ចំណេញ ៥០% លើតម្លៃសេវាកម្មថតរូប នៅប្រទេសសឹង្ហបុរី និងម៉ាឡេស៊ី!

//s5.kh1.co/df/dfbe4f7f79c8e8379897e1873344d92a3a2c0dc1.jpg
សង្គម

 ២៣-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្រុមហ៊ុនថតរូប និងវីដេអូនៅក្រៅប្រទេសចំនួន២ ដែលនឹងផ្ដល់ការបញ្ចុះតម្លៃ ៥០% សម្រាប់គូស្នេហ៍ ៥០គូដំបូង ក្នុងពិព័រណ៍អាពាហ៍ពិពាហ៍។

ភ្នំពេញ៖ តើអ្នកបានត្រៀមរួចរាល់សម្រាប់ថ្ងៃអាពាហ៍ពិពាហ៍របស់អ្នកហើយ ឬនៅ ? ជាពិសេសការផ្ដិតយករូបភាព និងវីដេអូដ៏ស្រស់ស្អាតដែលជាការចងចាំដ៏ល្អក្នុងថ្ងៃដ៏ពិសេសរបស់អ្នក?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការថតរូប និងវីដេអូមុនថ្ងៃអាពាហ៍ពិពាហ៍ (Pre-Wedding) និងការថតក្នុងថ្ងៃមង្គលការ ជារឿងមួយដែលគូស្នេហ៍ភាគច្រើនតែងតែមិនរំលង ដើម្បីផ្ដិតយកអនុស្សាវរីយ៍ក្នុងថ្ងៃដ៏ពិសេសរបស់ពួកគេ។ ប៉ុន្ដែប្រសិនបើងាកមកមើលពីតម្លៃនៃកញ្ចប់សេវាកម្មថតវិញនោះ វាមានតម្លៃថ្លៃគួរសមទៅតាមប្រភេទ ឬការជ្រើសរើសទីកន្លែងនៃការថត ដែលជាទូទៅវាមានតម្លៃប្រមាណពី ៥០០ ដល់ ៤,០០០ ដុល្លារឯណោះ (គិតទៅតាមការថតដូចជាក្នុងស្ទូឌីយូ (Indoor) ទីតាំងស្រស់ស្អាតតាមខេត្ដ និងការថតក្រៅប្រទេសជាដើម)។

ដូចនេះដំណឹងល្អសម្រាប់គូស្នេហ៍ដែលមានគំរោងរៀបអាពាហ៍ពិពាហ៍ នៅចន្លោះពីខែកុម្ភៈដល់ខែមិថុនាខាងមុខនេះ ពិព័រណ៍អាពាហ៍ពិពាហ៍របស់ក្រុមហ៊ុន អនុស្សា នឹងនាំមកនូវក្រុមហ៊ុនដែលផ្ដល់សេវាកម្មថតរូប និងថតវីដេអូ Pre-Wedding នៅក្រៅប្រទេសដូចជាសឹង្ហបុរី និងម៉ាឡេស៊ីជាដើម ដែលនឹងចូលរួមបញ្ចុះតម្លៃយ៉ាងពិសេស ៥០% (ចំណេញយ៉ាងហោចណាស់ពី ១,០០០-២,០០០ ដុល្លារ ទៅតាមកញ្ចប់សេវាកម្មដែលអ្នកជ្រើសរើស) នៅថ្ងៃទី១៤-១៥-១៦ កុម្ភៈ ២០២០ នៅក្នុងផ្សារទំនើបអូឡាំព្យា។​​

ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៥
ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៥

ក្រុមហ៊ុនថតរូប និងវីដេអូនៅក្រៅប្រទេសចំនួន២ ដែលនឹងផ្ដល់ការបញ្ចុះតម្លៃ ៥០% សម្រាប់គូស្នេហ៍ ៥០គូដំបូង ក្នុងពិព័រណ៍អាពាហ៍ពិពាហ៍មានដូចជា៖ ក្រុមហ៊ុន ​MOCO (ជាក្រុមហ៊ុនជំនាញផ្នែកថតរូប និងវីដេអូពីប្រទេសម៉ាឡេស៊ី) និង ក្រុមហ៊ុន CL Studio (ជាក្រុមហ៊ុនថតរូបស្ដង់់ដារប្រទេសកូរ៉េ ផ្អែកលើគុណភាពនៃការថតនិងការផ្ដិតរូបលើ Frame ដែលអាចរក្សាគុណភាព មិនហើរពណ៌រហូតដល់១០០ឆ្នាំ)។
ដើម្បីទទួលយកការបញ្ចុះតម្លៃដ៏ពិសេសនេះ លោកអ្នកអាចចូលរួមចុះឈ្មោះទុកជាមុនតាមរយៈតំណភ្ជាប់នេះ៖ https://forms.gle/eYk3X1SYti7aGuAQ7 និងបង្ហាញវត្ដមានឲ្យបានមុនគេនៅក្នុងថ្ងៃកម្មវិធី។ ចំនួនមានកំណត់សម្រាប់តែ ៥០នាក់ដំបូងតែប៉ុណ្ណោះ។

ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៥
ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៥

បន្ថែមពីនេះទៅទៀត ពិព័រណ៍អាពាហ៍ពិពាហ៍ក៏នឹងនាំមកនូវបណ្ដាក្រុមហ៊ុនពីវិស័យពាក់ព័ន្ធផ្សេងទៀតដូចជា ម្ហូបអាហារ សណ្ឋាគារ ស្រាបៀរ រថយន្ត គ្រឿងសង្ហារឹម បុរី ធនាគារ ធានារ៉ាប់រង ដែលនឹងផ្ដល់ការប្រឹក្សាបន្ថែមពីការរៀបចំគម្រោងថវិការ ធានារ៉ាប់រងនិងដំណោះស្រាយហិរញ្ញវត្ថុសម្រាប់មង្គលការ និងជីវិតអាពាហ៍ពិពាហ៍។ ក្រៅពីស្គាល់ និងជ្រើសរើសកញ្ចប់សេវាកម្មនិងផលិតផលថ្មីៗសម្រាប់ជាតម្រូវការក្នុងថ្ងៃអាពាហ៍ពិពាហ៍ដែលមានការបញ្ចុះតម្លៃយ៉ាងពិសេសនេះ អ្នកចូលរួមក៏អាចទស្សនាការដើរបង្ហាញម៉ូតសម្លៀកបំពាក់កូនកំលោះកូនក្រមុំដែលមានម៉ូតថ្មីប្លែកៗ និងទាន់សម័យពីសម្អាងការ និងក្រុមហ៊ុនល្បីៗថែមទៀតផង។

ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៥
ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៥

ចូលរួមពិព័រណ៍អាពាហ៍ពិពាហ៍អនុស្សាលើកទី៥ នៅថ្ងៃទី១៤-១៥-១៦ កុម្ភៈ ២០២០ ចាប់ពីម៉ោង១០ព្រឹកដល់៩យប់ នៅក្នុងផ្សារទំនើបអូឡាំព្យា។​​ កម្មវិធីនេះរៀបចំដោយក្រុមហ៊ុន Anussa Event Planner - អនុស្សា សហការឧបត្ថម្ភដោយ Hiruscar Cambodia, @homePhotography រថយន្ដ BAIC Cambodia រួមជាមួយសហការដោយផ្សារទំនើបអូឡាំព្យា៕

ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៥
ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៥
ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៥
ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៥
ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៥
ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៥

សម្រាប់ព័ត៌មានបន្ថែមចូលរួមជាម្ចាស់ឧបត្ថម្ភ ឬអ្នកតាំងបង្ហាញ សូមទំនាក់ទំនងមកកាន់៖
• លេខទូរស័ព្ទ៖ 012 230 140 / 010 911 776
• ទំព័រហ្វេសប៊ុក Wedding Fair Cambodia by Anussa - ពិព័រណ៍អាពាហ៍ពិពាហ៍ ឬ Anussa Event Planner។

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s5.kh1.co/0a/0a6f78495a062cd21141c408eda04a5051836a84.jpg

កូនអាយុ៣ឆ្នាំហើយ តែមិនទាន់ចេះទំពារអាហារគួរធ្វើបែបណា? ហើយវាមានផលប៉ះពាល់អ្វីខ្លះដល់ការលូតលាស់របស់ពួកគេ? មកជួបជាមួយវេជ្ជបណ្ឌិតជំនាញនៅសៅរ៍សប្ដាហ៍នេះ ក្នុងសិក្ខាសាលាស្ដីពី “វិធីសាស្ត្រក្នុងការចិញ្ចឹមកូន”!

 ១២-មីនា-២០២០ 
 ៥ល្ងាច · ៤ ឆ្នាំមុន
//s5.kh1.co/92/921e71244b259119bb74402688497cdcc309d2cc.jpg

ហេតុអ្វីមុខស្រអាប់ មានមុន ចេញអាចម៍រុយ? ធ្លាប់ដឹងអត់ថា តើវាបណ្ដាលមកពីអ្វី? មកស្គាល់ផលិតផលថែសម្រស់មកពីកូរ៉េនៅក្នុងពិព័រណ៍សម្ផស្ស ថ្ងៃទី06-07-08 មីនានេះនៅផ្សារទំនើបអូឡាំព្យា!

 ២១-កុម្ភៈ-២០២០ 
 ៤ល្ងាច · ៤ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T