រថយន្ត Mazda3 ស៊េរីថ្មី ឈ្នះពានរង្វាន់ ការរចនារថយន្តល្អផ្ដាច់គេលំដាប់ថ្នាក់ពិភពលោក ប្រចាំឆ្នាំ២០២០!

//s5.kh1.co/2c/2c1e1ab466711d5810fbbdd710835dd633e56a84.jpg
សង្គម

 ១៣-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០​ វេលាម៉ោង៩ព្រឹក សារព៌ត័មានពីទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន បានធ្វើការផ្សព្វផ្សាយអំពីរថយន្ត Mazda3 ស៊េរីថ្មីទំនើបចុងក្រោយ បានឈ្នះពានរង្វាន់ការរចនារថយន្តល្អផ្ដាច់គេលំដាប់ថ្នាក់ពិភពលោកប្រចាំឆ្នាំ២០២០ ដែលជាពានរង្វាន់ដ៏វិសេសវិសាលមួយរបស់កម្មវិធី ពានរង្វាន់រថយន្តពិភពលោក (WCA)។ រថយន្ត Mazda3 ស៊េរីថ្មីនេះ គឺជារថយន្តទីពីរហើយ​ ដែលបានឈ្នះពានរង្វាន់នៃការរចនារថយន្តល្អផ្ដាច់គេលំដាប់ថ្នាក់ពិភពលោក​ប្រចាំឆ្នាំ បន្ទាប់ពីរថយន្ត Mazda MX-5 (ដែលនៅប្រទេសជប៉ុនគេនិយមហៅថា Roadster) ដែលឈ្នះពានរង្វាន់នេះកាលពីឆ្នាំ២០១៦។

ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០​ វេលាម៉ោង៩ព្រឹក សារព៌ត័មានពីទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន បានធ្វើការផ្សព្វផ្សាយអំពីរថយន្ត Mazda3 ស៊េរីថ្មីទំនើបចុងក្រោយ បានឈ្នះពានរង្វាន់ការរចនារថយន្តល្អផ្ដាច់គេលំដាប់ថ្នាក់ពិភពលោកប្រចាំឆ្នាំ២០២០ ដែលជាពានរង្វាន់ដ៏វិសេសវិសាលមួយរបស់កម្មវិធី ពានរង្វាន់រថយន្តពិភពលោក (WCA)។ រថយន្ត Mazda3 ស៊េរីថ្មីនេះ គឺជារថយន្តទីពីរហើយ​ ដែលបានឈ្នះពានរង្វាន់នៃការរចនារថយន្តល្អផ្ដាច់គេលំដាប់ថ្នាក់ពិភពលោក​ប្រចាំឆ្នាំ បន្ទាប់ពីរថយន្ត Mazda MX-5 (ដែលនៅប្រទេសជប៉ុនគេនិយមហៅថា  Roadster) ដែលឈ្នះពានរង្វាន់នេះកាលពីឆ្នាំ២០១៦។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីពានរង្វាន់រថយន្តពិភពលោក (WCA) នេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០០៤ ដោយក្រុមការងារសារព័ត៌មានរថយន្តអន្តរជាតិមួយក្រុម ហើយគណៈកម្មការវិនិច្ឆ័យសម្រាប់ឆ្នាំនេះ មានសមាសភាពជាអ្នកសារពត៌មានចំនួន៨៦រូប មកពីបណ្ដាប្រទេសចំនួន២៥ផ្សេងៗគ្នា។ លទ្ធផលចុងក្រោយនៃកម្មវិធីនេះ ត្រូវបានប្រកាសនៅក្នុងកម្មវិធីពានរង្វាន់រថយន្តពិភពលោក (WCA) នៅទីក្រុងតូរ៉ុនតូ នាថ្ងៃទី០៩ ខែមេសា ម៉ោងក្នុងតំបន់។

រថយន្ត MAZDA3
រថយន្ត MAZDA3

ដើម្បីសម្រេចឱ្យបានតាមគោលគំនិត នៃការរចនាម៉ូតរថយន្តរបស់ក្រុមហ៊ុន Mazda ពោលគឺ «រថយន្តជាសិល្បៈ» ទើបបានជារថយន្ត Mazda3 ស៊េរីថ្មីនេះ ត្រូវបានរចនាឡើងទៅតាមរចនាបថ KODO ដែលមានការទទួលស្គាល់យ៉ាងទូលំទូលាយនៅជុំវិញពិភពលោក។ ដោយមានចំណាប់អារម្មណ៍ខ្លាំងទៅលើស្នាដៃសោភ័ណវិទ្យារបស់ប្រទេសជប៉ុន ក្រុមហ៊ុន Mazda បានអនុវត្តនូវវិធីសាស្ត្រ «តិចតែមានគ្រប់បែបយ៉ាង» នៅពេលរចនារថយន្ត Mazda3 ស៊េរីថ្មីនេះឡើង ហើយបានដកចេញនូវផ្នែកមិនចាំបាច់មួយចំនួន ចេញពីទម្រង់រថយន្តផងដែរ។ លទ្ធផលដែលទទួលបានពីការអនុវត្តវិធីសាស្ត្រនេះ គឺជារចនាបថដ៏វិសេសវិសាលមួយ ដែលពោរពេញទៅដោយពន្លឺភ្លឺចិញ្ចាច  បូករួមជាមួយនឹងស្រមោលនៃពណ៌រថយន្តរត់ប្រដេញគ្នា ពេញមួយតួរថយន្តដ៏រលើបរលោង ធ្វើឱ្យរថយន្តនេះបង្ហាញចេញនូវលក្ខណៈធម្មជាតិ និងភាពរស់រវើកដ៏អស្ចារ្យរបស់ខ្លួន។ លើសពីនេះទៅទៀត បើទោះបីជាឈ្មោះម៉ូដែលរថយន្តនេះដូចគ្នាក៏ពិតមែន ប៉ុន្តែរថយន្តប្រភេទ hatchback និង sedan មានលក្ខណៈពិសេសប្លែករៀងៗខ្លួន  ដោយការរចនាម៉ូតរបស់រថយន្តប្រភេទ hatchback គឺមានលក្ខណៈគួរឱ្យទាក់ទាញ ហើយម៉ូដែលប្រភេទ sedan គឺមានលក្ខណៈទំនើបស៊ីវិល័យ។

រថយន្ត MAZDA3
រថយន្ត MAZDA3

ក្រុមហ៊ុន Mazda ប្រារព្ធខួបមួយរយឆ្នាំនៃការចាប់បដិសន្ធិនៅឆ្នាំនេះ ដោយក្នុងអំឡុងពេលមួយសតវត្សរ៍កន្លងមកនេះ ក្រុមហ៊ុនតែងតែខិតខំប្រឹងប្រែងផលិតនូវរថយន្តដ៏ល្អប្រណីត ដែលផ្ដល់នូវបទពិសោធន៍បើកបរដ៏រីករាយ ក្នុងគោលបំណងធ្វើឱ្យជីវិតរស់នៅរបស់អតិថិជនគ្រប់រូប កាន់តែមានភាពស៊ីវិល័យពីមួយជំនាន់ទៅមួយជំនាន់។ នៅក្នុងសតវត្សរ៍ជាបន្តបន្ទាប់នេះ ក្រុមហ៊ុននឹងនៅតែ​បន្តប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងបង្កើតនូវផលិតផលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ការរចនាទាន់សម័យ បច្ចេកវិទ្យាទំនើប និងបទពិសោធន៍ស៊ីវិល័យ បន្តទៀត ដើម្បីផ្ដល់ជូននូវលក្ខណៈពិសេស​ថ្មីៗដែលអតិថិជនជាអ្នកនិយមស្រឡាញ់រថយន្ត ប្រាកដជាចង់ថែរក្សាទុកជាកេរ្ដិ៍ដំណែល និងបន្តប្រើប្រាស់រថយន្តរបស់យើងឱ្យបានយូរអង្វែងតាមដែលអាចធ្វើទៅបាន ជាក់ជាមិនខាន៕

រថយន្ត MAZDA3
រថយន្ត MAZDA3
រថយន្ត MAZDA3
រថយន្ត MAZDA3
រថយន្ត MAZDA3
រថយន្ត MAZDA3

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

- ផ្ទះលេខ ៣៧៩ មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ

- ផ្ទះលេខ ៧៥៧ មហាវិថីព្រះមុនីវង្ស បឹងត្របែក ខណ្ឌចំការមន ភ្នំពេញ

- លេខទូរស័ព្ទ 095 999 599 / 095 999 699 / 023 995 567 / 023 995 678 / 023 988 881 /

023 999 678។

- ឬចូលទៅផេកហ្វេសប៊ុក Mazda Cambodia 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T