ភ្នំពេញ៖ បន្ទាប់ពីទទួលបានជោគជ័យយ៉ាងអស្ចារ្យ ក្នុងការផ្តល់រង្វាន់មាសសុទ្ធចំនួនបីលើករួចមក ក្រុមហ៊ុនលក់រថយន្ត MAZDA ប្រចាំប្រទេសកម្ពុជា បានធ្វើការផ្តល់ជូនកាន់តែពិសេស កាន់តែអស្ចារ្យ កាន់តែធំជាងមុន លើកទីបួនរបស់ខ្លួនដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត នោះគឺ រង្វាន់ធំទី១ «មាសសុទ្ធ១០គីឡូក្រាម» ដែលគិតជាទឹកប្រាក់ប្រមាណ ៥០ម៉ឺនដុល្លារអាមេរិក ដោយឡែករង្វាន់ធំទី២ មាសសុទ្ធ១គីឡូក្រាម និងរង្វាន់ធំទី៣ មាសសុទ្ធកន្លះគីឡូក្រាម ជាមួយនឹងរង្វាន់មាសសុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់ទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើយោងតាមប្រសាសន៍របស់លោកស្រី អ៊ុន កញ្ញា នាយកគ្រប់គ្រងរបស់ក្រុមហ៊ុនលក់រថយន្ត MAZDA បានឲ្យដឹងថា៖
មូលហេតុតែមួយគត់ ដែលក្រុមហ៊ុនលក់រថយន្ត MAZDA បញ្ចេញនៅការផ្តល់ជូនដ៏មហាសាល និងមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តនេះ ពីព្រោះតែចង់ធ្វើឲ្យអតិថិជនរបស់ MAZDA ទាំងអស់ មិនត្រឹមតែទទួលបានរថយន្តដ៏មានគុណភាពយកទៅប្រើបា្រស់ប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យពួកគាត់ផ្លាស់ប្តូរជីវិត របស់ពួកគាត់ថែមទៀតផង ហើយអាចនិយាយបានថា ពួកគាត់នឹងក្លាយជាសេដ្ឋីរបស់ MAZDA ក៏ថាបាន ពិតជាអស្ចារ្យមែន។
លោកស្រីបានបន្តទៀតថា៖
សូមអតិថិជនទាំងអស់ទុកចិត្តលើរថយន្ត MAZDA ដែលជាផលិតផលរបស់ប្រទេសជប៉ុន និងជារថយន្តដែលឈានមុនគេនៅលើពិភពលោក ក៏ដូចជាក្នុងប្រទេសកម្ពុជាផងដែរ។

ព័ត៌មានបន្ថែម សូមមកកាន់អគារតាំងបង្ហាញរថយន្ត Mazda ទំនាក់ទំនងទូរស័ព្ទលេខ៖ 095 999 599, 095 999 699៕