Violette ត្រូវផ្អាកច្រៀងបណ្ដោះអាសន្ន ដោយសារតែ...

//s5.kh1.co/b6/b6cbbb318af812a0047434b4637b0055c70bec06.jpg
តារា & កម្សាន្ដ

 ១៩-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កាលពីពេលថ្មីៗនេះ Violette បានធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភយ៉ាងខ្លាំង ដោយនាងមានបញ្ហាសម្លេង រហូតដល់ថ្នាក់ត្រូវគ្រូពេទ្យចាក់ថ្នាំ ហើយបញ្ជាឱ្យឈប់ប្រើសំលេងជាបណ្ដោះអាសន្ន

ថៃ៖ តារាចម្រៀងថៃដ៏ល្បី នាង Violette ដែលគ្រប់គ្នាភាគច្រើនបានស្គាល់នាងតាមរយៈបទចម្រៀង "Smoke" ដែលបានធ្វើឲ្យនាងកាន់តែមានប្រជាប្រិយភាព និងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ហ្វេនៗផងដែរ មិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំងមានរូបសម្រស់ស្រស់ស្អាតទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ Violette បានធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភយ៉ាងខ្លាំង ដោយនាងមានបញ្ហាសម្លេង រហូតដល់ថ្នាក់ត្រូវគ្រូពេទ្យចាក់ថ្នាំ ហើយបញ្ជាឱ្យឈប់ប្រើសំលេងជាបណ្ដោះអាសន្ន។

ជាក់ស្ដែង Violette ក៏បានបង្ហោះនៅលើបណ្ដាញសង្គម Instagram ហើយក៏បានសូមអភ័យទោសចំពោះការងារដែលចាំបាច់ត្រូវលុបចោលភ្លាមៗ ដោយនាងបាននិយាយថា ចូលប្រឡូកក្នុងវិស័យនេះអស់រយៈពេល ៦ ឆ្នាំមកហើយ មិនធ្លាប់លុបចោលការងារម្ដងណាឡើយ ហើយនាងក៏មិនគិតថា វានឹងកើតឡើងនៅថ្ងៃនេះទេ ប៉ុន្តែនាងពិតជាមិនអាចទ្រាំទ្រច្រៀងបន្តទៀតបានពិតមែន៕

សូមទស្សនារូបភាពខាងក្រោម៖

Violette
Violette
Violette
Violette
Violette
Violette
Violette
Violette
Violette
Violette
Violette
Violette
Violette
Violette
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T