ត្រូវរិះគន់យ៉ាងខ្លាំងពីរឿងចូលញ៉ាំអាហារមិនរង់ចាំលេខរៀង ពេលនេះ Noey Waruttha ចេញមុខបកស្រាយហើយ

//s5.kh1.co/2d/2dcf272318432eca221c53237f7185d9593080fd.jpg
តារា & កម្សាន្ដ

 ១៩-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Noey Waruttha ចេញមុខបកស្រាយ បន្ទាប់ពីមានអ្នករិះគន់យ៉ាងខ្លាំងៗថា ខ្លួននិងប្អូនស្រីចូលទៅញុាំអាហារនៅក្នុងភោជនីយដ្ឋានមួយ ដោយមិនរង់ចាំជួរលេខរៀង

ថៃ៖ ដោយសារតែមានការបង្ហោះរូបភាព ជាមួយនឹងសារស្ដីបន្ទោស បណ្តាលឱ្យតារាចម្រៀងថៃ Noey Waruttha ចេញមុខបកស្រាយ ទៅលើរូបថតរបស់នាងរួមជាមួយនឹងបងប្អូនភ្លោះ Jam Charattha ព្រមទាំងប្អូនស្រីម្នាក់ទៀត Piglet Charada ដែលពួកគេទាំង ៣​ នាក់ ត្រូវបានថតនៅក្នុងភោជនីយដ្ឋានមួយ ហើយបានបង្ហោះចូលទៅក្នុងហ្វេសប៊ុក។ នៅក្នុងការបង្ហោះនោះ បានសរសេរស្ដីបន្ទោសយ៉ាងខ្លាំងៗ ថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 តារាកូនជ្រូកនិងនំប៉័ងភ្លោះ ក្នុងនាមជាតារាល្បី ចង់ញ៉ាំអាហារប៉ុន្តែមិនអាចរង់ចាំជួរលេខរៀងបាន ខណៈពេលដែលមានអ្នកផ្សេងទៀតកំពុងរង់ចាំ។

សម្ដីរបស់អ្នករិះគន់

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ តារាចម្រៀង នាង Noey Waruttha បានយកការប្រកាសនេះទៅចែករំលែកនៅលើបណ្ដាញសង្គមហ្វេសប៊ុក ជាមួយនឹងសេចក្តីពន្យល់ពីបញ្ហាទាំងនេះថា៖ 

ថ្ងៃនោះ ពួកយើងបានចូលទៅថតកម្មវិធី ហើយអ្នកគ្រប់គ្រងក៏បាននិយាយជាមួយម្ចាស់ហាងជាមុនហើយ ថាពួកយើងនឹងថតឃ្លីបក្នុង YouTube នៅក្នុងហាង ហើយខាងហាងក៏បានទុកតុនិងរៀបចំម្ហូបឱ្យពួកយើងថតរួចហើយដែរ។

សម្ដីរបស់ Noey Waruttha

ហើយនាងបានបន្តទៀតថា នាងមិនខឹងនឹងអ្នកដែលបង្ហោះនោះទេ។ ប៉ុន្តែចង់ស្នើសុំនូវការប្រុងប្រយ័ត្នខ្លះមុននឹងសម្រេចចិត្តបង្ហោះអ្វីមួយលើបណ្តាញសង្គម ព្រោះថាត្រឹមតែប៉ុន្មាននាទីតែប៉ុណ្ណោះ ការប្រកាសមួយក៏អាចបណ្តាលឱ្យខូចខាតឬមានការយល់ច្រឡំដែរ ប្រសិនបើព័ត៌មាននោះមិនត្រឹមត្រូវ សូមមេត្តា កុំសង្ខេបអ្វីៗទាំងអស់ដោយ មើលឃើញនឹងភ្នែកភ្លាមៗ ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

សូមទស្សនារូបភាពខាងក្រោម៖

Noey Waruttha
Noey Waruttha
Noey និង Jam 
Noey និង Jam 
Noey , Jam និង Piglet
Noey , Jam និង Piglet
Noey , Jam និង Piglet
Noey , Jam និង Piglet
Noey , Jam និង Piglet
Noey , Jam និង Piglet
រូបថតរបស់ Noey ព្រមទាំងប្អូនស្រីនៅក្នុងហាងអាហារ
រូបថតរបស់ Noey ព្រមទាំងប្អូនស្រីនៅក្នុងហាងអាហារ
រូបថតរបស់ Noey ព្រមទាំងប្អូនស្រីនៅក្នុងហាងអាហារ
រូបថតរបស់ Noey ព្រមទាំងប្អូនស្រីនៅក្នុងហាងអាហារ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T