វាគឺជាពេលវេលាដែលពួកគេបានចែកផ្លូវគ្នា ព្រោះម្តាយ​របស់​នាងរៀបចំអាពាហ៍ពិពាហ៍ឱ្យនាង។ 

https://s5.kh1.co/__image/w=640,h=427,q=100/ea/ea5cb391b0d39bc26618db4a4a46aaf22c0742c2.jpg

បន្ទាប់មកនាងត្រូវតែធ្វើតាមការសម្រេចចិត្តរបស់ម្តាយនាង។ នាងមិនអាចរក្សាទំនាក់ទំនងជាមួយកូនកសិករម្នាក់នេះ បន្តទៅទៀតបានទេព្រោះនាងគ្មានជំរើស។

ចុងក្រោយគាត់មានតែអនុញ្ញាតឱ្យនាងធ្វើនូវអ្វីដែលជារឿងត្រឹមត្រូវ​ សក្តិសមតាមការសម្រេចចិត្ត និងស្របតាម​ស្ថានភាពគ្រួសារ​។ គាត់សង្ឃឹមថាអតីតមិត្តស្រីរបស់គាត់ នឹងមានសុភមង្គលនាពេលអនាគត។ លើសពីនេះទៀតគាត់​មិនចង់​ធ្វើឱ្យ​ជីវិតរបស់នាងស្មុគស្មាញដោយសារគាត់ឡើយ។

គាត់តែងតែព្រួយបារម្ភអំពីជីវិតរបស់នាង ហើយស្ថិតនៅពីក្រោយនាង​ប្រសិនបើនាង​មានបញ្ហាក្នុង​ស្ថានភាព​ណាមួយ។ សុភមង្គលរបស់គាត់គឺការបានឃើញស្នាមញញឹមរបស់នាង។

ស្នេហាពិតមិនមែនជាការបានគ្រប់គ្រងមនុស្សដែលយើងស្រលាញ់ធ្វើជារបស់កម្មសិទ្ធិនោះទេ ប៉ុន្តែវាជា​ការស្រលាញ់​ដែលចេញពីការផ្តល់ឲ្យ និងលះបង់៕

Oeur Songkhan
អឿ សង្កាន់ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T