ភ្នំពេញ៖ ក្នុងពហុកីឡដ្ឋានជាតិកាលពីម្សិលមិញ ក្រុមជើងឯកលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង បានប្រកួតឈ្នះក្រុមជើងឯករងលីគកំពូលឡាវ Master 7 ដោយលទ្ធផល ៤ទល់នឹង១ នៅក្នុងការប្រកួតវគ្គជម្រុះ Play-Off ពានរង្វាន់ AFC Cup ជើងទីមួយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស៤គ្រាប់របស់កូនក្រុមលោក Corner Nestor រកបានដោយកីឡាករខ្សែបម្រើ ហ៊ូយ ផល្លីន និងខ្សែប្រយុទ្ធ Jean Marie Mbbarga Privat ក្នុងម្នាក់២គ្រាប់ ខណៈមួយគ្រាប់របស់ក្រុមឡាវ Master 7 ធ្វើបានសម្រេចដោយអតីតខ្សែប្រយុទ្ធដែលធ្លាប់លេងនៅគិរីវង្សសុខសែនជ័យកីឡាករ Souleymane Coulibaly។
ក្រោយយកឈ្នះ ៤-១ នៅជើងទីមួយនេះ ព្រះខ័នរាជស្វាយរៀង នៅមិនទាន់ប្រាកដថានឹងអាចឡើងទៅលេងនៅវគ្គចែកពូលនៅឡើយ ដោយត្រូវរង់ចាំការប្រកួតជើងទីពីរដែលធ្វើឡើងនៅទឹកដីរបស់ Master 7 ក្នុងប្រទេសឡាវវិញម្ដង ខណៈការប្រកួតជើងទីពីរ នឹងធ្វើឡើងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។
គួរឲ្យដឹងដែរថា រវាងព្រះខ័នរាជស្វាយរៀង និង Master 7 ក្រុមណាដែលអាចមានឱកាសឡើងបន្តទៅវគ្គចែកពូល ពានរង្វាន់ក្លិបអាជីពលំដាប់ទីពីរនៅអាស៊ីមួយនេះនឹងចូលទៅក្នុងពូល G ដែលមានក្រុមចំនួន៣កំពុងរង់ចាំស្រាប់គឺ Ceres-Negros (ហ្វីលីពីន), Than Quang Ninh (វៀតណាម) និង Bali United (ឥណ្ឌូនេស៊ី)៕
ចង់ឃើញថា ៤គ្រាប់របស់ព្រះខ័នរាជស្វាយរៀង កាលពីម្សិលមិញកើតឡើងយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖