តារាប្រុសជនជាតិចិន Aaron Kwok ជើងមួយកំពុងតែជាន់ទូកពីរ ដែលគាត់បានស្រលាញ់ លើតារាស្រីពីរនាក់ គឺតារាម៉ូដែលស្រី Lynn Xiong ដែលជាមិត្តស្រីចាស់ និងតារាស្រី Christine Kuo គឺជាមិត្តស្រីថ្មី។

យោងតាមប្រភពព័ត៌មាន ដេលេម៊ែល របស់ប្រទេសចិន បានឲ្យដឹងថា តារាប្រុស Aaron Kwok គឺបានណាត់ជួប ជាមួយនឹងតារាស្រី Christine Kuo  ជារឿយៗ ដោយបានបើករថយន្តប្រណាំងរបស់គាត់ ដើម្បីទៅជួបតារាស្រី Christine Kuo ជាសំងាត់នៅពេលយប់ អស់រយៈពេល ៥ខែមកហើយ ដែលការណាត់ជួបនេះ តារាប្រុស Aaron Kwok មិនដែលឲ្យតារាស្រី Lynn Xiong ដឹងនោះទេ។

សូមបញ្ជាក់ផងដែរថា តារាស្រី Christine Kuo  គឺធ្លាប់បានចាប់ដៃគូ ជាមួយនឹងតារាប្រុស Aaron Kwok ដោយបានដើរតួជាមិត្តស្រី របស់តារាប្រុស Aaron Kwok ក្នុងការថតផ្សាយពាណិជ្ជកម្ម និងខ្សែភាពយន្តមួយចំនួន។ ដូចគ្នានេះដែរ តារាស្រីអាយុ ២៩ឆ្នាំ Christine Kuo គឺធ្លាប់បានឈ្នះក្នុងកម្មវិធី “Miss Chinese Toronto Pageant 2008” និង “Miss Chinese Toronto Pageant 2009” ផងដែរ។

យ៉ាងណាម៉ិញ តារាស្រី Lynn Xiong គឺមិនដែលលាក់បាំង នូវបំណងប្រាថ្នារបស់នាង ដែលចង់រៀបការជាមួយនឹង តារាប្រុស Aaron Kwok នោះទេ ប៉ុន្តែក្រោយពីមានរឿងបែបនេះមក តារាស្រី Lynn Xiong បានរើចេញពីផ្ទះរបស់តារាប្រុស Aaron Kwok តែម្តង។

តារាប្រុស Aaron Kwok និងមិត្តស្រីថ្មី គឺតារាស្រី Christine Kuo

តារាស្រី Lynn Xiong

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]