បើ Chen ដឹង មិនដឹងខូចចិត្តប៉ុណ្ណាទេ! ហ្វេន ៧នាក់នេះចេញមុខបាតុកម្មដកលោកចេញពី EXO

//s5.kh1.co/6b/6bdc36fdcf974c2b107be9d68328e0943fa4d566.jpg
តារា & កម្សាន្ដ

 ១៩-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

បញ្ហាទាំងនេះ ជារឿងដែលតារាល្បីៗនៅក្នុងវិស័យ Kpop ភាគច្រើនប្រឈមមុខ ព្រោះតែអ្នកគាំទ្រនៅកូរ៉េ ភាគច្រើនចង់ឲ្យ Idol របស់ពួកគេគ្មានទំនាក់ទំនងស្នេហាជាមួយអ្នកណា ពោលគឺចំណាយពេលលើការងារ និងផ្ដល់ក្ដីស្រលាញ់សម្រាប់ហ្វេនតែម៉្យាង។

កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមអ្នកគាំទ្រ EXO មួយក្រុមធំនៅក្នុងបណ្ដាញអ៊ីនធើណែត បានបង្ហាញការមិនពេញចិត្ត ដោយសារតែ Chen ទម្លាយដំណឹងមានមិត្តស្រី និងគម្រោងអាពាហ៍ពិពាហ៍របស់លោក ជាហេតុធ្វើឲ្យពួកគេ កើតទុក្ខមិនសុខចិត្ត ទាមទារបណ្ដេញ Chen ចេញពីក្រុម EXO។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារតែការបង្ហោះរបស់ពួកគេ នៅក្នុងបណ្ដាញអ៊ីនធើណែត មិនទទួលបានការឆ្លើយតបអ្វី ពីផលិតកម្ម ទើបពួកគេសម្រេចចិត្ត ចេញមកធ្វើបាតុកម្មដោយផ្ទាល់ នៅមុខអគារ SMTOWN Coex Artium នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២០ នេះផ្ទាល់តែម្ដង។

ក្រុមអ្នកប្រឆាំងនឹង Chen បានបង្ហោះសារ នៅលើបណ្ដាញ Twitter ផ្លូវការរបស់ពួកគេថា ពួកគេមានវិធានសម្រាប់ការតវ៉ា ដែលមានលក្ខខណ្ឌដូចខាងក្រោម ៖

១. ការតវ៉ានេះគឺជា ការតវ៉ាដោយសន្តិវិធី ដូច្នេះអ្នករាល់គ្នាត្រូវតែអង្គុយចុះ ដើម្បីរក្សាសណ្តាប់ធ្នាប់

២. គ្រប់គ្នាដែលចូលរួមការតវ៉ា នឹងទទួលបានពូកសម្រាប់ក្រាលអង្គុយមួយ កញ្ចប់កម្ដៅមួយ ម៉ាសបិទបាំងមុខពណ៌ខ្មៅមួយ និងកាតដែលមានពាក្យស្លោក ទាមទារឲ្យ Chen ចេញពីក្រុមមួយ។

នៅក្នុងការតវ៉ានេះ ពួកគេក៏បានបើកទទួលសម្ភារៈផ្សេងៗវិញ សម្រាប់អ្នកដែលបានទិញទំនិញរបស់ EXO ហើយ ចង់ប្ដូរវិញ។ ទំនិញទាំងនោះមានដូចជា អាល់ប៊ុម និងសៀវភៅរូបថតរបស់ EXO ជាដើម។

បន្ទាប់ពីបានអាន នូវអ្វីដែលក្រុមអ្នកប្រឆាំងបានសរសេរ ទើបមហាជនបានដឹងថា​ គំនិតរបស់ពួកគេនោះគឺ ចង់ស្នើសុំដក Chen ចេញពីក្រុម EXO ដោយលើកឡើងថា លោកធ្វើឲ្យខូចកេរ្តិ៍ឈ្មោះក្រុម និងធ្វើឲ្យហ្វេនៗបាត់បង់ទំនុកចិត្តលើ EXO ជាដើម។

ទោះបីជាយ៉ាងនេះក្ដី កាលពីព្រឹកមិញនេះ គេប្រទះឃើញអ្នកតវ៉ានៅមុខអគារ​ SM មានត្រឹមតែ ៧នាក់តែប៉ុណ្ណោះ ខុសដាច់ពីចំនួនអ្នកប្រឆាំង នៅក្នុងបណ្ដាញអ៊ីនធើណែត។

ប៉ុន្តែចំនួននេះ នៅតែអាចធ្វើឲ្យហ្វេនៗដទៃទៀត មានការព្រួយបារម្ភពីអារម្មណ៍របស់ Chen បន្ទាប់ពីបានឃើញសកម្មភាពតវ៉ា ទាមទារបណ្ដេញលោកចេញពីក្រុមបែបនេះ៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Chen
រូបភាព Chen
រូបភាព Chen
រូបភាព Chen
រូបភាព ក្រុមអ្នកប្រឆាំង Chen
រូបភាព ក្រុមអ្នកប្រឆាំង Chen
រូបភាព ក្រុមអ្នកប្រឆាំង Chen
រូបភាព ក្រុមអ្នកប្រឆាំង Chen
រូបភាព ក្រុមអ្នកប្រឆាំង Chen
រូបភាព ក្រុមអ្នកប្រឆាំង Chen
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T