ក្រុមហ៊ុន Mazda ប្រារព្ធពិធីខួបលើកទី ១០០ !

//s5.kh1.co/9e/9e029a15711b05a06759cca49c43888034fa25d3.jpg
សង្គម

 ០១-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រុមហ៊ុនរថយន្តល្បីឈ្មោះ Mazda បានប្រារព្ធពិធីខួបលើកទី ១០០ របស់ខ្លួននៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ឯសាលប្រជុំ នៃទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុននៅក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន។ នៅក្នុងកម្មវិធីទៀតសោត លោក Akira Marumoto ដែលជានាយកតំណាងប្រធាន និងជាអគ្គនាយក បានថ្លែងអំណរគុណដល់អ្នកគាំទ្រ និងអ្នកដែលមានតួនាទីនៅក្នុងក្រុមហ៊ុនគ្រប់រូប​ ដែលជួយជ្រោមជ្រែងរហូតដល់មានថ្ងៃនេះ។

ជប៉ុន៖ ក្រុមហ៊ុន Mazda Motor Corporation បានប្រារព្ធពិធីខួបលើកទី ១០០ នៃការចាប់បដិសន្ធិរបស់ខ្លួន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខួបលើកទី ១០០ របស់ក្រុមហ៊ុន Mazda
ខួបលើកទី ១០០ របស់ក្រុមហ៊ុន Mazda

សុន្ទរកថាផ្លូវការ នៃខួបមួយរយឆ្នាំរបស់លោក Akira Marumoto ដែលជានាយកតំណាងប្រធាន និងជាអគ្គនាយក៖

«Mazda បានចាប់បដិសន្ធិឡើងជាក្រុមហ៊ុនផលិតឆ្នុកដបស្រា រួចបានឈានទៅផលិតរថយន្ត។ បច្ចុប្បន្ននេះ រថយន្តរបស់យើងទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់អតិថិជននៅតាមប្រទេស និងតំបន់ជាង ១៣០។ យើងសូមសម្ដែងនូវការកោតសរសើរ និងស្ញប់ស្ញែងដ៏ស្មោះអស់ពីចិត្ត ចំពោះអតិថិជន តំណាងចែកចាយ អ្នកផ្គត់ផ្គង់​ ដៃគូអាជីវកម្ម និងសហគមន៍មូលដ្ឋាន ដែលបានគាំទ្រយើងអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដោយឆ្លងកាត់ទាំងពេលវេលាល្អៗ និងឧបសគ្គច្រើនរាប់មិនអស់ជាមួយគ្នា បើមិនមានអ្នកទាំងអស់គ្នា យើងក៏មិនមានខួប ១០០ ឆ្នាំនេះដែរ។ នៅក្នុងរយៈពេល ១០០ ឆ្នាំទៅមុខទៀត យើងនឹងនៅតែបន្តយកចិត្តទុកដាក់ទៅលើ សុខុមាលភាព​របស់មនុស្ស និង​ផ្ដល់តម្លៃខ្ពស់ទៅលើ «លក្ខណៈវិសេសនៃកិច្ចសហការរួមគ្នាបង្កើតជាមួយអ្នកដទៃ»។ តាមរយៈការពង្រឹងទៅលើការបង្កើតរួមគ្នា និងកិច្ចសហប្រតិបត្តិការជាមួយអ្នកដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុន យើងនឹងបន្តប្រឹងប្រែងបង្កើតផលិតផល បច្ចេកវិទ្យា និងបទពិសោធន៍ដ៏ពិសេសប្លែកពីគេ ដែលផ្ដល់នូវទំនុកចិត្តសម្រាប់អតិថិជនរបស់យើង។»

សម្តីរបស់លោក Akira Marumoto 

ក្រុមហ៊ុន Mazda មានគម្រោងសម្ដែងនូវការដឹងគុណពេញមួយឆ្នាំ ដោយចូលរួមនៅក្នុងពិព័រណ៍រថយន្តអន្តរជាតិ នៅទីក្រុងហ្សឺណែវ ក្នុងខែមីនា​ខាងមុខ ដោយមានការដាក់បង្ហាញដំណើរខួបមួយរយឆ្នាំ ហើយនៅក្នុងកម្មវិធីបើកទំព័រស្វាគមន៍ឆ្នាំ២០២០ របស់ក្រុមហ៊ុន Mazda នឹងមានប្រារព្ធកម្មវិធីបើកឲ្យសាធារណជនចូលរួមទស្សនា នៅទីស្នាក់ការកណ្ដាលក្រុមហ៊ុន Mazda​ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។       

ស្លាកសញ្ញាខួបលើកទី ១០០
ស្លាកសញ្ញាខួបលើកទី ១០០

ពិធីរំឭកខួបលើកទី១០០ នៃការចាប់បដិសន្ធិរបស់ក្រុមហ៊ុន ប្រារព្ធធ្វើឡើងនៅថ្ងៃនេះនៅឯសាលប្រជុំ នៃទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុននៅក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា ដើម្បីថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានគាំទ្រក្រុមហ៊ុន និងធ្វើការបញ្ជាក់ជាថ្មីម្ដងទៀត អំពីការប្ដេជ្ញាចិត្តសម្រាប់រយៈពេលមួយសតវត្សរ៍ទៅមុខទៀត។ មានមនុស្សប្រមាណ ៥០០ នាក់ ដែលរួមមានថ្នាក់ដឹកនាំ និយោជិត និងអ្នកតំណាងសហភាពកម្មករ និងក្រុមហ៊ុនសាខា បានអញ្ជើញចូលរួមនៅក្នុងពិធី ខួបលើកទី ១០០ ដ៏អធិកអធមនេះ។

ប្រវត្តិរបស់ក្រុមហ៊ុន Mazda

https://s5.kh1.co/__image/w=650,h=388,q=100/3e/3e90147f41367e4f77ad58b9afc976d3b5d16039.jpg
https://s5.kh1.co/__image/w=647,h=839,q=100/ee/ee5ace9eaace1c25c5731d65059f6bdbdfab59ba.jpg
https://s5.kh1.co/__image/w=607,h=833,q=100/4f/4fcfc155732944d5a4318b413943d401f3b9402d.jpg
https://s5.kh1.co/__image/w=650,h=348,q=100/06/0694614e08b7af8df5206548af8751e6a2e0ebca.jpg

កំណត់សម្គាល់៖

គេហទំព័រខួបលើកទី ១០០ របស់ក្រុមហ៊ុន MAZDA ចាប់ផ្ដើមធ្វើដំណើរតាមរយៈប្រវត្តិសាស្ត្ររយៈពេល ១០០ ឆ្នាំរបស់យើង ដោយមានការដាក់​បង្ហាញ​សារមន្ទីរឌីជីថល Mazda Virtual Museum។ យើងសង្ឃឹមថាអ្នកនឹងចែករំលែកបទពិសោធន៍​ផ្ទាល់ខ្លួនជាមួយនឹងយើងខ្ញុំ តាមរយៈពាក្យចុះឈ្មោះចូលរួមនៅលើផ្នែក «MAZDA STORIES (ប្រវត្តិក្រុមហ៊ុន MAZDA)» នៃគេហទំព័ររបស់យើង។

URL: https://www2.mazda.com/en/100th/

គេហទំព័រព័ត៌មានរបស់ក្រុមហ៊ុន MAZDA (MAZDA NEWSROOM)

យើងបានដាក់ឱ្យដំណើរការនូវគេហទំព័រព័ត៌មាន Mazda Newsroom ដើម្បីផ្ដល់ព័ត៌មានអំពីផលិតផល និងក្រុមហ៊ុន Mazda ទៅកាន់អ្នកទស្សនាឲ្យបានកាន់តែច្រើន។

អ្នកអាចអានព័ត៌មានថ្មីៗរបស់ក្រុមហ៊ុន Mazda តាមរយៈតំណភ្ជាប់ខាងក្រោម៕ 

URL: https://newsroom.mazda.com/en/

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T