កក្រើកយប់មិញ! ផល្លីន និង Privat ស៊ុតម្នាក់២គ្រាប់ ជួយព្រះខ័នរាជស្វាយរៀង ឈ្នះប្រកួតបើកឆាក AFC Cup (មានវីដេអូ)

//s5.kh1.co/0f/0fe9cfba3f3174238ab90822561eda23b24fc6a6.jpg
កីទ្បា

 ២៣-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ព្រះខ័នរាជស្វាយរៀង លត់ Master 7 ក្នុងការប្រកួតជើងទីមួយ

ភ្នំពេញ៖ ក្នុងពហុកីឡដ្ឋានជាតិកាលពីម្សិលមិញ ក្រុមជើងឯកលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង បានប្រកួតឈ្នះក្រុមជើងឯករងលីគកំពូលឡាវ Master 7 ដោយលទ្ធផល ៤ទល់នឹង១ នៅក្នុងការប្រកួតវគ្គជម្រុះ Play-Off ពានរង្វាន់ AFC Cup ជើងទីមួយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមព្រះខ័នរាជស្វាយរៀង
ក្រុមព្រះខ័នរាជស្វាយរៀង
ការប្រកួតរវាងព្រះខ័នរាជស្វាយរៀង និង Master 7
ការប្រកួតរវាងព្រះខ័នរាជស្វាយរៀង និង Master 7

៤គ្រាប់របស់កូនក្រុមលោក Corner Nestor រកបានដោយកីឡាករខ្សែបម្រើ ហ៊ូយ ផល្លីន និងខ្សែប្រយុទ្ធ Jean Marie Mbbarga Privat ក្នុងម្នាក់២គ្រាប់ ខណៈមួយគ្រាប់របស់ក្រុមឡាវ Master 7 ធ្វើបានសម្រេចដោយអតីតខ្សែប្រយុទ្ធដែលធ្លាប់លេងនៅគិរីវង្សសុខសែនជ័យកីឡាករ Souleymane Coulibaly។ 

ក្រោយយកឈ្នះ ៤-១ នៅជើងទីមួយនេះ ព្រះខ័នរាជស្វាយរៀង នៅមិនទាន់ប្រាកដថានឹងអាចឡើងទៅលេងនៅវគ្គចែកពូលនៅឡើយ ដោយត្រូវរង់ចាំការប្រកួតជើងទីពីរដែលធ្វើឡើងនៅទឹកដីរបស់ Master 7 ក្នុងប្រទេសឡាវវិញម្ដង ខណៈការប្រកួតជើងទីពីរ នឹងធ្វើឡើងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។ 

កីឡាកររបស់ព្រះខ័នរាជស្វាយរៀងអបអរគ្រាប់បាល់
កីឡាកររបស់ព្រះខ័នរាជស្វាយរៀងអបអរគ្រាប់បាល់
ការប្រកួតរវាងព្រះខ័នរាជស្វាយរៀង និង Master 7
ការប្រកួតរវាងព្រះខ័នរាជស្វាយរៀង និង Master 7
ការប្រកួតរវាងព្រះខ័នរាជស្វាយរៀង និង Master 7
ការប្រកួតរវាងព្រះខ័នរាជស្វាយរៀង និង Master 7

គួរឲ្យដឹងដែរថា រវាងព្រះខ័នរាជស្វាយរៀង និង Master 7 ក្រុមណាដែលអាចមានឱកាសឡើងបន្តទៅវគ្គចែកពូល ពានរង្វាន់ក្លិបអាជីពលំដាប់ទីពីរនៅអាស៊ីមួយនេះនឹងចូលទៅក្នុងពូល G ដែលមានក្រុមចំនួន៣កំពុងរង់ចាំស្រាប់គឺ Ceres-Negros (ហ្វីលីពីន), Than Quang Ninh (វៀតណាម) និង Bali United (ឥណ្ឌូនេស៊ី)៕ 

ចង់ឃើញថា ៤គ្រាប់របស់ព្រះខ័នរាជស្វាយរៀង កាលពីម្សិលមិញកើតឡើងយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T