គាត់បានប្រាប់កូនរបស់គាត់ថា កូនយកដុំថ្មនេះទៅដាក់លក់នៅផ្សារ ហើយប្រសិនបើមាននរណាម្នាក់សួរតម្លៃ របស់ថ្មនេះកូនគ្រាន់តែលើកម្រាមដៃរពីរបានហើយ។ ក្មេងនោះបានស្តាប់ហើយ គាត់ក៏ប្រញាប់ធ្វើតាមបណ្តាំ របស់ឪពុក ដោយយកថ្មបុរាណទាំងនោះ ទៅដាក់លក់នៅផ្សារ មួយសន្ទុះក្រោយមកក៏មានលោកយាយ ចំណាស់ម្នាក់សួថា តើថ្មបុរាណនេះមានតម្លៃប៉ុន្មាន? ខ្ញុំចង់ទិញវា ទៅដាក់នៅក្នុងសួនព្រោះឃើញវាស្អាត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្មេងប្រុសឮដូច្នេះក៏លើកម្រាមដៃរពីរ ដូចដែលពាក្យបណ្តាំរបស់ឪពុក ក្រោយមកលោកយាយក៏ងក់ក្បាល ហើយបាននិយាយថា តើដុំថ្មនេះមានតម្លៃ ២រយដុល្លារមែនឬទេ? ក្មេងប្រុសបានឭដូចនោះក៏ប្រញាប់រត់មកប្រាប់ឪពុកវិញថា ថ្មដែលគាត់ដាក់លក់នៅផ្សារ នៅពេលដែលគេ សួរគាត់លើកម្រាមដៃរពីរ ពេលនោះគេបានអោយតម្លៃ ២រយដុល្លារ។
លើកទីពីរ ឪពុករបស់ក្មេងប្រុសនោះឲ្យគាត់ យកថ្មបុរាណនោះទៅដាក់លក់នៅសារ:មន្ទីរ ហើយក៏បានប្រាប់ក្មេងនោះដដែលថា ប្រសិនបើមានគេសួរទិញថ្មនោះ កូនគ្រាន់តែលើកម្រាមដៃរពីរបានហើយ កុំនិយាយអ្វីទាំងអស់។ ក្មេងប្រុសនោះក៏ធ្វើតាមឪពុកគាត់ នៅពេលដល់ សារ:មន្ទីរមានបុរសបរទេសម្នាក់បានសួរគាត់ថា តើថ្មបុរាណពីរគ្រាប់នឹងតម្លៃប៉ុន្មាន?
ក្មេងប្រុសនោះមិននិយាយអ្វីទាំងអស់ គាត់គ្រាន់តែលើកម្រាមដៃរពីរ បុរសបរទេសនោះក៏ងក់ក្បាលហើយក៏សួរថា តើតម្លៃថ្មនេះគឺ ២មុឺនដុល្លារមែនឬទេ? ក្មេងប្រុសនោះក៏រត់មកប្រាប់ឪពុករបស់គាត់វិញដដែល ដោយរៀបរាប់ប្រាប់ រឿងរ៉ាវទាំងអស់ដូចសព្វដង។
លើកទី៣ ឪពុករបស់គាត់បានឱ្យគាត់យកថ្មបុរាណនោះទៅដាក់លក់នៅ កន្លែងតាំងលក់ថ្មបុរាណ។ គាត់នៅប្រាប់ក្មេងប្រុសនោះដូចដើម ប្រសិនមាននរណាសួរទិញកូនកុំនិយាយអ្វីទាំងអស់ គ្រាន់តែលើម្រាមដៃរពីរបានហើយ។

បន្ទាប់មកទៀត ឪពុករបស់គាត់បាននិយាយទៅកាន់កូនរបស់គាត់ថា តើកូនមានដឹងហើយឬនៅថាតម្លៃរបស់មនុស្ស យើងមិនមែនស្ថិតនៅលើអ្នកដទៃជាអ្នកកំណត់អោយនោះទេ។ តើកូនចង់ក្លាយជាដំថ្មមានតម្លៃប៉ុន្មាន?
ពិតណាស់តម្លៃពិតរបស់មនុស្សមិនមែនស្ថិតនៅលើរូបរាង ពណ៌សម្បុរ និង ទ្រព្យសម្បត្តិនោះទេ។ វាស្ថិតនៅត្រង់កូនចេះដាក់ខ្លួនស្របតាមស្ថានភាព និង កាល:ទេសៈ ហើយត្រូវនៅក្បែរមនុស្សដែលមើលឃើញតម្លៃរបស់កូន។ កូនក៏ត្រូវតែមើលអោយឃើញនៅតម្លៃរបស់មនុស្សនៅជុំវិញខ្លួន ព្រោះមនុស្សម្នាក់ៗ មានតម្លៃផ្សេងៗគ្នា៕