មនុស្សខ្លះចូលមកក្នុងជីវិតយើងដើម្បីរកផលប្រយោជន៍ ឯខ្លះទៀតចូលមកព្រោះក្តីស្រលាញ់

//s5.kh1.co/38/386b8a819cdcc67803b40d9dd1679eb6ec977ff7.jpg
ប្រលោមលោក & អប់រំ

 ២១-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

នៅពេលដែលអ្នកមានវ័យកុមារភាព អ្នកមានពេលសប្បាយជាច្រើនដោយគ្មានកង្វល់រឿងអ្វីៗទាំងអស់។ ប៉ុន្តែគ្មានអ្វីស្ថិតស្ថេរនោះទេ នៅលើផែនដីដ៏កំសត់មួយនេះ អ្វីៗនិងត្រូវបានប្រែប្រួលទៅតាមពេលវេលា ទោះបីអ្នកមិនចង់អោយវាផ្លាស់ប្តូរតាមក៏ដោយ។

ពីមួយថ្ងៃទៅមួយថ្ងៃ រឿងដែលអ្នកត្រូវប្រឈមមុខជានិច្ច គឺក្រុមមនុស្សនៅក្នុងសង្គម។ ពិតណាស់អ្នក និង ត្រូវជួបមនុស្សជាច្រើន ដែលចូលមកក្នុងជីវិតរបស់អ្នកទាំងមនុស្សល្អ និង មនុស្សអាក្រក់ ដែលអ្នកមិនអាចជ្រើសរើសបាន។ អ្នកខ្លះចូលមកក្នុងជីវិតរបស់អ្នក ត្រឹមតែរយ:ពេលខ្លី ហើយក៏ចាកចេញពីអ្នកទៅវិញ ដោយស្របទៅតាមពេលវេលា របស់ពួកគេ។ ប៉ុន្តែការចាកចេញនេះ ក៏បានបន្សល់ទុកនៅអនុស្សាវរីយ៍ និងការចងចាំល្អៗ ជាច្រើនដែលបានសាងរួមគ្នាជាមួយនឹងយើងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=431,q=100/f2/f281d5728c1ed6b0125388d7737d0dfa7cc28ba2.jpg

ចំណែកមនុស្សខ្លះទៀតចូលមកក្នុងជីវិតយើង ដើម្បីផ្តល់មេរៀនដល់យើង ព្រោះនៅលើលោកនេះ គ្មានអ្វីដែលស្ថិតស្ថេរនោះទេ។ ពួកគេហាក់បីដូចជាបានបង្រៀនយើង ឲ្យចេះរៀនរស់ដោយខ្លួនឯង និងចេះពឹងលើខ្លួនឯងជាជាងការរស់នៅ ដោយពឹងលើអ្នកដ៏ទៃ។ មានមនុស្សខ្លះ ពួកគេស្រលាញ់រាប់អានយើងយ៉ាងពិតប្រាកដ ដោយទឹកចិត្ត និង មិនមែនចូលមកដើម្បីរំពឹងផលប្រយោជន៍ពីយើងនោះឡើយ។ 

https://s5.kh1.co/__image/w=507,h=338,q=100/32/321e67813a7de20b6d9ef540f2d9417cc8cf0c60.jpg

អ្នកខ្លះទៀត ពួកគេចូលមកធ្វើជាមិត្តល្អ បងប្អូនល្អ និងមនុស្សជាទីស្រលាញ់របស់យើង ទោះបីជាពួកគេមិនមែនបងប្អូនរួមឈាមក៏ដោយ។

មនុស្សទាំងនោះហើយដែលតែងតែនៅក្បែរអ្នក ចាំជួយលើកទឹកចិត្ត និងរកដំណោះស្រាយសម្រាប់អ្នក​ នៅពេលដែលអ្នកជួបបញ្ហា មិនថាក្នុងស្ថានភាពដ៏អាក្រក់ប៉ុណ្ណាក៏ដោយ។ មិត្តភាព និងការស្រលាញ់ពិត គឺការរាប់អានដោយចេញពីចិត្ត៕

Oeur Songkhan
អឿ សង្កាន់ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T