MAZDA ផ្តល់រង្វាន់ធំទី១គ្មានពីរក្នុងប្រវត្តិសាស្រ្ត មាសសុទ្ធ១០គីឡូក្រាម ស្មើទឹកប្រាក់ប្រមាណ៥០ម៉ឺនដុល្លារអាមេរិក ! (មានវីដេអូ)

//s5.kh1.co/a0/a01da269dda5ec855fff60b941d27d577fc87760.jpg
សង្គម

 ២០-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ បន្ទាប់ពីទទួលបានជោគជ័យយ៉ាងអស្ចារ្យ ក្នុងការផ្តល់រង្វាន់មាសសុទ្ធចំនួនបីលើករួចមក ក្រុមហ៊ុនលក់រថយន្ត MAZDA ប្រចាំប្រទេសកម្ពុជា បានធ្វើការផ្តល់ជូនកាន់តែពិសេស កាន់តែអស្ចារ្យ កាន់តែធំជាងមុន លើកទីបួនរបស់ខ្លួនដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត នោះគឺ រង្វាន់ធំទី១ «មាសសុទ្ធ១០គីឡូក្រាម» ដែលគិតជាទឹកប្រាក់ប្រមាណ ៥០ម៉ឺនដុល្លារអាមេរិក ដោយឡែករង្វាន់ធំទី២ មាសសុទ្ធ១គីឡូក្រាម និងរង្វាន់ធំទី៣ មាសសុទ្ធកន្លះគីឡូក្រាម ជាមួយនឹងរង្វាន់មាសសុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់ទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឈ្នះមហារង្វាន់ពី MAZDA
ឈ្នះមហារង្វាន់ពី MAZDA

បើយោងតាមប្រសាសន៍របស់លោកស្រី អ៊ុន កញ្ញា នាយកគ្រប់គ្រងរបស់ក្រុមហ៊ុនលក់រថយន្ត MAZDA បានឲ្យដឹងថា៖

មូលហេតុតែមួយគត់ ដែលក្រុមហ៊ុនលក់រថយន្ត MAZDA បញ្ចេញនៅការផ្តល់ជូនដ៏មហាសាល និងមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តនេះ ពីព្រោះតែចង់ធ្វើឲ្យអតិថិជនរបស់​ MAZDA ទាំងអស់ មិនត្រឹមតែទទួលបានរថយន្តដ៏មានគុណភាពយកទៅប្រើបា្រស់ប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យពួកគាត់ផ្លាស់ប្តូរជីវិត របស់ពួកគាត់ថែមទៀតផង ហើយអាចនិយាយបានថា​ ពួកគាត់នឹងក្លាយជាសេដ្ឋីរបស់ MAZDA ក៏ថាបាន ពិតជាអស្ចារ្យមែន។

ប្រសាសន៍លោកស្រី អ៊ុន កញ្ញា 

លោកស្រីបានបន្តទៀតថា៖

សូមអតិថិជនទាំងអស់ទុកចិត្តលើរថយន្ត MAZDA ដែលជាផលិតផលរបស់ប្រទេសជប៉ុន និងជារថយន្តដែលឈានមុនគេនៅលើពិភពលោក ក៏ដូចជាក្នុងប្រទេសកម្ពុជាផងដែរ។

  ប្រសាសន៍លោកស្រី អ៊ុន កញ្ញា
ឈ្នះមហារង្វាន់ពី MAZDA
ឈ្នះមហារង្វាន់ពី MAZDA

ព័ត៌មានបន្ថែម សូមមកកាន់អគារតាំងបង្ហាញរថយន្ត Mazda ទំនាក់ទំនងទូរស័ព្ទលេខ៖ 095 999 599, 095 999 699៕ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T