ត្រឡប់មកមើលកំណត់ហេតុចាស់ៗរបស់ Jungkook ពេលទៅអាមេរិកលើកដំបូង មុនបង្ហាញខ្លួន (មានរូបភាព)

//s5.kh1.co/d2/d2daec5e0769ff6d26d721c54cd4422081918fc6.jpg
តារា & កម្សាន្ដ

 ១៩-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មុនពេលបង្ហាញខ្លួនជាសមាជិកក្រុម BTS Jungkook ធ្លាប់ត្រូវបានផលិតកម្ម បញ្ជូនទៅសិក្សាផ្នែករាំ នៅឯសហរដ្ឋអាមេរិករយៈពេលខ្លី ហើយទាំងនេះជាសកម្មភាពរបស់លោក ពេលស្នាក់នៅ និងហ្វឹកហាត់នៅអាមេរិក។

កូរ៉េខាងត្បូង ៖ កាលពីរដូវក្តៅឆ្នាំ ២០១២ ក្មេងប្រុសវ័យ ១៤ឆ្នាំ ដែលគេស្គាល់យ៉ាងច្បាស់ថាជា Jungkook កូនពៅក្រុមចម្រៀងល្បី ក្នុងផលិតកម្ម BigHit ធ្លាប់ត្រូវបានផលិតកម្ម បញ្ជូនទៅសិក្សានៅឯបរទេស រយៈពេលប្រហែលជា ១ខែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ មួយឆ្នាំមុនពេលបង្ហាញខ្លួនជាសមាជិកក្រុម BTS គឺ Jungkook បានធ្វើដំណើរទៅសហរដ្ឋអាមេរិកជាលើកដំបូង ដើម្បីចូលរួមថ្នាក់បណ្តុះបណ្តាលបន្ថែមផ្នែករាំ។

ខណៈពេលដែលនៅអាមេរិក Jungkook បានសរសេររៀបរាប់អំពីសកម្មភាពរបស់ខ្លួន និងអារម្មណ៍ពេលកំពុងហ្វឹកហាត់ ដែលវាបានបញ្ជាក់យ៉ាងច្បាស់ថា ក្មេងប្រុសម្នាក់នេះមានការតស៊ូប៉ុណ្ណាទម្រាំទទួលបានភាពល្បីល្បាញខ្លាំង ដូចជាសព្វថ្ងៃនេះ។

រូបភាពជាច្រើនសន្លឹកត្រូវបានបង្ហាញដោយ Jungkook ភ្ជាប់ជាមួយនឹងកំណត់ហេតុប្រចាំថ្ងៃរបស់លោកកំឡុងពេលស្នាក់នៅអាមេរិក ហើយវាក៏ជាការចងចាំដ៏ល្អដែលអ្នកគាំទ្រតែងតែលើកយកមកនិយាយ ដើម្បីផ្ដល់កម្លាំងចិត្តទៅដល់ Jungkook នាពេលបច្ចុប្បន្នផងដែរ៕

ចង់ដឹងថា តើពេលនោះ Jungkook បានធ្វើអ្វីខ្លះ ហើយលោកមានមុខមាត់បែបណា?

តោះមកទស្សនារូបភាពខាងក្រោម ៖

រូបភាព BTS ពេលបង្ហាញខ្លួនដំបូង
រូបភាព BTS ពេលបង្ហាញខ្លួនដំបូង
រូបភាព Jungkook ពេលបង្ហាញខ្លួនដំបូង
រូបភាព Jungkook ពេលបង្ហាញខ្លួនដំបូង

នេះជាលើកដំបូងរបស់ Jungkook ក្នុងការធ្វើដំណើរផ្លូវឆ្ងាយ រយៈពេល ១២ ទៅ ១៣​ ម៉ោងបែបនេះ។

រូបភាព Jungkook 
រូបភាព Jungkook 
រូបភាព Jungkook
រូបភាព Jungkook

ខណៈពេលធ្វើដំណើរទៅកន្លែងស្នាក់ Jungkook បានចុះថតរូប នៅតាមដងផ្លូវ។

រូបភាព Jungkook
រូបភាព Jungkook

ទីបំផុត Jungkook អាចរកឃើញហាងអាហារកូរ៉េ ដែលនៅក្បែរកន្លែងស្នាក់។ លោកបានបង្ហើបថា ការញ៉ាំម្ហូបកូរ៉េ ពេលកំពុងស្នាក់នៅក្រៅប្រទេស វាធ្វើឲ្យលោក រសាយអស់នូវអារម្មណ៍នឹកផ្ទះ។ ដោយសារតែកូនប្រុសម្ចាស់ហាង គឺជាជនជាតិកូរ៉េ Jungkook ក៏ទទួលបានស្រាដោយឥតគិតថ្លៃ ពួកគេទៀតផង។

រូបភាព Jungkook 
រូបភាព Jungkook 
រូបភាព Jungkook
រូបភាព Jungkook

ការហ្វឹកហាត់មានភាពមមាញឹក ដូច្នេះលោកក៏ត្រូវប្រើប្រាស់សម្លៀកបំពាក់ច្រើនផងដែរ។ ក្នុងមួយសប្ដាហ៍ លោកត្រូវយកសម្លៀកបំពាក់មកដាក់បោកគក់ ប្រហែលជា ២ដង។

រូបភាព Jungkook
រូបភាព Jungkook

Jungkook បានទៅលេងសារៈមន្ទី ដើម្បីមើលការតាំងពិព័រណ៍មួយ ប៉ុន្តែនៅលើជណ្តើរគ្មាមនុស្សសោះ ទើបលោកបញ្ឈប់ដំណើរ ហើយថតរូបលេងវិញ។

រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook

នេះជាកន្លែងដែល Jungkook ហ្វឹកហាត់ នៅឯ LA ប៉ុន្តែដោយសារតែលោកមកលឿនពេក សាលាមិនទាន់បើកទ្វារ ទើប Jungkook សម្រេចចិត្តថតរូបលេងសិន ដើម្បីរង់ចាំគ្រូៗ។

រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook

Jungkook បានទិញស្គីក្តារបន្ទះមួយ នៅឯ LA ហើយចាប់ផ្ដើមជិះវា ជាលើកដំបូង។ រូបនេះថតដោយលោកគ្រូរបស់ Jungkook។

រូបភាព Jungkook
រូបភាព Jungkook

ទាំងនេះជារូបភាពផ្សេងៗ ដែល Jungkook បានថតលេង ពេលទំនេរពីការហ្វឹកហាត់។

រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook

មុនពេលមកកូរ៉េវិញ Jungkook បានទៅញ៉ាំបង្កងធំៗជាលើកដំបូង នៅឯភោជនីយដ្ឋានអាហារសមុទ្រក្បែរនោះ។ ប៉ុន្តែលោកបានបង្ហើបថា លោកពេញចិត្តក្តាមធំៗ នៅឯ Busan ស្រុកកំណើតរបស់លោកជាង។

រូបភាព Jungkook
រូបភាព Jungkook
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T