សម្រេចចិត្តច្បាស់ហើយ! Ikon នឹងត្រៀមទម្លាក់អាល់ប៊ុមថ្មី ដោយគ្មានវត្តមាន B.I ! (មានវីដេអូ)

//s5.kh1.co/e8/e86407444e8cceb6e0461e6ae9a23ca1aca6bf27.jpg
តារា & កម្សាន្ដ

 ២១-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ដំណឹងល្អបង្កប់នូវភាពសោកសៅ នៅពេលនេះមេក្រុមដ៏សែនល្អឥតខ្ចោះរបស់ក្រុម iKon បានទៅចោកអ្នកគាំទ្រមែនទែនហើយ ចាប់ពីនេះតទៅក្រុម iKon នឹងគ្មានវត្តមានរបស់ B.I ទៀតឡើយ។

កូរ៉េខាងត្បូង៖​ កាលម្សិលមិញនេះ ក្រុមចម្រៀងបុរសល្បីឈ្មោះ iKon ទើបតែទម្លាក់ MV Trailer ថ្មីរបស់ខ្លួន ដែលត្រៀមនឹងវិលត្រឡប់មកវិញក្នុងពេលឆាប់ៗខាងមុខនេះ ជាមួយនឹងសមាជិកក្រុមត្រឹមតែ៦តែប៉ុណ្ណោះ គឺគ្មានវត្តមានរបស់ B.I ដែលជាអតីតមេក្រុមឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង នៅក្នុងឈុតTrailer ខ្លីខាងក្រោមនេះ បានបង្ហាញឃើញពីរចនាបទនៃតន្រ្តីយ៉ាងថ្មីស្រឡាងរបស់ iKon ដែលពោរពេញទៅឥទ្វិពលនិងភាពអង់អាច ដែលនាបចំណងជើងថា «I Decide»។ យ៉ាងណាមិញ ស៊េរីអាល់ប៊ុមថ្មីដែល iKon ត្រៀមចេញក្នុងពេលខាងមុខនេះ គឺនឹងធ្វើតាមលំនាំអាល់ប៊ុមមុនៗដូចជា «New Kids» «Begin» និងអាល់ប៊ុម«Return» ជាដើម។

គួរឲ្យដឹងផងដែរ ក្រុម ikon បានត្រៀមខ្លួនរួចជាស្រេចជាមួយនឹងសមាជិកក្រុមចំនួន ៦នាក់ ក្នុងការទម្លាក់បទចម្រៀងថ្មី នៅថ្ងៃ៦ ខែកុម្ភៈ វេលាម៉ោង៦ល្ងាចខាងមុខនេះហើយ៕

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?

Ikon អាល់ប៊ុមថ្មី
Ikon អាល់ប៊ុមថ្មី
Ikon អាល់ប៊ុមថ្មី
Ikon អាល់ប៊ុមថ្មី
B.I អតីតមេក្រុម iKon
B.I អតីតមេក្រុម iKon
B.I អតីតមេក្រុម iKon
B.I អតីតមេក្រុម iKon
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T